ខេត្តបន្ទាយមានជ័យ ៖ មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវខេត្ត២ខ្សែ ដោយសារជំនន់ទឹកភ្លៀង ។

ជាក់ស្តែងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រកាសនាថ្ងៃទី២៧ ខែកញ្ញានេះថា ៖ ផ្អាកចរាចរណ៍ទាំងស្រុងចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តចំនួន២ខ្សែ ដូចខាងក្រោម ៖

១-ផ្លូវខេត្តលេខ ១៥៩H ចាប់ពីគ.ម 3+000 រហូតដល់គ.ម 13+000 (ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រហូតដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ) ។

២-ផ្លូវខេត្តលេខ ១៥៩K ចាប់ពីគ.ម 0+000 រហូតដល់គ.ម 4+025 (ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត) ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបន្តថា ដោយសារទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងឡើងខ្លាំង បានហូរឆ្លងកាត់ផ្លូវ ដែលមិនអាចធ្វើចរាចរណ៍បាន ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន បងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ អនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ៕





ចែករំលែកព័តមាននេះ