ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អ៊ីរ៉ង់ ត្រៀមរៀបចំខួប៣៥ឆ្នាំ នៃទំនាក់ទំនងការទូត និងពង្រឹងកិច្ចសហការទ្វេភាគី

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជំនួបដំបូងដ៏មានផ្លែផ្កា ! កម្ពុជា-អ៊ីរ៉ង់ ចាប់ដៃគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមអបអរខួប ៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ។ នេះ​បើ​យោង​តាម​ផេ​ក​លោក​ប្រាក់ សុ​ខុន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​បណ្ឌិត Seyed Abbas Araghchi រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​អ៊ី​រ៉​ង់ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អ​.​ស​.​ប​. លើក​ទី​៨១ នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

ជា​ជំនួប​លើក​ដំបូង​ដែល​ពោរពេញ​ដោយ​ក្តី​រីករាយ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ និង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​អោយ​កាន់តែ​ស៊ីជម្រៅ ។

ក្នុង​ពេល​ទន្ទឹងរង់ចាំ​ការ​អបអរសាទរ​ខួប​លើក​ទី​៣៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​២០២៧ កម្ពុជា និង​អ៊ី​រ៉​ង់​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​កិច្ចសហការ​រួម​គ្នា​ក្នុង​ការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​២ នៅ​កាលបរិច្ឆេទ និង​ទីកន្លែង ដែល​បាន​ឯកភាព​គ្នា ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​ភាគី​មិត្ត​អំពី​កា​រវិ​វត្ត​ថ្មី​ៗ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ ៕