សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នំសែនព្រះខែជាអាហារដែលមនុស្សជាច្រើនចូលចិត្តនៅរដូវបុណ្យ ប៉ុន្តែវាអាចមានថាមពលខ្ពស់ជាងដែលយើងគិត។ នំព្រះខែខ្លះមានស្ករ ខ្លាញ់ ម្សៅ និងស៊ុតច្រើន ដូច្នេះនំព្រះខែមួយដុំធំអាចមានប្រហែល ៥០០–៧០០កាឡូរី ខណៈប្រភេទខ្លះអាចឡើងដល់ជិត ១,០០០កាឡូរី ឬច្រើនជាងនេះ។
ដោយសារថាមពលក្នុងនំព្រះខែខុសគ្នាតាមប្រភេទ និងទំហំ ការញ៉ាំមួយដុំទាំងមូលអាចធ្វើឱ្យទទួលថាមពលច្រើនដោយមិនដឹងខ្លួន។ សម្រាប់ការប្រៀបធៀប បាយមួយចានមធ្យមមានប្រហែល ២០០កាឡូរី ដូច្នេះនំព្រះខែធំមួយអាចមានថាមពលស្មើបាយជាច្រើនចាន។
ដើម្បីកុំឱ្យញ៉ាំលើស អាច កាត់នំព្រះខែជាបំណែកតូចៗ ហើយញ៉ាំប្រហែល ១/៤ ឬ ១/៨ដុំក្នុងមួយលើក។ គួរញ៉ាំបន្ទាប់ពីអាហារធម្មតា ជាជាងរង់ចាំឱ្យឃ្លានខ្លាំង ហើយកុំញ៉ាំច្រើននៅពេលយប់ ដែលជាពេលរាងកាយមិនសូវមានសកម្មភាព។
ជាមួយគ្នានេះ ប្រសិនបើញ៉ាំនំសែនព្រះខែ គួរកាត់បន្ថយអាហារដែលមានស្ករ ម្សៅ ឬខ្លាញ់ច្រើននៅក្នុងថ្ងៃនោះ ហើយបន្ថែមបន្លែ ផ្លែឈើ និងផឹកទឹកឱ្យគ្រប់។ ការដើរ ឬធ្វើសកម្មភាពរាងកាយជាប្រចាំ ក៏ជួយឱ្យការញ៉ាំអាហារមានតុល្យភាពជាងមុន។
សរុបមក នំសែនព្រះខែមិនចាំបាច់ត្រូវជៀសវាងទាំងស្រុងទេ។ គន្លឹះសំខាន់គឺញ៉ាំតិច ចែកជាបំណែក និងគិតបញ្ចូលវាជាផ្នែកមួយនៃអាហារប្រចាំថ្ងៃ។ បើញ៉ាំក្នុងបរិមាណសមរម្យ នំព្រះខែអាចនៅតែជាអាហារដែលអាចរីករាយបាន ដោយមិនធ្វើឱ្យការញ៉ាំអាហារលើសកម្រិត៕
ចែករំលែកព័តមាននេះ