ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​ស្រី​ល្បី​ៗ​ប៉ះ​គ្នា កក្រើក​ឆាក​សម្ពោធ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី HONOR X9d 5G ធន់​មាំ កម្លាំង​ថ្ម​ខ្លាំង 8300mAh ប្រើ​បាន​យូរ រ៉េ​ម 24GB (12GB+12GB) តម្លៃ​$349 កាមេរ៉ា AI ទំហំ​108PM

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្វី​ដែល​គ្រប់​គ្នា​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ​! កាលពី​រសៀល​ថ្ងៃ​ទី​31 មក​រា 2026 ក្រុមហ៊ុនទូរស័ព្ទ​ដៃ HONOR បាន​ដាក់​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី HONOR X9d…

រាជធានី​ភ្នំពេញ​៖ អ្វី​ដែល​គ្រប់​គ្នា​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ​! កាលពី​រសៀល​ថ្ងៃ​ទី​31 មក​រា 2026 ក្រុមហ៊ុនទូរស័ព្ទ​ដៃ HONOR បាន​ដាក់​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី HONOR X9d 5G ជា​សមាជិក​ថ្មី​បំផុត ផ្តល់​នូវ​បទ​ពិសោធន៍​ដែល​នឹក​ស្មាន​មិន​ដល់​ជាមួយនឹង​ភាព​ធន់​កម្រិត​កំពូល និង​ថាមពល​ថ្ម​ធំ​ដែល​គ្មាន​គូ​ប្រៀប មាន​តម្លៃ​ត្រឹមតែ $349 នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​ស្មា​ត​ហ្វូ​ន HONOR X9d បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទំនើប AEON II ក្រោម​ការ​ចូលរួម​ពី​តារាចម្រៀង សម្បត្តិ សុខ​, Riki, KOL ល្បី​ៗ និង​ពិធី​ការិនី DJ Nana រួម​ជាមួយនឹង​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ​ ។​

​ក្នុង​នាម​ជា​ទូរស័ព្ទ​កម្រិត​មធ្យម និង​មាន​តម្លៃ​សមរម្យ ប៉ុន្តែ HONOR X9d មាន​សមត្ថភាព​ខ្លាំង​បំផុត​នៅ​លើ​ទីផ្សារ​កម្ពុជា ដោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ ​បាន​បញ្ចូល​នូវ​មុខងារ និង​កម្រិត​ភាព​ធន់​ឈានមុខ​គេ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​តែ​ម្តង ​។ តោះ​! មក​ដឹង​ពី​លក្ខណៈ​ពិសេស និង​ចំណុច​ដែល​ទាក់ទាញ​របស់ HONOR X9d ៖

HONOR X9d 5G បំពាក់​ថាមពល​ថ្ម​ធំ​បំផុត 8300mAh នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2026 អាច​ប្រើប្រាស់​បាន​រហូត​ដល់​ទៅ 3​ថ្ងៃ​ដោយ​គ្មាន​បញ្ហា គ្មាន​បារម្ភ​រឿង​អស់​ថ្ម​ទេ​។ ជា​ពិសេស បំពេញ​ថ្ម​ចូល​វិញ​ក្នុង​ល្បឿន​លឿន 66W​។ បន្ថែម​ពី​ថ្ម​ធំ​មួយ​មុខ​មិន​គ្រប់​ទេ HONOR X9d 5G មាន​សមត្ថភាព​ធន់​ជាមួយនឹង​ការ​ធ្លាក់​រហូត​ដល់​កម្ពស់ 2.5m និង​មានមុខ​ងារ​ពី​ការ​ជ្រាប​ទឹក ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​សម្ពាធ​ទឹក​ខ្លាំង និង​ការពារ​ធូលី​ដី​កម្រិត​ខ្លាំង IP69K​។ អ្វី​ដែល​ពិសេស​មែនទែន HONOR X9d សម្រាប់​ឆ្នាំ​2026 គឺ​បាន​នាំ​មក​នូវ​សេវា​អ៊ី​ន​ធើ​ណែ​ត 5G​។ ដូច្នេះ​វា​អាច​ធានា​បាន​ថា នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​សេវា​អ៊ី​ន​ធើ​ណែ​ត​ខ្លាំង និង​រលូន​ឥត​ទាក់ ​។​

