សហរដ្ឋអាមេរិក ៖ ព្យុះត្រូពីកាល់ដ៏កម្រមួយសម្រាប់រដូវនេះ បានបង្កើនកម្លាំង កាលពីយប់ថ្ងៃទី២៦ កញ្ញា ពីលើភាគឦសានសហរដ្ឋអាមេរិក បណ្ដាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងខ្យល់បោកបក់ខ្លាំងបណ្ដាលឲ្យដាច់អគ្កិសនីសម្រាប់អ្នកប្រើប្រាស់ច្រើនពាន់គ្រួសារ និងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។ នេះបើតាមបណ្ដាសារព័ត៌មានអាមេរិក។

ទីក្រុងធំៗដូចជាក្រុងញូវយ៉ក បូស្តុន និងហី្វឡាដែលហ្វីយ៉ា ស្ថិតក្រោមការគំរាមកំហែងនៃព្យុះឈ្មោះ NOR’EASTER នោះ ជាមួយគ្រោះថ្នាក់នៃទឹកជំនន់ធ្ងន់ធ្ងរនិងការបិទផ្លូវថ្នល់នានា ។ បាតុភូតបែបនោះជាទូទៅច្រើនកើតមានរវាងរដូវស្លឹកឈើជ្រុះនិងដើមទិទាឃរដូវ ។ ព្យុះនោះ ត្រូវបោកបក់មកកាន់ញូវចឺស៊ី និងឡុងអ៉ីស្លង់ ហើយវាយប្រហារតំបន់នោះពេញបន្ទុក នាព្រឹកថ្ងៃទី២៧កញ្ញា។ នេះបើតាមការព្យាករណ៍ ។

អភិបាលរដ្ឋញូវយ៉កលោកស្រី KTHY HOCHULនិយាយថា ព្យុះនេះ បោកបក់ឆ្ពោះទៅកាន់បណ្ដាតំបន់ឆេ្នរ នៃទីក្រុងញូវយ៉កនិងឡុងអ៉ីស្លង់ ។ រលកសមុទ្រអាចមានកម្ពស់ដល់៦ម៉ែត្រក្នុងតំបន់មួយចំនួន។ លោកស្រីបានណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕
ចែករំលែកព័តមាននេះ