ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុ​ម៉ា​លីន​ ​ឡើង​កូដ​​​ទទួល​​រថយន្ត​​ទំ​នើប​​​ជា​កា​ដូ​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតី​ត​កញ្ញា​ឯក BRIDGESTONE ចំណាត់លេខ​២ ឆ្នាំ​២០០៩ ឆ្លង​កាត់​ជី​វិត​ជា​តា​រាសម្តែង​កាយ​វិកា​រ​ខារ៉ា​​អូ​ខេ​ និង​ភាព​យន្ត​ក្នុង​រយៈ​ពេលជិត​៣​ឆ្នាំ កន្លង​​មក​នេះ​គឺ​កញ្ញា​មាស ​​សុម៉ា​លីន ​វ័យ​១៩​ឆ្នាំ ​បាន​ទទួល​ជោគ​ជ័យ​លើ​អា​ជីព​លិ​ល្បៈ​ជា​បន្ត​បន្ទាប់​។ នាងបាន​ក្លាយ​ជា​តួ​ឯក​ក្នុង​​​​ខ្សែ​​​​ភាព​យន្ត​​រឿង «​ស្រ​ណោះ​ទឹក​គ្រឿង​​របស់​​ម៉ែ​»

រាជធានី​ភ្នំពេញ ៖ អតី​ត​កញ្ញា​ឯក BRIDGESTONE ចំណាត់លេខ​២ ឆ្នាំ​២០០៩ ឆ្លង​កាត់​ជី​វិត​ជា​តា​រាសម្តែង​កាយ​វិកា​រ​ខារ៉ា​​អូ​ខេ​ និង​ភាព​យន្ត​ក្នុង​រយៈ​ពេលជិត​៣​ឆ្នាំ កន្លង​​មក​នេះ​គឺ​កញ្ញា​មាស ​​សុម៉ា​លីន ​វ័យ​១៩​ឆ្នាំ ​បាន​ទទួល​ជោគ​ជ័យ​លើ​អា​ជីព​លិ​ល្បៈ​ជា​បន្ត​បន្ទាប់​។ នាងបាន​ក្លាយ​ជា​តួ​ឯក​ក្នុង​​​​ខ្សែ​​​​ភាព​យន្ត​​រឿង «​ស្រ​ណោះ​ទឹក​គ្រឿង​​របស់​​ម៉ែ​»។

ពេល​នេះ​នាង​កំពុង​តែ​ឡើង​កូដ​ខ្លាំង​​គឺ​ក្រៅ​ពី​ម​មា​ញឹក​សម្តែង​​កាយ​វិកា​រ​ខា​រ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​ជា​ច្រើន​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​​ ​នាង​កំពុង​​ម​មា​ញឹក​សម្តែង​​ស្ប៉ត​និង​​ថត​ភា​ព​យន្ត​ថ្មី​ជា​ច្រើន​រឿង​​ទៀត​ ។ មិន​តែ​ប៉ុណ្ណោះ​កញ្ញា​សុម៉ា​លីន​ ក៏​​ម​មា​ញឹក​ក្នុង​​ការ​​​បង្ហាញ​ម៉ូដ​ឱ្យ​ក្រុម​ហ៊ុន​​​​មួយ​ចំនួន​ទៀត​ ផង ដើម្បី​បង្ហាញ​ផលិត​ផល​ថ្មី​ៗ ទើប​​​នាំ​ចូល​ពី​បរ​ទេស​។

​ក្រៅ​ពី​ទទួល​​ជោគ​ជ័យ​​លើ​វិ​ស័យ​សិល្បៈ​សម្តែង​​ថ្មី​ៗនេះ នាង​ស៊ី​ម៉ា​លីន​ត្រូវ​​អា​ណិក​ជន​ខ្មែរ​អា​មេរិក​​​ពេញ​ចិត្ត ហើយ​​ទិញ​រថយន្ត​ទំនើប​ម៉ាក TOYOTA CAMARY បា​ឡែន​ស៊េរី ២០០៣ ​ពណ៌​ខ្មៅ​​ជូនជា​កា​ដូ​​។ នេះ​ជា​ព័ត៌​មាន​​ថ្មី​មួយ​ តែ​ទោះ​ជា​យ៉ាង​ណាក្តី​​កញ្ញា​មាស សុ​ម៉ា​លីន ​ប​ដិ​សេធ​​ថា​ គ្មាន​អា​ណិក​ជន​ខ្មែរនៅ​អា​មេរិក​ណា​ម្នាក់​ទិញ​រថយន្ត​​ទំ​​នើប​ឱ្យ​នាង​ទេ​។ ​ប្រ​ហែល​ជា​គេ​ធ្លាប់​ឃើញ​នាង​កាល​ពី​​មុន​ជិះ​រថយន្ត​ម៉ាក TOYOTA ​ប្រ៊ូស​​រាង​តូច​ច្រ​ឡឹង​​និង​ពេលនេះ​​បែរ​ជា​​ងាក​មក​ជិះ​រថយន្ត​កាមរី​ស៊េរី​២០០៣ (​បា​ឡែន) គេ​ក៏​និ​យាយ​​​​បែ​ប​នោះ​​​ទៅ​។ តាម​ការ​ពិត​​ឪ​ពុក​ម្តាយ​ និង​បង​ស្រី​នាង​​​​ជា​អ្នក​ទិញ​ឱ្យ​គ្រាន់​ជិះទៅ​សម្តែង​ និង​ទៅ​ណា​មក​ណា​​មាន​ការ​ងាយ​ស្រួល​ប៉ុណ្ណោះ​។

