ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល ភ្នំពេញ ប្រារព្ធ​ ពិធី​សម្ពោធ​ជា​ផ្លូវការ​ យ៉ាង​ឱឡារិក

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ សាលា​អន្តរជាតិ រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ…

រាជធានីភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ សាលា​អន្តរជាតិ រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល ភ្នំពេញ ហៅ​កាត់​ថា RGSPP បាន​ប្រារព្ធ​ពិធី​សម្ពោធ ដាក់​ដំណើរការ​ជា​ផ្លូវការ​យ៉ាង​ឱឡារិក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា ថែម​ទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ មាតាបិតា និង សិស្សានុសិស្ស​ជា​ច្រើន​រូប ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល (RGS) មាន​ប្រភព​មក​ពី​ចក្រភព​អង់គ្លេស ដែល​មាន​អាយុកាល​ជាង ៣៥០ ឆ្នាំ ដែល​ទទួលស្គាល់​គុណភាព​អប់រំ​ពី​ស្ថាប័ន​កំពូល​ៗ​ជុំវិញ​ពិភពលោក​ ។ RGS ចក្រភព​អង់គ្លេស និង​គ្រប់​សាខា​ជុំវិញ​ពិភពលោក រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ បាន​អនុវត្ត​ស្តង់ដា​ប្រព័ន្ធ​អប់រំ​ជាតិ ​របស់​ចក្រភព​អង់គ្លេស ដោយ​រួម​បញ្ចូល​ដ៏​អស្ចារ្យ​រវាង​អរិយធម៌​ដ៏​យូរអង្វែង វិន័យ​សិក្សា​ដែល​មាន​ភាព​តឹងរ៉ឹង​ច្បាស់លាស់ និង​ការ​អភិវឌ្ឍ​លើ​ជំនាញ ​ដែល​អាច​ប្រើប្រាស់​បាន ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​។

តាម​រយៈ​បណ្តាញ​អន្តរជាតិ​របស់ RGS International (RGSI) ការ​បើក​ដំណើរការ រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល ភ្នំពេញ មិនមែន​គ្រាន់តែ​ជា​ការ​ពង្រីក​ស្លាក​យីហោ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត ក្នុង​ការ​បង្កើត​ឱកាស​សម្រាប់ កម្មវិធី​ផ្លាស់​ប្ដូរ​សិស្ស​រវាង​សាខា​ទូ​ទាំង​ពិភពលោក សិក្សា​សហ​ការណ៍ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ប្រទេស​ទាំង​ពីរ ដែល​រួម​បញ្ចូល​នូវ​ឧត្តមភាព​ដ៏​បវរ នៃ​ប្រព័ន្ធ​អប់រំ​របស់​ចក្រភព​អង់គ្លេស ​រួម​ជាមួយនឹង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​ របស់​ប្រទេស​កម្ពុជា ​។ នៅ RGSPP សាលា​ព្យាយាម​រួម​បញ្ចូល​នូវ គោលការណ៍​ក្នុង​កម្មវិធី​អប់រំ​អង់គ្លេស ជាមួយ​អរិយធម៌ និង​សហគមន៍​កម្ពុជា ដើម្បី​ផ្តល់​ឲ្យ​សិស្ស​នូវ ការ​អប់រំ​ក្នុង​បរិបទ​កម្ពុជា និង​ត្រៀមខ្លួន​សម្រាប់​និន្នាការ​ពិភពលោក ​។

លើស​ពី​កម្មវិធី​សិក្សា​ដែល​មានគុណ​ភាព​ខ្ពស់​នោះ RGSPP ផ្តល់​ជូន​នូវ​អាគារ​សិក្សា​ដ៏​ធំ​លើ​ផ្ទៃដី​ជាង ៣ ហិច​តា អគារសិក្សា ៤​ជាន់ ព្រម​ជាមួយ​រចនាបថ​ប្លែក​អស្ចារ្យ ទីធ្លា​ធំ​ទូលាយ និង​មាន​បរិក្ខារ​សិក្សា​ទំនើប​សម្បូរ​បែប ដូច​ជា ថ្នាក់រៀន​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ជាង ៨០ បន្ទប់ បន្ទប់​ពិសោធ​វិទ្យាសាស្ត្រ​ ជាមួយនឹង​ឧបករណ៍​ទាន់សម័យ សាល​មហោស្រព​ដ៏​ធំ បន្ទប់​តន្ត្រី និង​សម្តែង​សិល្បៈ អាង​ហែល​ទឹក​ស្តង់ដា​ការ​ប្រកួត​អូ​ឡាំ​ពិ​ច សាល​កីឡា​ប្រកបដោយ​បរិក្ខារ​កីឡា​ទំនើប​ៗ និង​សួន​លំហែ​អារម្មណ៍​អម​ជាមួយ​រុក្ខជាតិ និង​មាន​ដើមឈើ​ធំ​ៗ​ ។ ម្យ៉ាងទៀត រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល ភ្នំពេញ ក៏​រួម​មាន​ធនធាន​បុគ្គលិក លោកគ្រូ​អ្នកគ្រូ ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ គរុកោសល្យ និង​បទ​ពិសោធ​ខ្ពស់ ក្នុង​ការ​បង្រៀន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​អនុវត្ត​ជាក់ស្តែង ទាំង​នៅ​ក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់ ដែល​ធ្វើ​ឱ្យ​សិស្សានុសិស្ស មានការ​ងាយ​យល់ ចង​ចាំ​បាន​ល្អ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ​។

