ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានប្រចៀវជាង ៨០ប្រភេទឯណោះ ដែលស៊ីសត្វល្អិតបំផ្លាញដំណាំ

3 ថ្ងៃ មុន

មជ្ឈមណ្ឌល​អង្គរ ដើម្បី​អភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​បាន​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា នៅ​កម្ពុជា​មាន​សត្វ​ប្រចៀវ​ប្រមាណ​ជា​ជាង​៨០​ប្រភេទ ហើយ​ប្រភេទ​ដែល​រក​ឃើញ​នៅ​កម្ពុជា គឺជា​ប្រភេទ​ដែល​ស៊ី​សត្វល្អិត ។

ប្រភព​ដដែល​បាន​បន្ត​ថា ភាគច្រើន​បំផុត​នៃ​ពពួកសត្វ​ប្រចៀវ​ដែល​រស់នៅ​កម្ពុជា គឺជា​ពពួក​ប្រចៀវ​មំសាសី​តូច​ៗ​ពោល​គឺ​វា​ស៊ី​សត្វល្អិត ដោយ​មួយ​ក្បាល​វា​អាច​ស៊ី​សត្វល្អិត​បាន​ចន្លោះ​ពី​២០០០ ទៅ​៦០០០​ក្បាល​ក្នុង​មួយ​យប់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ស្ថានភាព​បែប​នេះ ចំនួន​ប្រជាសាស្ត្រ​សត្វ​ប្រចៀវ​រស់នៅ ដោយ​ឋិតថេរ គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង​លំនឹង​ចំនួន​សត្វល្អិត​ដែល​បំផ្លាញ​ផលដំណាំ​តាម​កត្តា​ធម្មជាតិ​សម្រាប់​កសិកម្ម និង​ការ​គ្រប់គ្រង​ជំងឺ​ផង​ដែរ តាម​រយៈ​ការ​ស៊ី​មូស ដែល​អាច​ចម្លងជំងឺ​រាតត្បាត​បាន ៕