កញ្ញា​មាស សុម៉ា​លីន ទទួល​​ការ​គាំ​ទ្រ​​ពី​ប្រិយ​មិត្ត​ទស្ស​និក​ជន​ជា​ច្រើន​រហូត​ឡើង​កូដ​ក្នុង​ឆ្នាំ​២០១១នេះ ដោយ​​សារ​តែ​នាង​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាត​ សាច់​ខ្ចី​ ហ៊ាន​ស្លៀក​ពាក់​សិច​ស៊ី ​​បង្ហាញ​ដើម​ទ្រូង និង​មាន​សមត្ថ​ភាព​​ ទេព​កោ​សល្យសម្តែងល្អ។​ ជា​ពិសេស​នោះ​សុម៉ាលីន​ ត្រូវ​​អ្នក​ដឹក​នាំ​សំដែងកោត​សរសើរ​ថា នាង​អាច​សម្តែង​​បាន​គ្រប់​បែប​យ៉ាង​​​ទាំង​អស់​គឺ​សម្តែង​ជា​តួ​ក្រ​មិច​ក្រមើម ឬ​​តួ​​អង្គ​កាច​ឆ្នាសឆ្នើម និង​តួ​​កម្សត់​​។ ដូច្នេះ​ហើយ​ទើប​​ពេល​នេះ​នាងត្រូវ​បាន​ផលិត​កម្ម​មួយ​ចំនួន​ទាំង​​ក្រៅ និង​ក្នុង​ប្រទេស​ផ្តោត​ការ​ចាប់​អារម្ម​ណ៍​លើ​រូប​នាង។ ​ក្នុង​ខែ​សីហា​នេះ​មាន​ក្រុម​ហ៊ុន​ផលិត​​ភាព​យន្ត​មក​ពី​ក្រៅ​ប្រទេស​មួយ​​ជ្រើស​រើស​យក​​​​នាង​ឱ្យ​ចូល​រួម​សម្តែង​​​ចំនួន​៣​រឿង​ជាប់​គ្នា​តែ​នាង​​មិន​ទាន់​​​ប្រាប់​ចំណង​ជើង​ និង​រឿង​នោះ​ទេ​។

កញ្ញា​មាស សុម៉ា​លីន ក្រៅ​ពី​​ក្លាយ​ជា​​តារា​សម្តែង​កាយ​វិការ​ និង​ភាព​យន្ត​​ក៏​​នៅ​តែ​មាន​ម​ហិច្ឆតា​​ចង់​ក្លាយ​ជា​ពិ​ធី​​ការិ​នី​ និង​ជា​អ្នក​​ចម្រៀង​កិត្តិយសក្នុង​កម្ម​វិធី​ទូរ​ទស្សន៍​នានា​ទៀត​ផង។​ ជា​ការ​​ពិត​ណាស់​សម្រាប់​អ្នក​​សិល្បៈ​គ្រប់​រូប​តែង​តែ​​មាន​ម​ហិច្ឆ​តា​ធំ​ធេង​ណាស់​​ដើម្បី​ភាព​ល្បី​ល្បាញ​តែ​​ភាព​ល្បី​ល្បាញ​​កម្រិត​ណា​ពាក្យ​ចចាម​អារ៉ាម​ក៏​​សម្បូរ​​​កម្រិត​នោះ​ដែរ​។ កញ្ញា​រូប​សម្ផស្ស​ស្រស់​​ស្អាត​រូប​នេះ​អះ​អាង​ថា ​បេះ​ដូង​នាង​មិន​ទាន់​ជាប់​ពាក់​ព័ន្ធ​ស្នេហា​​ជា​មួយ​​​បុរស​ណា​​​ទេ៕