រាជធានីភ្នំពេញ ៖ នៅម៉ោង០៣និង០០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពាក់ព័ន្ធករណីវាយតប់គ្នាទៅវិញទៅមក នៅចំណុចមុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន០២ក្រុម ។
សម្ភារដែលបន្សល់ទុក ៖ ម៉ូតូ០២គ្រឿង (ម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០០៥ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល 1B-7073, ម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០២៦ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1MI-1248 ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ចែករំលែកព័តមាននេះ