ស្តារប្រឡាយមេរលាំងជ្រៃខាងជើង និងតាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោត
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរមន្ទីរធនធានទឹក និងឧតុនិយមខេតកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរសហការជាមួយឣាជ្ញាធរឃុំ ភូមិ ចុះត្រួតពិនិត្យការស្ដារសម្អាតរុក្ខវារីក្នុងប្រឡាយមេរលាំងជ្រៃខាងជើងត្រង់ចំណុចស្ពាន ចំនួន៣ទីតាំង រួមមាន ភូមិព្រៃទួល ភូមិរស្មី និងភូមិទួលសំណាង ស្ថិតនៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ដើម្បីសម្រួលការនាំទឹកពីផ្នែកខាងលើទៅផ្នែកខាងក្រោមមិនឱ្យមានការកកស្ទះ ងាយស្រួលរំដោះទឹក ។
បើតាមការបញ្ជាក់របស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ថាចំពោះស្ថានភាពទឹកនៅតាមបណ្ដាយដងស្ទឹងព្រែកត្នោត និងទំនប់អាង នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ មិនទាន់មានអ្វីគួរឱ្យកត់សម្គាល់ឡើយ។
គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ បានចុះពិនិត្យនិងចាត់តាំងក្រុមការងារបច្ចេកទេសនៃមន្ទីរចុះពិនិត្យតាមដានស្ថានភាពទឹកនៅបណ្ដោយដងស្ទឹងព្រែកត្នោត និងទំនប់អាង ភូមិសាស្ត្រខេត្តកំពង់ស្ពឹ មិនទាន់មានស្ថានភាពជំនន់កើតឡើងនោះទេ ដោយឡែកប្រព័ន្ធទំនប់អូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលហូរច្រោះរូងនាគ ក្រុមការងារបានសហការជាមួយជំនាញ អាជ្ញាធរមូលដ្ឋានជួសជុលបណ្ដោះអាសន្ន ៕ដោយ៖អ៊ុ ណូន






ចែករំលែកព័តមាននេះ