ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឱកាស​អបអរសាទរ​ទិវា ​អន្តរជាតិ​នារី ជីប ម៉ុង ចូលរួម ដើរ​ដើម្បី​សន្តិភាព​យូរអង្វែង ​សម្រាប់​យើង​ទាំងអស់​គ្នា ក្រោម​មូលបទ «​សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ​»

1 អាទិត្យ មុន

​រាជធានីភ្នំពេញ​ ៖ ក្រោម​ស្មារតី​រួបរួម​គ្នា កម្មវិធី​ដើរ​ដើម្បី​សន្តិភាព ដើម្បី​បង្ហាញ​ពី​ស្មារតី​ស្រឡាញ់​សន្តិភាព​របស់​កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បាន​ចូលរួម​ជាមួយ លោក​ជំទាវ​បណ្ឌិត…

​រាជធានីភ្នំពេញ​ ៖ ក្រោម​ស្មារតី​រួបរួម​គ្នា កម្មវិធី​ដើរ​ដើម្បី​សន្តិភាព ដើម្បី​បង្ហាញ​ពី​ស្មារតី​ស្រឡាញ់​សន្តិភាព​របស់​កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បាន​ចូលរួម​ជាមួយ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ព្រឹត្តិការណ៍ ដើរ​ដើម្បី​សន្តិភាព​យូរអង្វែង ​សម្រាប់​យើង​ទាំងអស់​គ្នា ក្រោម​មូលបទ «​សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ​» ក្នុង​គោលបំណង​រំលេច​ពី​សារៈសំខាន់​ នៃ​សន្តិភាព​និង​សន្តិសុខ ​សម្រាប់​ស្ត្រី​និង​គ្រួសារ និង​ការ​រួមចំណែក​យ៉ាង​សកម្ម​របស់​ស្ត្រី ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង និង​ថែរក្សា​សន្តិភាព​សម្រាប់​ការ​អភិវឌ្ឍ​ ប្រកបដោយ​ចីរភាព ស្ថិរភាព និង​វិបុលភាព​សង្គម​ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​សង្គ្រាម ​ជាមួយ​ប្រទេស​ថៃ ក្រុមហ៊ុន ជីប ម៉ុង មិន​បាន​នៅ​ស្ងៀម​ទេ ដោយ​បាន​គៀរគរ​កម្លាំង​ព្យុហយាត្រា ក្នុង «​ដំណើរ​ដើម្បី​សន្តិភាព​» ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​ស្រឡាញ់​សន្តិភាព ជា​ពិសេស​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់ កាលពី​ខែធ្នូ កន្លង​ទៅ ​។ នេះ​សបញ្ជាក់​ពី ស្មារតី​ខ្មែរ​ស្រឡាញ់​ខ្មែរ ក្រោម​ម្លប់​សន្តិភាព ដឹកនាំ​ក្រោម​អធិបតីភាព​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ក្រោម​ស្មារតី​រួបរួម​ខ្មែរ​តែ​មួយ ក្រុមហ៊ុន ជីប ម៉ុង តែងតែ​នៅ​ក្បែរ​ចាំ​ជួយ​បងប្អូន​ខ្មែរ​ជា​និច្ច តាម​រយៈ​ការ​ឧបត្ថម្ភ​សប្បុរសធម៌ និង​ប្រមូល​កម្លាំង​សាមគ្គី​ជួយ​ ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក​នៅ​តាម​តំបន់​ព្រំដែន តាម​រយៈ​ការ​ឧបត្ថម្ភ​ថវិកា សរុប​ជិត ៧ លាន​ដុល្លារ រួម​ទាំង​ថវិកា ស្បៀងអាហារ ភេសជ្ជៈ តង់​ស្នាក់​នៅ និង​សម្ភារប្រើប្រាស់​ចាំបាច់ ​។

លើស​ពី​នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​បរិច្ចាគ​ថវិកា​ជា​ច្រើន​ទៀត តាម​រយៈ​ព្រឹត្តិការណ៍ ១ ពាន់​លាន​រៀល ដើម្បី​សប្បុរសធម៌ ក្នុង​ការ​កសាង ឬ​ជួសជុល​សាលារៀន ​ដែល​ខូចខាត​ដោយសារ​សង្គ្រាម​នៅ​តាម​តំបន់​ព្រំដែន​ចំនួន ២ ខ្នង​៖ រួម​មាន បឋម​សិក្សា​គោក​ប្រាសាទ ស្ថិត​នៅ​ក្រុង​សំរោង ចំនួន ១ ខ្នង និង​បឋម​សិក្សា​គូរ​ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ចំនួន ១ ខ្នង ព្រមទាំង​សាងសង់​លេណដ្ឋាន​សុវត្ថិភាព ជូន​សិស្សានុសិស្ស​នៅ​ទីតាំង​សាលា​ទាំង​ពីរ ហើយ​ក៏​បាន​ជួសជុល​វត្ត​គិរី​សីមា​តេ​ជោ​អូរ​ទឹក​ចោល នៅ​ក្រុង​សំរោង​ផង​ដែរ ​៕ អត្ថបទសហការ

ស្មារតី​រួបរួម​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ​!