ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឡង​ជ្រើស​រើស​​​នារី​ឯ​កFINOរក​បាន​ស្រីស្អាត​4​នាក់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ម​វិធីប្រឡង​ជ្រើស​រើស​កញ្ញា​​​ឯក Fino ​ឆ្នាំ២០១០ ​ដែល​រៀបចំ​ឡើង​​​ដោយ​​ក្រុម​ហ៊ុន YAMAHA ​និង​ផលិត​កម្ម​​​ហាយស្តារ​​សហការ​ជាមួយ​ស្ថានីយ​​ទូរទស្សន៍​​ខ្មែរ​ ប៉ុសិ៍្ត​លេខ៩​ដែល​មាន​​លោក​ចេវ វីរៈ ​អ្នក​គ្រប់គ្រង​​​រៀបចំ​កម្មវិធី​​រយៈ​​ពេល​១៦​សបា្តហ៍​​កន្លង​មកជ្រើស​រើស ​​បានកញ្ញា​ឯក​​ Fino ឆ្នាំ​២០១១ ​ចំនួន​​៤នាក់ គឺ​លេខ​១​

រាជធានីភ្នំពេញ ៖ ​កម្ម​វិធីប្រឡង​ជ្រើស​រើស​កញ្ញា​​​ឯក Fino ​ឆ្នាំ២០១០ ​ដែល​រៀបចំ​ឡើង​​​ដោយ​​ក្រុម​ហ៊ុន YAMAHA ​និង​ផលិត​កម្ម​​​ហាយស្តារ​​សហការ​ជាមួយ​ស្ថានីយ​​ទូរទស្សន៍​​ខ្មែរ​ប៉ុសិ៍្ត​លេខ៩​ដែល​មាន​​លោក​ចេវ វីរៈ ​អ្នក​គ្រប់គ្រង​​​រៀបចំ​កម្មវិធី​​រយៈ​​ពេល​១៦​សបា្តហ៍​​កន្លង​មកជ្រើស​រើស​​បានកញ្ញា​ឯក​​ Fino ឆ្នាំ​២០១១ ​ចំនួន​​៤នាក់ គឺ​លេខ​១​ លេខ២ ​លេខ៣ ​និងកញ្ញា​​ថត​រូប​​ស្អាតម្នាក់ ។

លោកចេវ វីរៈ​​​ អ្នកដឹកនាំ​​កម្មវិធី​​​ឱ្យ​ដឹង​ថា ​​តាំងពី​ក្រុមហ៊ុន YAMAHA ​​និង​​ផលិត​កម្ម​ហាយស្តាររួម​​សហការជាមួយ​ស្ថានីយ​ទូរទស្សន៍​​ខ្មែរ​ប៉ុសិ៍្ត​លេខ​៩​​​រៀបចំ​កម្មវិធី​ជ្រើស​រើស​​​​កញ្ញា ឯក Fino 2011 ចាប់​ពីដើមខែ​​មេសាមក មាន​បេក្ខ​នារី​មកពីបណ្តា​​ខេត្ត-រាជធានី​ទូទាំង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប្រមាណ​ជិត​៣០០​០​នាក់ ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​​ ។ គណៈ​​កម្ម​​ការ​តម្រូវ​​ឱ្យ​បេក្ខ​នារី​​​បង្ហាញ​ទេពកោ​សល្យ​​​សិល្បៈ​​ និងចំណេះ​ដឹង​ទូទៅ​​ ហើយឡើង​សម្តែង​​បង្ហាញក្នុង​កម្មវិធី​​ប្រគំតន្ត្រី​​ចុង​សបា្តហ៍​​​​​រាល់​ថ្ងៃ​អាទិត្យ​វេលាម៉ោង​៥ល្ងាច​រហូត​ដល់​ម៉ោង​៧​យប់​ដោយ​មានផ្សាយ​ផ្ទាល់​​តាមកញ្ចក់​ទូរ​ទស្សន៍​​​ខ្មែរ​ប៉ុសិ៍្ត​លេខ៩​ ។

គណៈ​កម្ម​ការ​​តម្រូវ​ឱ្យ​​បេក្ខនារី​​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ​​មានចំណេះ​ដឹង​​​​ចាប់ពី​ថ្នាក់​ទី១១ឡើង​ទៅ​ មាន​​ចរិត​​ប្ញក​ពា​ស្លូត​បូត ​​រាក់​ទាក់​រួសរាយ​​ និងតម្រូវ​​​ឱ្យ​ចេះ​​រាំ​​​ចង្វាក់​ប្រជា​ប្រិយ​​និងរាំ​បែប​បរទេស​​ ​​រួម​ទាំង​​​ឆ្លើយ​នឹង​សំណួរ​​​ដែល​ទាក់ទិន​ទៅ​នឹង​តំបន់​ទេស​ចរណ៍​​​​ធម្ម​ជាតិ​ផ្សេងៗ​ និងតំបន់​ទេស​ចរណ៍​បែប​ប្រវត្តិសាស្ត្រ​​​ ​​និង​សំណួរ​ពី​លក្ខណៈ​​​ស្រស់​ស្អាត​​​របស់​ម៉ូតូ YAMAHA Fino ​។ ​ក្រៅពីនេះបេក្ខ​នារី​​​​មាន​ឱកាស​​​បានដើរ​កម្សាន្ត​​​នៅតំបន់​ទេស​ចរណ៍​​​ប្រាសាទ​បុរាណ​​​ទន្លេ​បាទី  និងសួនសត្វ​ភ្នំ​តាម៉ៅ ដើម្បី​សិក្សា​​ស្វែង​យល់ពីប្រាសាទ​បុរាណ​​ខ្មែរ ​និងសិក្សា​​យល់​ដឹង​​ពីការ​ស្រឡាញ់​​សត្វព្រៃ ​ថែរក្សា​​ អភិរក្ស​​​សត្វព្រៃ​កុំ​ឱ្យ​​​បាត់បង់​ ។

