ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បន្តចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត ។

ជាក់ស្តែងកងពលតូចថ្មើរជើងលេខ៥១ បានប្រកាសនាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបន្តដឹកនាំកម្លាំងកងពលតូចថ្មើរលេខ៥១ ចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការនគរបាលខេត្ត និងអាជ្ញធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងបេសកកម្មមនុស្សធម៌ និងអន្តរាគមន៍បន្ទាន់នេះ កម្លាំងចម្រុះបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជម្លៀសប្រជាពលរដ្ឋ ចាស់ជរា កុមារ ព្រមទាំងជួយដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋចេញពីទីតាំងដែលរងការលិចលង់ ទៅកាន់ទីទួលសុវត្ថិភាព ៕








ចែករំលែកព័តមាននេះ