ដើម្បីឱ្យពុទ្ធបរិស័ទធ្វើបុណ្យដោយក្តីរីករាយ! កងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចុះការពារសន្តិសុខតាមវត្តអារាមក្នុងថ្ងៃកាន់បិណ្ឌវេនទី១
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺនៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងនគរបាល បានសហការពីកំលាំងប្រជាការពារ ដើម្បីធានារក្សាសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមបណ្ដាវត្ដអារាម ដែលបងប្អូនប្រជាពុទ្ធបរិស័ទអញ្ជេីញទៅចូលរួមបុណ្យកាន់បិណ្ឌទី១ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា និងជាការចែករំលែកអំពីមេត្ដាធម៌។
ដើម្បីឧទ្ទិសកុសល៖ ឧទ្ទិសដល់បុព្វការីជន និងញាតិកាទាំង ៧សន្តានដែលបានចែកឋានទៅ
សាមគ្គីភាព៖ បង្កើតភាពសាមគ្គីគ្នារវាងពុទ្ធបរិស័ទ និងសង្គមជាតិ
ទំនៀមទម្លាប់៖ ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ផងដែរ ៕








ចែករំលែកព័តមាននេះ