ប្រទេសតួកគី៖ កងកម្លាំងសន្តិសុខតួកគីបានឃាត់ខ្លួនមនុស្ស ៨៣នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងក្រុម ISIS ក្នុងប្រតិបត្តិការនៅ ២៨ខេត្តទូទាំងប្រទេស។ ក្រសួងមហាផ្ទៃតួកគីបានប្រកាសព័ត៌មាននេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយកងរាជអាវុធហត្ថតាមខេត្ត ដោយសហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងការិយាល័យព្រះរាជអាជ្ញាតាមតំបន់ ដើម្បីស្វែងរក និងទប់ស្កាត់សកម្មភាពរបស់ក្រុម ISIS។
តាមក្រសួងមហាផ្ទៃ អ្នកសង្ស័យមួយចំនួនត្រូវបានចោទថាជាសមាជិកក្រុម ISIS ខណៈអ្នកខ្លះទៀតត្រូវបានសង្ស័យថា បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមនេះ តាមរយៈបុគ្គល ឬអង្គការដែលពាក់ព័ន្ធ។
ក្រៅពីនេះ ក៏មានអ្នកសង្ស័យថាបានផ្សព្វផ្សាយសារ ឬខ្លឹមសារគាំទ្រក្រុម ISIS តាមគណនីបណ្តាញសង្គម។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បង្ហាញអត្តសញ្ញាណអ្នកត្រូវឃាត់ខ្លួន ឬបញ្ជាក់ថា ពួកគេត្រូវបានចោទប្រកាន់ជាផ្លូវការហើយឬនៅឡើយទេ។
ក្រសួងមហាផ្ទៃតួកគីបានបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងនឹងសកម្មភាព និងបណ្តាញហិរញ្ញវត្ថុរបស់ក្រុម ISIS នឹងបន្តធ្វើឡើង។ តួកគីបានកំណត់ក្រុម ISIS ជាអង្គការភេរវកម្មតាំងពីឆ្នាំ២០១៣ ហើយធ្លាប់ជួបការវាយប្រហារជាច្រើនលើក ដែលត្រូវបានភ្ជាប់ទៅនឹងក្រុមនេះ៕
ចែករំលែកព័តមាននេះ