ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនិងក្រុមការងារកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជារដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ ក៏ដូចជាបណ្តាក្រុង-ស្រុកទាំងអស់ទូទាំងខេត្ត ក្នុងករណីជំនន់ទឹកភ្លៀងបន្តកើនឡើង ត្រូវរៀបចំកងកម្លាំងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីជួយអន្តរាគមន៍ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច ទៅកាន់ទីទួលសុត្ថិភាពដែលអាជ្ញាធរបានរៀបចំត្រៀមបម្រុងជាស្រេច ៕



















ចែករំលែកព័តមាននេះ