តាមប្រភពព័ត៌មានពីគេហទំព័រមួយបានបង្ហាញថា តារាចម្រៀងប៉ុបជប៉ុននាងអាយ៉ា អីុរ៉ាណូ (Aya Hirano) ត្រូវបានគេដកចេញពីក្រុមតន្ត្រី Lantis ដោយសារការលេចធ្លាយនូវរឿងអាស្រូវផ្លូវភេទរបស់នាង ជាមួយសមាជិកក្រុម។ បន្ទាប់ពីការចុះផ្សាយជាសាធារណៈនូវលេខចុងក្រោយនៃទស្សនាវដ្តី Bubka របស់ជប៉ុន អំពីតារាប៉ុបដែលមានអាយុ២៤ឆ្នាំបានដេកលើគ្រែជាមួយមិត្តប្រុសនៅក្នុងក្រុមភ្លេងម្នាក់ ហើយរូបថតទាំងនោះត្រូវបានគេសន្និដ្ឋានថា ពិតជាបានរួមភេទជាមួយគ្នា។
បុរសដែលនៅក្នុងរូបថតជាមួយនាងនោះ គឺជាអ្នកកាន់ហ្គីតានៅក្នុងក្រុមរបស់នាង ដែលមានអាយុ៣៥ឆ្នាំ ឈ្មោះ Katsundo ។ ប្រភពដដែលបានបន្តថា តាមព័ត៌មានផ្ទៃក្នុងបានបង្ហាញថា អាយ៉ា បានដេកជាមួយមិត្តប្រុសនៅក្នុងក្រុមរបស់នាងសរុបទាំងអស់ចំនួន៣នាក់មកហើយ នៅសល់តែអ្នកលេងហ្គីតាបាសម្នាក់ប៉ុណ្ណោះ ហើយពួកគេទាំងបីនាក់នោះ គឺត្រូវបានគេដកចេញពីក្រុមតន្ត្រី Lantis ដូចគ្នា។
មានពាក្យចចាមអារ៉ាមបានលេចធ្លាយកាលពីខែកុម្ភៈដើមឆ្នាំនេះថា ក្រុមអ្នកគាំទ្រជាច្រើនបានដាក់ញត្តិមួយដើម្បីដកនាងអាយ៉ា ចេញពីការសម្តែង។ ពួកគេនិយាយថា ការលេចធ្លាយនូវរឿងអាស្រូវផ្លូវភេទរបស់នាង វាធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះរបស់តារាសម្តែង។
ដោយឡែកនាងអាយ៉ា បាននិយាយនៅក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងមួយ(Twitter) កាលពីខែឧសភាថា នាងមិនអាចនៅជាមួយក្រុមតន្ត្រី Lantis បានយូរឡើយ។
គួរបញ្ជាក់ថា នាងអាយ៉ា អ៊ីរ៉ាណូ កើតនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ១៩៨៧ នៅតំបន់ Nagoya ខេត្ត Aichi ប្រទេសជប៉ុន។ នាងបានចាប់អាជីពជាតារាចម្រៀងតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន។ នាងគឺជាពិធីការិនី និងជាតារាចម្រៀងប៉ុបនៅក្នុងក្រុមតន្ត្រី Lantis ៕
ចែករំលែកព័តមាននេះ