ស្របគ្នា​ជាមួយ ចក្ខុវិស័យ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា សាលា RGSPP មាន​គោលដៅ​បណ្តុះបណ្តាល​សិស្ស​ឲ្យ​មាន​ទំនុកចិត្ត មេត្តាធម៌ និង​ពង្រឹងសមត្ថភាព​ក្នុង​ការ​រីក​ចម្រើន​ទាំង​ក្នុង​សហគមន៍ និង​លើ​សកលលោក ​។ ខណៈ​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ទៅ​ប្រព័ន្ធ​អប់រំ​ដែល​មាន​និន្នាការ​សំខាន់ ៣​ប្រភេទ ដែល​កំពុង​បង្កើត​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​អប់រំ​នៅ​ឆ្នាំ​២០២៥ ៖ បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ការ​សិក្សា​ផ្ទាល់ខ្លួន (Personalised Learning) និង​ការ​អប់រំ​សម្រាប់​និរន្តរភាព (Education for Sustainability) ​។ សិស្ស​របស់​យើង​នឹង​ទទួលផល​ប្រយោជន៍​ពី​ជំហាន​វិជ្ជមាន​នេះ តាម​រយៈ​បទ​ពិសោធ​សិក្សា​បន្ថែម ឱកាស​សិក្សា​បី​ភាសា (​ខ្មែរ អង់គ្លេស និង​ចិន​) និង​ការ​យល់​ដឹង​អំពី​តួនាទី​របស់​ពួក​គេ ​ក្នុង​ការ​ស្ថាបនា​ប្រទេស​ជាតិ​ ។

RGSPP សូម​ថ្លែងអំណរគុណ​ជូន​ដល់​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ មាតាបិតា​ទាំងអស់ ដែល​បាន​ផ្តល់​វត្តមាន​ក្នុង​ការ​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវការ សាលា​អន្តរជាតិ រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល ភ្នំពេញ យ៉ាងច្រើន​កុះករ​ ។ សាលា​អន្តរជាតិ រៃ​ហ្គេ​ត ហ្គ្រេ​ម​ម័​រ ស្គូ​ល ភ្នំពេញ នឹង​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​បណ្តុះបណ្តាល និង​ជួយ​គាំទ្រ​កុមារ​ឲ្យ​អភិវឌ្ឍ​គុណ​តម្លៃ​នៃ​ភាពរឹងមាំ គំនិត​វិភាគ និង​បំ​ណិ​ន​ជីវិត ​។ យើង​សង្ឃឹមថា មាតាបិតា និង​សាលា​កំពុង​រួម​គ្នា​បង្កើត កម្ពុ​ជានា​ពេល​អនាគត តាម​រយៈ​ការ​សិក្សា​ក្រោម​ដំបូល​តែ​មួយ ​។

បច្ចុប្បន្ន​នេះ មាតាបិតា​ទាំងអស់ អាច​អញ្ជើញ​មក​ទស្សនា​អាគារ​សិក្សា​របស់​យើង​ ជា​រៀងរាល់ថ្ងៃ​ម៉ោង​ធ្វើការ ដោយ​អាច​ណាត់​ទុកជា​មុន​បាន ​។ មាតាបិតា អាច​សាកសួរ​ព័ត៌មាន​ដោយ​ផ្ទាល់ និង​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​ចាប់ពី​អាយុ 2 ឆ្នាំ​ដល់ 18 ឆ្នាំ សម្រាប់​វគ្គ​សិក្សា​ថ្មី​ខាង​មុខ​នេះ​។​កាន់តែ​ពិសេស សាលា RGSPP ក៏​មាន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់ ៣0% និង​បន្ថែម ៥% ទៀត​សម្រាប់​ការ​ចុះ​ឈ្មោះ​មុន​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ​២០២៦ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ ៖ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល admissions@reigategrammar-pp.edu.kh​ ។
ទីតាំង​៖ ផ្លូវ ជា​សុ​ផា​រ៉ា លេខ ៥៩៨ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ទល់មុខ​ផ្សារ​ទំនើប​ជីប​ម៉ុង 598)​ ។
វេ​ប​សាយ​៖ www.reigategrammar-pp.edu.kh ៕ អត្ថបទសហការ