លោក​ចែវ វីរៈ ឱ្យ​ដឹង​ថា ចាប់តាំង​ពីសបា្តហ៍​​​ទី១​រហូត​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​​​នេះ កម្មវិធី​ជ្រើស​រើស​​​បានកញ្ញាឯក​​​៤នាក់​លេខ១ ​បានទៅ​លើ​កញ្ញា​ពេជ្រ វីរីយ៉ា អាយុ១៨ឆ្នាំ ​ទម្ងន់៤៣​គីឡូម៉ែត្រ​​​ កម្ពស់​១,៦៣​ម៉ែត្រ ​រៀន​ថ្នាក់​​ទី១២ ​ទទួល​ការ​បំពាក់​មកុដពីអ្នកស្រីឌី សាវ៉េត ​ទទួល​បាន​​ម៉ូតូ Fino មួយ​គ្រឿង​​​ពី​លោក MATSUO AKITO អគ្គ​​នាយក​ក្រុមហ៊ុន​មក​ពី ជប៉ុន​ និងថវិកា​១០០០​ដុ​ល្លារពី​លោក​​​​គង់ នួន ​​អគ្គ​​នាយក​ក្រុមហ៊ុន​​គង់ នួន ​ក្រុមហ៊ុន YAMAHA ប្រចាំ​កម្ពុជា ។ លេខ​២ បានទៅ​លើ​​កញ្ញា​សុខ ​មុន្នីពិសី ពាក់ស្លាក​លេខ​៨ អាយុ​១៧​ឆ្នាំ ​​​​រៀនថ្នាក់​ទី១១ ​​ទម្ងន់​​៤១​គីឡូ​​ក្រាម កម្ពស់​​១,៦៦​ម៉ែត្រ ទទួលបាន​ម៉ូតូ Fino មួយគ្រឿង​​ថវិកា​៧៥០ដុល្លារ លេខ៣បានទៅ​លើ​ កញ្ញា​​អឿន​​ លក្ខិណា អាយុ​១៩​ឆ្នាំ ​​​ពាក់លេខ​​១៥ ​មាន​កម្ពស់​​​១,៧០​ម៉ែត្រ​ ទម្ងន់​​​៤៨​​គីឡូ​​ក្រាម ​​​ជា​និស្សិត​​​ឆ្នាំ​ទី១ ​​ទទួល​ម៉ូតូ​១គ្រឿង​​​ថវិកា​​៥០០​ដុល្លារ ​ចំណែក​ចំណាត់ថ្នាក់​ថត​រូប​ស្អាត​​បានទៅ​លើ​កញ្ញា​​អឿន ​រតនា ​អាយុ​១៩ឆ្នាំ ​ពាក់លេខ​​៧ ​មានទម្ងន់​៤៤​គីឡូ​ក្រាម ​​កម្ពស់​​១,៦៦​ម៉ែត្រ ​សិស្ស​​ថ្នាក់​ទី១១ ​ទទួលថវិកា​​​៨០០.០០០​រៀល។

បន្ទាប់​ពីគណៈ​​កម្ម​ការ​ និងអគ្គ​នាយក​ក្រុម​ហ៊ុន​​​​ផ្តល់​​រង្វាន់​​​ជូនដល់បេក្ខ​នារី​​រួចមក ​លោកចេវ វីរៈ ​ឱ្យ​ដឹងថា បន្ទាប់ពី​កម្មវិធី​​ជ្រើស​​រើស​​​​​​កញ្ញា​ឯក Fino 2011 នេះ ​បញ្ចប់​ទៅ​ដោយ​​​ជោគជ័យ​​ក្រុមហ៊ុន​​​គង់ នួន​ អាហរ័ណនីហរ័ណ​​​នឹង​រៀបចំ​កម្មវិធី​​ជ្រើស​រើស​​​កញ្ញាឯក​ BRIDGESTONE បន្ត​ទៀត​ចាប់ពី​​ខែ​កញ្ញា​​​ឆ្នាំ២០១១ តទៅ​​សម្រាប់ឆ្នាំ​​​២០១២ ​ខាង​មុខ​នេះ​ដោយ​​កម្ម​វិធី​​តម្រូវ​ឱ្យ​​បេក្ខនារី​​​ដាក់ពាក្យ​​ប្រកួត​ប្រជែង​​ដូច​បេក្ខ​នារី​ប្រឡង​កញ្ញា​ឯក​ Fino ​ដែរ ៕