ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងកំពុងរំខានការធ្វើចរាចរណ៍នៅផ្លូវជាតិមួយចំនួន

5 ថ្ងៃ មុន

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ចែករំលែក នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦​ថា ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​ជាប់​ៗ​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃនេះ ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវជាតិ​មួយ​ចំនួន​បាន​កំពុង​តែ​រំខាន ។

លោក ផ​ន រឹម បាន​ចែករំលែក​ថា ទឹកជំនន់​បាន​កំពុង​បង្ក​ការ​ខូចខាត និង​រំខាន​ការ​ធ្វើ​ដំណើរ​ដូច​ជា​កំណត់​ផ្លូវជាតិ​លេខ​៧២ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​, ផ្លូវជាតិ​លេខ​៥៧-៧ ចាប់ពី PK00+000 ដល់ PK10+000 ក្នុងភូមិ​សាស្ត្រ​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

លោក​បាន​បន្ត​ទៀត​ថា ក្រៅពី​នោះ​មាន​ដូច​ជា លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ក្នុងស្រុក​ស្វាយ​លើ​, កំណាត់​ផ្លូវ​ខេត្ត​លេខ​៦២-៣, កំណាត់​ផ្លូវ​ខេត្ត​លេខ ២៦៧, និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៤៥ ក្នុង​ខេត្តសៀមរាប ។

ក្រៅពី​អ្នកនាំពាក្យ​ក៏​មាន​សេចក្តីរាយការណ៍​នៅ​លើ​បណ្តាញ​សង្គម​ថា នៅ​ពេល​នេះ កំណត់​ផ្លូវជាតិ​ខ្លះ​នៅ​ប៉ៃលិន ក៏​ដូច​ជា បន្ទាយ​មាន​ជ័យ ពោធិសាត់​ជាដើម ក៏​កំពុង​តែ​មាន​ស្ថានភាព​រង​គ្រោះ​ដោយ​ការ​ជន់​លិច​ផង​ដែរ ៕