ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមព្រះ​ខ័ន​រាជ្យ​​រក​បាន​​28ពិន្ទុ​​បន្ទាប់​ពី​​​យក​ឈ្នះ​​​ ក្រុម​បៀល​ប្រាយ​យូណាយធីត​ក្នុង​លទ្ធផល​1-0

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ការ​យក​ឈ្នះ​​១-០ លើ​ក្រុម​បាល់​ទាត់​បៀល​ប្រាយ​យូ​ណាយ​ធីត ​បាន​ធ្វើ​ឱ្យ​ក្រុម​ព្រះ​ខ័ន​រាជ្យ​​កើន​បាន​២៨​ពិន្ទុ​ស្ទុះ​ឡើង​មក​នៅ​លេខ​រៀង​ទី​៣ ក្នុង​តារាង​​ជា​បណ្តោះ​អាសន្ន​សម្រាប់​ការ​ប្រ​កួត​បាល់​ទាត់​​ពាន​រង្វាន់​ Metfone Cambodian League 2011ជុំ​ទី​២​​ នៅ​ទី​លាន​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​កាល​ពី​រសៀ​ល​ថ្ងៃ​ពុធ​ទី​១០​សីហា។​

កី​ឡា​ករ​​​ឃួនឡា បូរ៉ាវី​ ខ្សែ​ប្រ​យុទ្ធ​ដ៏​ឆ្នើម​របស់​ព្រះ​ខ័ន​រាជ្យ​​ជា​អ្នក​ធ្វើ​ឱ្យ​ក្រុម​របស់​គេ​ទទួល​​បាន​ជ័យ​ជម្នះ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​លើ​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ ដោយ​ការ​ទាត់​បាល់​បញ្ចូលទី​គូ​ប្រ​កួត​បាន១​គ្រាប់​នៅ​នាទី​ទី៨៩ ជិត​បញ្ចប់​ម៉ោង​ប្រ​កួត​​ទៅ​ហើយ​នោះ​។ បៀល​ប្រាយ​យូណាយ​ធីត​​​ធ្លាប់​​បាន​​ប្រ​កួត​ចាញ់​ព្រះ​ខ័ន​រាជ្យ​២-0 រួច​ម្តង​មក​ហើយ​ កាល​ពី​នៅ​ជុំ​ទី​១​។ ដូច្នេះ​សម្រាប់​ការ​ប្រ​កួត​ក្នុង​ជុំ​ទី​២​នេះ​ទៀត​បៀល​ប្រាយ​បាន​​លេង​សង្កត់​ព្រះ​ខ័ន​រាជ្យ​​ជាប់​តាំង​ពី​នៅ​តង់​ទី​១​មកម៉្លេះ ម្យ៉ាង​វិញ​ទៀត​ឱ្យ​កាស​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក៏​មាន​ច្រើន​ណាស់​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​ល្អ​ឡើយ​។ ចូល​ដល់​​តង់​ទី​២ ឱ​កាស​នៃ​ការ​គ្រប់​គ្រង​បាល់​របស់​បៀ​ល​ប្រាយ​យូ​ណាយ​ធីត​ក៏​នៅ​តែ​មាន​ច្រើន​ជាង​ព្រះ​ខ័ន​រាជ្យ​​ដដែល ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​បៀល​ប្រាយ​មិន​អាច​​ទម្លុះ​សំណាញ់​ព្រះ​ខ័ន​រាជ្យ​បាន​ទេ។

លោក​មាស សំ​អឿន​ គ្រូ​បង្វឹក​របស់​បៀល​ប្រាយ​​សារ​ភាព​ថា ​ក្រុម​របស់​លោក​​អន់​ខ្សែ​ប្រ​យុទ្ធ​​ទោះ​ពួក​គេ​មានឱ​កាសច្រើន​ ប៉ុន្តែ​បែរ​ជា​ធ្វើ​​មិនបាន​​សម្រេចទៅ​វិញ ​​ដូច្នេះការ​បរា​ជ័យ​លើក​នេះ​វា​ពិត​ជា​ស័ក្តិ​សម​​​ណាស់​​។ ​ក្រុមបៀល​ប្រាយ​យូណាយ​ធីត​ពេលនេះ​ទើប​តែ​រក​បាន​២២ ពិន្ទុប៉ុណ្ណោះ៕