ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីទីក្រុងញូវយ៉ក ! ឯកឧត្តម ប្រាក់ សុខុន ជួបអគ្គលេខាធិការ អ.ស.ប និងបានលើកឡើងពីបញ្ហាក្តៅនៅតាមព្រំដែនកម្ពុជា-ថៃ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុ​ខុន ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ អ​.​ស​.​ប នៅ​ទីក្រុង​ញូ​វ​យ៉​ក និង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ លើ​បច្ចុប្បន្នភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ ។ នេះ​បើ​យោង​តាម​លោក ប្រាក់ សុ​ខុន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អ​.​ស​.​ប​. លើក​ទី​៨១ នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ ចាប់តាំងពី​បេសកកម្ម​អ៊ុ​ន​តាក់ (UNTAC) ដែល​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជាតិ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្ងើចសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​លេចធ្លោ​របស់​ឯកឧត្តម​អគ្គលេខាធិការ ក្នុង​ការ​ដឹកនាំ​ក៏​ដូច​ជា ធ្វើ​ឱ្យ​អង្គការ​នេះ​កាន់តែ​រឹង​មាំ និង​ដើរតួ​នាទី​យ៉ាង​សំខាន់ ជា​ពិសេស​ក្នុងអំឡុងពេល​ជា​ច្រើន​ទសវត្សរ៍ ដែល​ពោរពេញ​ដោយ​កា​រវិ​វត្ត ភាព​មិន​ប្រាកដប្រជា និង​បញ្ហា​ប្រឈម​ធំ​ៗ​ជា​ច្រើន ។ ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ លើ​បច្ចុប្បន្នភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ ៕