ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​លិច​ផ្លូវជាតិ​លេខ​៦ ត្រង់​ជញ្ជីង​ថ្លឹង​រថយន្ត​រលួស អាជ្ញាធរ​ណែនាំ​ឱ្យ​ប្រើប្រាស់​ផ្លូវ​វាង

5 ថ្ងៃ មុន

ជំនន់​ទឹកភ្លៀង​លិច​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​រលួស អាជ្ញាធរ​ណែនាំ​ឱ្យ​ប្រើប្រាស់​ផ្លូវ​វាង ព្រោះ​ទឹក​ជន់​លិច​ហូរ​កាត់​ផ្លូវ ។

ជាក់ស្តែង​ប៉ុស្ដិ៍​នគរបាល រដ្ឋបាល​រលួស បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​ថា ៖ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស សូម​ជូនដំណឹង​ដល់​សាធារណៈជន ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំនុច​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត ខាងលិច​ផ្លូវបំបែក (​ផ្លូវ​ហ្វា​យ​វេ​) ដោយសារ​ទឹកជំនន់ មានការ​ជន់​លិច​ហូរ​កាត់​ផ្លូវ ។

ប៉ុស្ដិ៍​នគរបាល រដ្ឋបាល​រលួស បាន​បន្ត​ថា ចំពោះ​បងប្អូន​ដែល​មាន​រថយន្ត​ទាប​ៗ អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន ដោយ​មាន​កម្លាំង​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង កម្លាំង​ប៉ុស្តិ៍​រលួស កម្លាំង​ប៉ុស្តិ៍​បាគង និង​ប្រជា​ការពារ​ចង្អុល​បង្ហាញផ្លូវ​បងប្អូន មក​ពី​ក្រុង​សៀមរាប អាច​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​(២៦៥E) ឆ្ពោះទៅ​កំ​ផ្សារ​រលួស ឡើង​ស្ពាន​តា​ប៉ាន់ ចេញ​ទៅ​ផ្សារ​អង្គ្រង​វិញ តាម​ផ្លូវ​ជាត​លេខ​៦​វិញ ៕