ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ស្តារ​ទំនប់​អាង​ទឹក​ម្រះព្រៅ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​ សម្រេច​បាន​ជាង​ ៨០%

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ទំនប់​អាង​ទឹក​ម្រះព្រៅ​ មាន​សមត្ថភាព​ស្រោចស្រព​ស្រូវ​វស្សា​ និងស្រូវប្រាំង​ចំនួន ៣០០ ហិ​កតា ដំណាំ​រួម​ផ្សំ​៣០០​ហិ​កតា និង​ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង ស្រុក​សំរោង​ទង នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៦​នេះ លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​វិស្វកម្ម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បច្ចេកទេស ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្តារ​ទំនប់​អាង​ទឹក​ម្រះព្រៅ ស្ថិត​ក្នុង​ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​ប្រធាន​នាយកដ្ឋាន​បាន​បញ្ជាក់​ថា គម្រោង​ស្តារ​ទំនប់​អាង​ទឹក​ម្រះព្រៅ​នេះ​សម្រេច​បាន​ប្រមាណ ៨៥% ហើយ ដោយ​ទំហំ​ការងារ​រួម​មាន​៖ ការ​ស្តារ​ទំនប់​ប្រវែង ៩៣៥ ម៉ែត្រ និង​ការ​សាងសង់​សំណង់​សិល្ប​ការ្យ​ចំនួន ៣ កន្លែង ដើម្បី​ប្រមូល​ស្តុក​ទឹកភ្លៀង សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​មូលដ្ឋាន​កង​យោធពលខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ​។

លោក​ប្រធាន​នាយកដ្ឋាន បាន​បន្ថែម​ថា ក្រោយ​ពេល​សាងសង់​រួចរាល់​ជា​ស្ថាពរ អាង​ទឹក​នេះ​នឹង​មាន​សមត្ថភាព​ស្រោចស្រព​ស្រូវ​វស្សា​បាន​ចំនួន ១៥០ ហិ​កតា ស្រូវប្រាំង​ចំនួន ១៥០ ហិ​កតា និង​ដំណាំ​រួម​ផ្សំ​ចំនួន ៣០០ ហិ​កតា ព្រមទាំង​ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ចំនួន ២ ភូមិ (​ស្មើនឹង ២៥៧ គ្រួសារ ឬ ១ ២៥៣ នាក់​) ស្ថិត​ក្នុង​ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។
លោក​ប្រធាន ព្រមទាំង​ណែនាំ​ដល់​ក្រុមការងារ​ឱ្យ​បន្ត​គ្រប់គ្រង​គ្រឿងចក្រ និង​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ធានា​គុណភាព​សំណង់​រឹង​មាំ យូរអង្វែង និង​សម្រេច​តាម​ផែនការ​កំណត់​៕​