ទឹកជំនន់បង្កផលប៉ះពាល់ដល់តំបន់ខ្លះ នៅខេត្តចំនួន ១០ នៅកម្ពុជា
- ភ្នំពេញ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គិតត្រឹមតែថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកំពុងតែបង្កផលប៉ះពាល់ដល់ពលរដ្ឋនៅក្នុងផ្នែកខ្លះនៃខេត្តចំនួន១០ ។
ខេត្តដែលកំពុងតែរងគ្រោះមាន ដូចជា ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ ។
ប្រភពដដែលបានបន្តថា ជំនន់ទឹកភ្លៀងដោយសារតែព្យុះទី២៦នេះ បានជះឥទ្ធិពលដល់គ្រួសារចំនួនប្រមាណជា ២ម៉ឺន និង ជម្លៀសចូលជិត៣ពាន់គ្រួសារ ។
ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ថា ប្រទេសកម្ពុជាកំពុងជួបប្រទះភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់បក់ខ្លាំងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែកញ្ញា ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទីហ្វុង ស៊ូរីហ្គាអេ ។
គួររំលឹកថា ទឹកជំនន់បានបណ្តាលឱ្យមនុស្ស ១៩ នាក់បាត់បង់ជីវិតកាលពីឆ្នាំមុន៕




ចែករំលែកព័តមាននេះ