ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួម​គ្នា កុំ​ជេ.រ​ប្រមា.ថ​ក្នុង​អំ​ឡុ​ង​មាន​ជ.ម្លោះ​ជាមួយ​​ថៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង មាស សុខ​សោភា បាន​ចេញ​មុខ​ដោយ​ធ្វើការ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​រួបរួម​គ្នា ស្រឡាញ់​គ្នា ហើយ​កុំ​ជេរ​ប្រមាថ​គ្នា ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង មាស សុខ​សោភា បាន​ចេញ​មុខ​ដោយ​ធ្វើការ​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​រួបរួម​គ្នា ស្រឡាញ់​គ្នា ហើយ​កុំ​ជេរ​ប្រមាថ​គ្នា ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរ​សេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ តារាចម្រៀង​រូប​នេះ​​បាន​លើក​ឡើង​ថា ជំរាបសួ​រពុក​ម៉ែ បងប្អូន​ទាំងអស់​ជាទី​គោរព ​និង​ជាទី​នឹករលឹក​អំពី​នាង​ខ្ញុំ មាស សុខ​សោភា ដោយ​ផ្អែក​ទៅ​លើ​ស្ថាន​ការ​ណ៍​ស្រុក​ទេស​ កំពុង​តែ​កើតសង្គ្រាម​នាង​ខ្ញុំ​មាន​សេចក្តី​ព្រួយបារម្ភ អំពី​សុខទុក្ខ​របស់​ពុក​ម៉ែ​ និង​បងប្អូន​ទាំងអស់​គ្នា​ខ្លាំង​ណាស់ ពិសេស​ ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​របស់​យើង​លោក​កំពុង​តែ​ខ្នះខ្នែង​ព្យាយាម​ទប់ស្កាត់​មិន​ចង់ឱ្យ​កើត​មាននូវ​សង្គ្រាម​បំផ្លិចបំផ្លាញ​ដល់​អាយុជីវិត​មនុស្សលោក​ឡើយ ​។

នាង​បន្ត​ថា ឆ្លៀត​ក្នុង​ឱកាស​នេះ នាង​ខ្ញុំ​សូម​ចិត្ត​ពុក​ម៉ែប​ង​ប្អូន​ទាំងអស់​គ្នា​ រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​ទុក​ឱ្យ​ប្រមុខ​ដឹកនាំ​របស់​យើង ដែល​លោក​មាន​បញ្ញាញាណ​ជា​អ្នក​ដោះស្រាយ លោក​មិន​ទុក​ពួក​យើង​ចោល​ទេ អ្វី​ដែល​សំខាន់​ក្នុង​ពេល​ដែល​កំពុង​មាន​អាសន្ន​នេះ យើង​ទាំងអស់​ត្រូវ​ចេះ​រួម​សាមគ្គី​គ្នា ស្រលាញ់​គ្នា ទំលាក់​ចោល​នូវ​ការ​ជេ​ប្រមាថ​គ្នា ការ​យក​កំហឹង​មក​ធ្វើ​ជា​ល្បិច​កល ​ដើម្បី​ដាក់​ជា​ទោស​កំហុស​ដល់​គ្នា​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ដូច​គ្នា​ក៏​ត្រូវ​នាំ​គ្នា​ប​ញ្ឈប់​ការ​ប្រមាថ​គ្នា​ត្រឹមនេះ​ទៅ​ចុះ ។

នាង​បញ្ជាក់​ថា ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ដូច​គ្នា យើង​មិនមែន​ជាស​ត្រូវ​និង​គ្នា​នោះ​ទេ ដូច្នេះ​យើង​ទាំងអស់​គ្នា​គួរតែ​ចេះ​ជួយ​ចែករំលែក​ចំណេះដឹង​ល្អ​ៗ​ដល់​គ្នា​នាំ​គ្នា​សាង​អំពើ​​ល្អ ប្រកាន់​​​ឱ្យ​ខ្ជាប់​នូវ​សច្ចធម៌ និង​គុណ​ធ​ម៏ ព្យាយាម​ចែករំលែក​គុណធម៌​ទាំងឡាយ​ដែល​ជា​ធម្ម​ទាន​មួយ​លើ​អស់​ទាន​ទាំងពួង​ណា​បងប្អូន​។

