ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងថាខួរក្បាលនៅតែរឹងមាំឬអត់? ល្បឿនដើរ អាចប្រាប់បាន!

1 អាទិត្យ មុន


​
សុខភាព៖ ​យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយចេញផ្សាយក្នុងទស្សនាវដ្តី Neurology រកឃើញថា មនុស្សវ័យចាស់ដែលនៅតែអាចដើរបានលឿន មានទំនាក់ទំនងជាមួយហានិភ័យទាបជាងនៃការថយចុះសមត្ថភាពគិត និងជំងឺវង្វេង។

ការសិក្សាលើមនុស្សវ័យចាស់ជិត ៤,០០០នាក់ បង្ហាញថា ក្រុមដែលដើរលឿនមានហានិភ័យថយចុះការយល់ដឹងទាបប្រហែល ៥០% និងហានិភ័យអាល់ហ្សៃមឺរ ឬជំងឺវង្វេងផ្សេងៗទាបប្រហែល ៦០% បើធៀបនឹងអ្នកដើរយឺត។

អ្នកដើរលឿនក៏ត្រូវបានរកឃើញថា មានតំបន់ ហ៊ីប៉ូខាំផឹស (hippocampus) ក្នុងខួរក្បាលធំជាង ដែលជាតំបន់សំខាន់សម្រាប់ការចងចាំ។ ទោះយ៉ាងណា ការសិក្សាមិនបានបញ្ជាក់ថា អ្នកដើរលឿនមានការផ្លាស់ប្តូរខួរក្បាលពីអាល់ហ្សៃមឺរតិចជាងនោះទេ។

អ្នកស្រាវជ្រាវបញ្ជាក់ថា នេះជាការរកឃើញអំពី ទំនាក់ទំនង មិនមែនជាភស្តុតាងថា ការដើរលឿនអាចការពារអាល់ហ្សៃមឺរដោយផ្ទាល់ទេ។ សុខភាពទូទៅល្អ ក៏អាចជាកត្តាដែលធ្វើឱ្យមនុស្សម្នាក់ដើរបានលឿន និងរក្សាមុខងារខួរក្បាលបានល្អ។

ទោះជាយ៉ាងណា ការដើរជាប្រចាំ និងសកម្មភាពរាងកាយសមស្របនៅតែជាវិធីសាមញ្ញមួយដែលអាចជួយថែរក្សាសុខភាពរាងកាយ និងខួរក្បាលនៅពេលវ័យកាន់តែច្រើន៕