ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

­គីម ហុង ហៅ​លី​លី​ បដិសេធ​ព័ត៌​មាន​​ច​ចាម​អារ៉ាម​​មាន​ស្នេហា​ក្រៅឆាក​​ជា​មួយ​​​លោក​​កែវ កក្កដា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​ទើប​​តែ​លេច​មុខ​នៅ​ក្នុង​ពិ​ភព​សិល្បៈ​សម្តែង​ កាយ​វិ​ការ​ខារ៉ា​អូ​ខេពី​​ចុង​ឆ្នាំ​២០០៩​ មកមិន​​ទាន់​​ល្បីឈ្មោះផង កញ្ញា​គី​ម ហុង ហៅ​លី​លី លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ពី​រឿង​ស្នេហា​​​​ទៅ​ហើយ​។ នាង​មាន​អាយុ​២៨ឆ្នាំ​ហើយកំពុង​សិក្សា​មុខ​វិជ្ជា​ពេទ្យ និង​ចូល​ប្រ​ឡូក​ក្នុង​ពិ​ភព​សិល្បៈ​​សម្តែង​​កាយ​វិការ​ខារ៉ា​អូ​ខេ និង​ដើរ​បង្ហាញ​ម៉ូដ។ មាន​ពាក្យ​ច​ចាម​អារ៉ាមថា ​នាងលីលី​ និង​លោក​​កែវ​ កក្កដា ដែល​ជា​តារា​រួម​អាជីព​​​​មាន​សម្ព័ន្ធ​ស្នេហា​ក្រៅ​ឆាកជា​មួ​យ​គ្នា ព្រោះ​គេ​សង្កេត​ឃើញ​ ​​ទៅ​ណាមក​ណាជា​មួយ​គ្នា​រហូត ។​ជា​ពិ​សេស​នោះ​អ្នក​ទាំង​ពីរ​ថត​រូប​បែប​ស្នេហា​រាលរោល​ទៀត​ផង​។

នៅ​ពេល​ជួប​សម្ភាស​ន៍​​​កញ្ញា​លី​លី ​និង​លោក​កែវ ​កក្កដា ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ សី​ហា​  កញ្ញា​លី​លី​ឱ្យ​ដឹង​ថា ​នាង​​និង​លោក​កែវ កក្កដា មិន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​នឹ​ង​គ្នា​ទេ។ ការ​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា​នោះព្រោះ​​មាន​អាជីព​ដូច​គ្នា និង​ជា​​បង​ប្អូនជី​ដូន​​មួយនឹង​គ្នា។  ចំពោះការ​ថត​រូបជា​មួយ​គ្នា​នោះ​មិន​មែនជា​ស្នេហា​​​ក្រៅ​ឆាក​សម្តែង​ទេ ​គឺ​ជា​លក្ខណៈ​សិល្បៈ​ប៉ុណ្ណោះ។

ចំណែក​លោក​កែវ កក្កដា និយាយ​ថាលោក​​គ្មានជាប់ពាក់​ព័ន្ធ​​ស្នេហា​ជា​មួយ​កញ្ញាលី​លី​ទេ ព្រោះជាបង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា មិន​អាច​ស្រ​ឡាញ់​​គ្នា​បាន​ទេ។
កញ្ញា​គីម​ ហុង​ ហៅ​លី​លី ឱ្យ​​ដឹង​ថា តាំង​ពី​​ចុង​ឆ្នាំ​២០០៩ មក​នាង​ធ្លាប់​សម្តែង​ឱ្យ​​​ផលិត​កម្ម​​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា ផលិត​កម្ម​រៃ​មាស តោ​មាស កង​ពេជ្រ ​ស្រី​លក្ខណ៍ និងផលិត​កម្មម៉ៃ​សា​ម៉េត ជា​ដើម។
កន្លង​មក​ថ្មីៗ​នេះ នាង​មាន​កិត្តិ​យស​បាន​ឡើង​ច្រៀ​ង​​​ក្នុង​កម្ម​វិធី​តន្ត្រី​ដួង​តារា​​មាស​នៃ​ស្ថា​នីយ​ទូរ​​ទស្សន៍​អប្ស​រា និង​ចូល​រួម​សម្ភាសន៍​ក្នុង​​កម្ម​វិធី​អាថ​៌​កំ​បាំង​រាតា​ របស់​​ស្ថា​នីយទូរ​ទ​ស្សន៍​រាជ​ធានី​ភ្នំពេញ​ ប៉ុស្តិ៍​លេខ​៣ ដែលនោះ​ជា​ឱកាស​មួយ​សម្រាប់​​ប្រិយ​មិត្ត​​ទស្ស​និក​ជនស្គាល់​នាង​កាន់​តែ​ខ្លាំង​ឡើង៕