ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ កម្ពុជា ៖ រោងចក្រផលិតស្រាបៀរកម្ពុជា (ស៊ីប៊ីអិល) ប្រកាសបង្ហាញនូវរូបរាង និងរូបសញ្ញាថ្មីនៃស្រាបៀរ ABC អិចស្ត្រាស្តោត ។ ពិធីសម្ពោធបង្ហាញរូបរាងថ្មីត្រូវបានប្រារព្ធធ្វើឡើងនៅរោងចក្រស៊ីប៊ីអិល ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ម្ចាស់ដេប៉ូចែកចាយ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីយល់ដឹងអំពីយុទ្ធនាការផ្សព្វផ្សាយអំពីគុណភាព និងរូបរាងថ្មីរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ។
ក្នុងនាមជាស្រាបៀរទឹកខ្មៅ ABC អិចស្ត្រាស្តោត នៅតែនាំមុខគេផ្នែកគុណភាពខ្ពស់រហូតមកដល់បច្ចុប្បន្ន ។ ម៉ូដរចនាថ្មីនៅលើការវេចខ្ចប់មានលក្ខណៈទំនើប និងទាន់សម័យ ជួយលើកតម្កើងកិត្យានុភាព និងគុណភាពនៃស្រាបៀរទឹកខ្មៅ ឱ្យកាន់តែលេចធ្លោមួយកម្រិតទៀតនៅក្នុងចំណោមប្រជាជនកម្ពុជាសម័យថ្មី។
លោកកូ តៃហុង អគ្គនាយករោងចក្រផលិតស្រាបៀរកម្ពុជា (ស៊ីប៊ីអិល) មានប្រសាសន៍ថា «ដើម្បីកសាងកេរ្តិ៍ឈ្មោះបង្កប់ដោយកម្លាំងជំរុញទឹកចិត្ត ស្រាបៀរ ABC អិចស្ត្រាស្តោត បានផ្សព្វផ្សាយយុទ្ធនាការថ្មីឆ្នាំ២០១១មានឈ្មោះថា «បង្ហាញពីភាពអស្ចារ្យរបស់អ្នកដូចតោ» ដែលជាពាក្យស្លោកបង្កើតឡើងដើម្បីប្រជាជនកម្ពុជាទាំងអស់ជំរុញទឹកចិត្តពួកគាត់ឱ្យបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួន ដើម្បីសម្រេចឱ្យបានកាន់តែខ្ពស់នូវសក្តានុពលក្នុងជីវិត មានទំនុកចិត្តរឹងមាំចំពោះអ្វីដែលពួកគាត់ធ្វើ និងបង្ហាញចេញនូវភាពអស្ចារ្យដែលពួកគាត់មាន» ។
លោកបានបន្ថែមទៀតថា «ស្ពតពាណិជ្ជកម្មទូរទស្សន៍ថ្មីផ្សព្វផ្សាយអំពីគុណភាពផលិតផលនេះមានលក្ខណៈទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំង ។ ខ្លឹមសារនៃសាច់រឿងបង្ហាញពីដំណើរដ៏អង់អាចអស្ចារ្យរបស់សត្វតោមាស ឆ្លងកាត់វាលស្រែស្រូវសាលីដ៏ធំរួចហើយហក់ចូលទៅក្នុងសមុទ្រខ្មៅអាថ៌កំបាំងមួយ បន្ទាប់មកបានក្លាយទៅជាស្រាបៀរទឹកខ្មៅដ៏អស្ចារ្យ មើលទៅមានឱជារសឆ្ងាញ់គួរឱ្យចង់ពិសា នោះគឺស្រាបៀរ ABC អិចស្ត្រាស្តោត ។ យើងមានការជឿជាក់ថា អ្នកពិសាស្រាបៀរកម្ពុជាពិតជាយល់ច្បាស់ និងមានទំនាក់ទំនងនៅក្នុងខ្លឹមសារនៃយុទ្ធនាការនេះ» ។
ជាមួយកិត្យានុភាព និងរសជាតិដែលមានការទទួលស្គាល់ ស្រាបៀរ ABC អិចស្ត្រាស្តោតត្រូវបានផលិតឡើងស្របតាមស្តង់ដាគុណភាពអន្តរជាតិដ៏តឹងរឹុង មានក្លិន និងឱជារសឆ្ងាញ់ជាប់ចិត្ត ហើយអ្នកនឹងរីករាយពិសាដោយស្មារតីទទួលខុសត្រូវ ។ រសជាតិឆ្ងាញ់ជាមួយគុណភាពដ៏ល្អវិសេសរបស់ ABC អិចស្ត្រាស្តោត គឺបានមកពីការប្រើប្រាស់តែគ្រឿងផ្សំមានគុណភាពខ្ពស់សំខាន់ៗបួនមុខគឺ ស្រូវសាលី ទឹក ផ្កាហប់ និងយីស (េមស្រាបៀរ) ដែលផ្តល់ដល់អ្នកពិសានូវថាមពល និងភាពអស្ចារ្យនាំឆ្ពោះទៅ រកភាពជោគជ័យថ្មី ។
រោងចក្រផលិតស្រាបៀរកម្ពុជា (ស៊ីប៊ីអិល) បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយការវិនិយោគទុនរួមរវាងក្រុមហ៊ុនផលិតស្រាបៀរអាស៊ីប៉ាស៊ីហ្វិករបស់សិង្ហបុរី និងក្រុមហ៊ុនវឌ្ឍនៈអាហរ័ណនីហ័រណរបស់កម្ពុជា ។ ជាមួយការតាំងចិត្តខ្ពស់ក្នុងការផ្តល់ជូននូវស្រាបៀរមានគុណភាពល្អបំផុត CBL ប្រើប្រាស់តែគ្រឿងផ្សំដែលត្រូវបានសម្រិតសម្រាំងយ៉ាងល្អនាំចូលមកពីជុំវិញពិភពលោក និងរក្សាបាននូវស្តង់ដាខ្ពស់ក្នុងការផលិត ហើយស៊ីប៊ីអិលធានាបានថា ស្រាបៀរទាំងអស់ដែលផលិតចេញមកត្រូវបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹង ។ ក្រៅពីពានរង្វាន់គុណភាពដែលយើងទទួលបានរោងចក្រផលិតស្រាបៀរកម្ពុជានៅតែខិតខំបន្តផ្តល់ជូននូវស្រាបៀរដែលមានគុណភាពខ្ពស់ដូច្នេះហើយទើបស្រាបៀររបស់យើងទទួលបានការពេញនិយមច្រើនបំផុតនៅទូទាំងកម្ពុជា ។ ផលិតផលដទៃទៀតរបស់ស៊ីប៊ីអិលរួមមាន Anchor Beer, Tiger Beer និង Gold Crown៕
ចែករំលែកព័តមាននេះ