កំហុស​ទាំងឡាយ​ណា​ដែល​មាន យើង​គួរតែ​ចេះ​អត់ឱន​ដល់​គ្នា ចេះ​ជួយ​អប់រំ​កែតម្រូវ​ចំណុច​ខុស​ដល់​គ្នា​ដោយ​សេចក្តី​ថ្លៃថ្នូរ​ស័ក្តិ​សមជា​ពូជពង្ស​អំបូរ​ខ្មែរ​របស់​យើង​ណា​បងប្អូន​។

ជា​ការ​កត់សម្គាល់​​ នៅ​អំឡុង​ពេល​កម្ពុជា​កំពុង​មាន​ជម្លោះ​ពី​ការ​ឈ្លានពាន​របស់​ថៃ​នា​ពេល​នេះ​ តារាចម្រៀង​នាង មាស សុខ​សោភា ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​រូប​ទៀត​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ផ្តល់​ជា​សម្លេង​បញ្ជាក់​ពី​កម្ពុជា​ចង់បាន​សន្តិភាព ។

ជាក់ស្តែង​ កន្លង​មក​តារាចម្រៀង​រូប​នេះ​ក៏​បាន​បង្ហោះ​សំ​ណេ​រ​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ថា ក្នុង​នាម​នាង​ខ្ញុំ​ជា​កុលធីតា​ខ្មែរ​១​រូប​ សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ចូលរួម​ការពារ​សន្តិភាព ការពារ​សច្ចធម៌ និង​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ មិន​លំអៀង និង​មិន​ញុះញង់​ឱ្យ​ភាគី​ណាមួយ​បង្ករ​ជម្លោះ​ដាក់​គ្នា​ដែល​នាំ​កើត​មាននៅ​ក្តី​ម​ហ​ន្តរាយ​ដល់​អាយុជីវិត​របស់​មនុស្សជាតិ​ទាំង​សងខាង​ឡើយ ។

ពិសេស​សូម​សាទរ ចំពោះ​ទ​ង្វើ​កុលបុត្រ កុលធីតា​ខ្មែរ​គ្រប់​រូប​ណា ដែល​មាន​ឆន្ទៈ​ចូលរួម​ដើរ​លើ​ផ្លូវ​សុច្ច​រឹត ចេះ​ការពារ​សច្ចធម៌ ការពារ​បេតិក​ភ័​ណ្ឌ​ពិភពលោក ស្រលាញ់​សន្តិភាព នាង​ខ្ញុំ​សូម​អធិដ្ឋាន​ចំពោះ​ព្រះ​អាទិទេព ព្រះអរហន្ត​ទាំង​៨ ឥសី​ទាំង​៤ យាង​តាម​បីបាច់​ថែរក្សា​ការពារ​កុលបុត្រ កុលធីតា​ខ្មែរ ពុក​ម៉ែ​ព្រមទាំង​បង​ៗ​កង​យុទ្ធ​មិត្ត​ការពារ​ព្រំដែន​គ្រប់​រូប​ដែល​ឈរ​លើ​គោល​ការ​ណ៌​សន្តិភាព ស្រលាញ់​យុត្តិ​ធម៌ ចេះ​ការពារ​ធនធានធម្មជាតិ ការពារ​អាយុជីវិត​មនុស្សជាតិ​គ្រប់​ជាតិ​សាស​ន៌​ទាំងអស់ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន កំលាំង​ពលំ​មាំមួន​និង​ទទួល​បាន​ជ័យ​ជំនះ​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