ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មមា​ញឹក​​នឹង​​សិល្បៈ​​តារា​​សម្តែង​​កូរ៉េ​​​ ហែម ស៊ូវុន​ ​ពន្យា​ថ្ងៃ​​ចូល​រោង​​ជា​មួយ​​​កូន​​ប្រុស​មហា​​សេដ្ឋីចិន

13 ឆ្នាំ មុន

តារា​សម្តែង​​កូរ៉េ​ខាង​ត្បូង​នាង​ហែម ​ស៊ូវុន វ័យ​៣៣​ឆ្នាំ ​បាន​សម្រេច​​ចិត្ត​​ពន្យា​​​ចូល​រោង​​​ការ​របស់​​នាង​ជា​មួយ​កូន​ប្រុស​មហា​សេដ្ឋី​ជន​ជាតិ​ចិន គឺ​លោកហ្ស៊ាង វៃ (Zhang Wei) ដោយ​​សារ​នាង​​មាន​ការ​មមា​ញឹក​​នឹង​អាជីព​សិល្បៈ​ខ្លាំង​ពេក។ ទីភ្នាក់​ងារ​របស់​នាង​ម្នាក់​​​បាន​និយាយ​ថា នាង​ហែម ​ស៊ូវុន ​កំពុង​តែ​ថត​រឿង​ភាគ​ដើម្បី​ដាក់​​បញ្ចាំង​ក្នុង​ទូរទស្សន៍​ CCTV

តារា​សម្តែង​​កូរ៉េ​ខាង​ត្បូង​នាង​ហែម ​ស៊ូវុន វ័យ​៣៣​ឆ្នាំ ​បាន​សម្រេច​​ចិត្ត​​ពន្យា​​​ចូល​រោង​​​ការ​របស់​​នាង​ជា​មួយ​កូន​ប្រុស​មហា​សេដ្ឋី​ជន​ជាតិ​ចិន គឺ​លោកហ្ស៊ាង វៃ (Zhang Wei) ដោយ​​សារ​នាង​​មាន​ការ​មមា​ញឹក​​នឹង​អាជីព​សិល្បៈ​ខ្លាំង​ពេក។

​ទីភ្នាក់​ងារ​របស់​នាង​ម្នាក់​​​បាន​និយាយ​ថា នាង​ហែម ​ស៊ូវុន ​កំពុង​តែ​ថត​រឿង​ភាគ​ដើម្បី​ដាក់​​បញ្ចាំង​ក្នុង​ទូរទស្សន៍​ CCTV នៅ​ក្នុង​ខែ​កញ្ញា ខាង​​មុខ​នេះ ​ដូច្នេះ​​ម្ចាស់​ផលិត​កម្ម​​បាន​ធ្វើ​ការ​ពិគ្រោះ​​យោបល់​​ជាមួយ​នាង​​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​កូន​​មហា​សេដ្ឋ​ី​អចល​ទ្រព្យ​ចិន ហើយ​ការ​ពិភាក្សា​​នោះ​ទាំង​លោកហ្ស៊ាង វៃ និង​ហែម ស៊ូវុន បាន​យល់​ព្រម។

​នៅក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​​ប៉េកាំង ​នាង​ហែម ស៊ូវុន បាន​និយាយថា ៖ ​ការ​ពន្យា​ពេល​​នេះ​គឺគ្មាន​​អ្វី​ក្រៅពីការ​ងារ​សិល្បៈ​​នោះទេ ។ ​នាង​បាន​បន្ត​​ទៀតថា ​ខ្ញុំ​នឹង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​​ពី​ការ​ថត​រឿង​​ភាគ​នេះ​បាន​ចប់​សព្វ​គ្រប់ ។ ​កាល​ពី​ឆ្នាំ​ទៅ​នាង​ហែម ស៊ូវុន បានធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​​ពី​សំណាក់​​ជន​ជាតិ​កូរ៉េ​​​នៅពេល​ដែល​បាន​​ឃើញ​នាង​​បណ្តើរ​​គ្នា​ជា​មួយ​លោក​ហ្ស៊ាង វៃ ក្នុង​រថយន្ត​ដ៏​ប្រណីត ។

​តារា​ភាព​យន្ត​​ដែល​ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​​ពី​ទស្សនិក​ជន​ធ្លាប់​បាន​លេច​ឮ​​ពាក្យ​ចរចាម​អារ៉ាម​​ជាច្រើន​ថា នាង​មាន​ទំនាក់​ទំនង​​ជា​មួយ​តារា​ចម្រៀង​ប្រជា​ប្រិយ​​តៃវ៉ាន់ គឺ​ក្រុម Comic Boys។ គួររំលឹក​ដែរថា នាង​គឺ​ជា​ការ​ចម្រៀង​​ និង​ជា​​តារា​សម្តែង​ផង​ដែរ ។ រឿង​ដែល​នាង​​សម្តែង​ល្បី​ជាង​គេ គឺ “Sex is Zero” ដែល​​ត្រូវបាន​គេ​ចាត់​ទុកថា ​ជា​ខ្សែ​ភាព​យន្ត​ទី​៥ ដែល​រក​ប្រាក់​ចំណូល​​បាន​ច្រើន​ក្នុង​ប្រទេស​កូរ៉េ៕