ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMBODIA BLACK ឧបត្ថម្ភ​ប្រាក់​រង្វាន់​ដល់​ដៃ ម្ចាស់​ជើងឯក​គុន​ខ្មែរ​ ប្រចាំ​ទ្វីបអឺរ៉ុប ឆ្នាំ ២០២៦

1 អាទិត្យ មុន

​រាជធានីភ្នំពេញ​ ៖ ត្រលប់​មក​វិញ​ជាមួយនឹង​ជ័យ​ជំនះ នាំ​យក​ខ្សែក្រវាត់​ជើងឯក​គុន​ខ្មែរ​ពី​ទ្វីបអឺរ៉ុប CAMBODIA BLACK និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា ប្រកាស​ឧបត្ថម្ភ​ទឹកប្រាក់​សរុប ៤៧…

​រាជធានីភ្នំពេញ​ ៖ ត្រលប់​មក​វិញ​ជាមួយនឹង​ជ័យ​ជំនះ នាំ​យក​ខ្សែក្រវាត់​ជើងឯក​គុន​ខ្មែរ​ពី​ទ្វីបអឺរ៉ុប CAMBODIA BLACK និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា ប្រកាស​ឧបត្ថម្ភ​ទឹកប្រាក់​សរុប ៤៧ លាន​រៀល ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់​ដែល​បាន​ប្រកួត​យកឈ្នះ​ដៃគូ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ គុន​ខ្មែរ​ប្រចាំ​ទ្វីបអឺរ៉ុប ឆ្នាំ​២០២៦ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ​។

ជា​ការ​ចូលរួម​អបអរសាទរ​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​ដណ្តើម​ជ័យ​លា​ភី​នេះ Cambodia Black និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា បាន​ឧបត្ថម្ភ​ចំនួន ១០ លាន​រៀល ដល់​កីឡាករ​ដែល​ទទួល​បាន​ខ្សែក្រវាត់​ទាំង ៤ រូប រួម​មាន​៖ ពេជ្រ សម្បត្តិ​, ប៊ឺ​ត សង្ឃឹម​, សៀ ហៃ និង​ឈុត សេរី​វ៉ា​ន់​ថង​, ៥ លាន​រៀល ដល់​កីឡាការិនី ទូច ចាន់​វ​ត្តី ដែល​ឈ្នះ​ដៃគូ​ប្រកួត​ដោយ​ពិន្ទុ​, និង​លើកទឹកចិត្ត​ដល់​កីឡាករ ពេជ្រ អាទិទេព ចំនួន ២ លាន​រៀល ​។

តាម​រយៈ ព្រឹត្តិការណ៍​គុន​ខ្មែរ បាន​ផ្តល់​ឱកាស​ដល់​កីឡាករ​-​កីឡាការិនី​បញ្ចេញ​សមត្ថភាព ជា​ពិសេស​ការ​នាំ​យក​គុន​ខ្មែរ​ ទៅ​កាន់​ទី​ក្រុងប៉ារីស តាម​រយៈ​ការ​ឧបត្ថម្ភ​របស់ CAMBODIA BLACK និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា ក្រោម​ការ​សហការ​ រៀបចំ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ បាន​ទទួល​ការ​ចាប់អារម្មណ៍ ពី​បណ្តា​ក្លឹ​ប​គុន​ខ្មែរ​ជា​ច្រើន​នៅ​បរទេស​ធ្វើការ​ចុះ​ឈ្មោះ និង​ហាត់គុន​ខ្មែរ ដែល​ធ្វើ​ឱ្យ​កីឡាប្រដាល់​គុន​ខ្មែរ​កាន់តែ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ​៕ អត្ថបទសហការ

CAMBODIA នាំ​គុន​ខ្មែរ​ទៅ​កាន់​ទី​ក្រុងប៉ារីស