ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់ដាក់ផែនការ ៧ថ្ងៃ! ត្រៀមបើកច្រកសមុទ្រហ័រមូសឡើងវិញ ប្រសិនបើអាម៉េរិកយល់ព្រម

4 ថ្ងៃ មុន

​សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់បានបញ្ជូនទៅសហរដ្ឋអាម៉េរិកនូវផែនការរយៈពេល ៧ថ្ងៃ ដើម្បីបើកច្រកសមុទ្រហរមូសឡើងវិញ ប្រសិនបើលក្ខខណ្ឌចាំបាច់ត្រូវបានឯកភាព។ ផែនការនេះត្រូវបានបញ្ជូនតាមរយៈប្រទេសកាតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឱ្យដឹងថា ការរាប់រយៈពេល ៧ថ្ងៃនឹងចាប់ផ្តើមនៅពេលសហរដ្ឋអាម៉េរិកយល់ព្រម។ លោកថា អាម៉េរិកត្រូវចាត់វិធានការមួយចំនួនក្នុងរយៈពេលប្រហែល ៤ទៅ៥ថ្ងៃ ហើយនៅថ្ងៃទី៦ ច្រកសមុទ្រអាចបើកឡើងវិញ។

តាមផែនការរបស់អ៊ីរ៉ង់ នៅថ្ងៃទី៧ ភាគីទាំងពីរនឹងចាប់ផ្តើមការចរចា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយលើបញ្ហាដែលបានព្រមព្រៀងគ្នា។ លោក Araghchi បានបញ្ជាក់ថា វិធានការដែលអាម៉េរិកត្រូវអនុវត្ត មិនមែនជាលក្ខខណ្ឌថ្មីទេ ប៉ុន្តែមានចែងរួចហើយក្នុងអនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខាកាលពីខែមិថុនា។

លោក Araghchi បាននិយាយថា អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ ប្រសិនបើអាម៉េរិកមានភាពស្មោះត្រង់ក្នុងការឈានទៅរកកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អ៊ីរ៉ង់មិនទទួលយកការបង្ខិតបង្ខំ ការគំរាមកំហែង ឬសម្ពាធដែលប៉ះពាល់ដល់សិទ្ធិអធិបតេយ្យរបស់ខ្លួនឡើយ៕
​​​​​