​បើ​ក្រឡេក​ទៅ​មើល​កាមេរ៉ា​វិញ HONOR X9d មក​ជាមួយ​កាមេរ៉ា​ទំហំ​ធំ​រហូត​ដល់ 108MP ដែល​អាច​ធ្វើការ​ថតរូប​បាន​យ៉ាង​ច្បាស់ និង​ផ្តល់​នូវ​គុណភាព​រូបភាព​ភ្លឺ​ស្អាត​គ្រប់​កាលៈទេសៈ ​។

HONOR X9d ប្រើប្រាស់​បន្ទះ​ឈី​ប​ខ្លាំង Snapdragon 6Gen4 ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទៅ​ដោយ​រលូន ជា​ពិសេស​សម្រាប់​ការ​អូស​ហ្គេ​ម​ដែល​មាន​ក្រាហ្វិក​ខ្ពស់​ៗ​ក៏​វា​អាច​ដំណើរការ​យ៉ាង​រលូន​ផង​ដែរ​។ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏​បំពាក់​នូវ RAM ធំ 12GB+12GB=24GB និង​មាន​ទំហំ​ផ្ទុក 256GB ROM ដែល​អាច​ផ្ទុក​រូបភាព​និង​ឯកសារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។​

​បើ​និយាយ​ពី​អេ​ក្រង់​វិញ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ប្រើប្រាស់​នូវ​អេ​ក្រង់ AMOLED ដែល​មានទឹក​ពណ៌​ដិត​ច្បាស់​ល្អ និង​មិន​ធ្វើ​ឲ្យ​ពិបាក​មើល​ទោះ​ស្ថិត​នៅ​ក្រោម​កម្តៅថ្ងៃ​ក៏​ដោយ​។ ហើយ​សម្រាប់​អេ​ក្រង់​នេះ​មាន​ទំហំ 6.79inch ដែល​ជា​ទំហំ​អេ​ក្រង់​ដែល​ធំ​លាត​ពេញ​គែម ងាយស្រួល​មើល និង​ត្រជាក់​ភ្នែក ។

សម្រាប់ HONOR X9d 5G ក៏​មិន​ភ្លេច​ញាត់​នូវ​មុខងារ AI សំខាន់​ៗ​សម្រាប់​បំពេញតម្រូវការ​លោក​អ្នកផង​ដែរ ដោយ​វា​មាន AI Edit, AI Productivity, AI Button​។ សម្រាប់ AI Edit មាន​ដូច​ជា AI Eraser, AI Cut-out, AI Face Tune, AI Upscale, AI Out Painting ដែល​អាច​ជួយ​សម្រួល​ក្នុង​ការ​កែ​រូប​ដោយ​មិន​ចាំបាច់​ប្រើ App ជំនួយ​នោះ​ទេ​។ ហើយ​សម្រាប់ AI Productivity មាន​ដូច​ជា AI Notes, AI Writing Tools, Subtitle Translation, Face-to-Face Translation​។ ដោយឡែក​សម្រាប់ AI Button មាន​ដូច​ជា Circle to search, Google Assistant, Gemini Live ​។​

HONOR X9d 5G មក​ជាមួយ​ជម្រើស 3 ពណ៌​គឺ Reddish Brown, Sunrise Gold, Midnight Black ។ ដូចនេះ​សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ផ្លាស់​ប្តូរ​ទូរស័ព្ទ​អាច​ងាក​មក​មើល HONOR X9d 5G នេះ​បាន​ជាមួយនឹង​តម្លៃ​សមរម្យ​បំផុត​ត្រឹមតែ $349 នឹង​បន្ថែម​កាដូ​ដែល​មាន​តម្លៃ​សរុប $40 រួម​មាន​៖ កា​តាប​, ស្រោម​ការពារ​ទូរស័ព្ទ និង​កញ្ចក់​ការពារ​ ៕ អត្ថបទសហការ