អង្គការ UNICEF ប្រចាំកម្ពុជាបានអះអាង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ថា នៅកម្ពុជាមានអ្នកដែលមានបញ្ហាខ្សោយការស្តាប់ និងពិការភាពថ្លង់នោះ គឺច្រើនគួរសម ។

ប្រភពដដេលបានអះអាងថា នៅកម្ពុជាក្នុងចំណោមប្រជាជនអាយុចាប់ពី៥ ឆ្នាំឡើងទៅត្រូវបានប៉ាន់ស្មានថា មាន៧% ដែលកំពុងរស់នៅជាមួយបញ្ហាខ្សោយការស្តាប់ និងពិការភាពថ្លង់ ។
ប្រភពដដែលបានបន្តថា តួលេខនេះ ស្មើនឹងប្រជាជនប្រមាណជាង ១លាននាក់ ដោយក្នុងនោះមានកុមារប្រមាណ៦,៦ ម៉ឺននាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការនេះបានលើកទឹកចិត្តឲ្យពលរដ្ឋយកចិត្តទុកដាក់លើ ការរៀនភាសាសញ្ញា ។ ការរៀនភាសានេះ គឺជាវិធីងាយមួយក្នុងការធ្វើឱ្យទំនាក់ទំនងមានភាពងាយស្រួលជាងមុនសម្រាប់ពួកគាត់ អាចឲ្យយើងយល់ពីគ្នាទៅវិញទៅមក និងធ្វើឱ្យយើងទាំងអស់គ្នា អាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធ ៕
ចែករំលែកព័តមាននេះ