ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ ច័ន្ទ ចង់​ឃើញ​អ្នក​សិ​ល្បៈជំនាន់​ក្រោយ​​​​មាន​ជំនាញ ​​និង​ចេញពី​សាលា​​​ត្រឹមត្រូវ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ​កាយ ច័ន្ទ បាន​លើក​ឡើង​ថា នាង​ពិតជា​ចង់​ឃើញ​ប្អូន​ៗ​អ្នក​សិ​ល្បៈ​ជំនាន់​ក្រោយ​ មានចំណេះ និង​ជំនាញ​សិ​ល្បៈ​យ៉ាង​ពិតប្រាកដ ដែល​ចេញពី​សាលា​បណ្តុះបណ្តាល​មួយ​យ៉ាង​ត្រឹមត្រូវ…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ​កាយ ច័ន្ទ បាន​លើក​ឡើង​ថា នាង​ពិតជា​ចង់​ឃើញ​ប្អូន​ៗ​អ្នក​សិ​ល្បៈ​ជំនាន់​ក្រោយ​ មានចំណេះ និង​ជំនាញ​សិ​ល្បៈ​យ៉ាង​ពិតប្រាកដ ដែល​ចេញពី​សាលា​បណ្តុះបណ្តាល​មួយ​យ៉ាង​ត្រឹមត្រូវ ។

នាង​បញ្ជា​ក់ថា យើង​ពិតជា​មិន​ចង់​ឃើញ​អ្នក​សិ​ល្បៈ​​បាន​សម្តែង​ដោយសារ​តាម​ខ្សែ ឬ​តាម​ការ
​យិ​ត​យោង​ពី​ខាង​នេះ ខាង​នោះ​ឡើយ ពោល​គឺ​ត្រូវ​តែ​មាន​ទេព​កោសល្យ​ពិតប្រាកដ និង​ចេញពី​សាលា ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ កាលពី​ពេល​ថ្មី​ៗ​នេះ ព្រះ​កាយ ច័ន្ទ បាន​លើក​ឡើង​ថា ក្នុង​នាម​ ជា​អ្នក​សិ​ល្បៈ​មួយ​រូប​ នាង​ពិតជា​សប្បាយ​រីករាយ​ដែល​អាច​ចែករំលែក​បទ​ពិសោធន៍​ទៅ​កាន់​ក្មេង​ៗ​ជំនាន់​ក្រោយ តាម​រយៈ​ការ​បណ្តុះបណ្តាល​​នៅ​សាលា​សិ​ល្បៈ ​ដែល​នាង​បាន​បើក​
នា​ពេល​បច្ចុប្បន្ន​នេះ ។

នាង​ថា យើង​សប្បាយចិត្ត​នៅ​ពេល​បានឃើញ​ប្អូន​ៗ​ជំនាន់​ក្រោយ​បាន​ចុះ​ឈ្មោះ​ចូល​រៀន ក្នុង​ពេល​ដែល​យើង​ជា​រៀមច្បង​ក៏​រីករាយ​ នៅ​ក្នុង​ការ​ផ្តល់​ចំណេះដឹង​ទៅ​កាន់​ប្អូន​ៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ផង​ដែរ ។

នាង​បញ្ជាក់​ថា ក្រៅពី​ការ​បណ្តុះបណ្តាល​គោលដៅ​ធំ​ចម្បង​របស់​យើង ​គឺ​ចង់អោយ​ទីផ្សារ​សិ​ល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ក្មេង​ៗ​ជំនាន់​ក្រោយ​ចេញ​មក​គឺ​ច្បាស់​ជាមួយ​សិ​ល្បៈ ដោយ​មិន​មែន​តាម​ខ្សែ តាម​ការ​លើកជើង ឬ​ការ​សណ្តោង​ឡើង ប៉ុន្តែ​អោយ​គាត់​ឡើង​តាម​សមត្ថភាព​សិ​ល្បៈ​ដែល​គាត់​មាន​និង​ចេញពី​សាលា​យ៉ាង​ពិតប្រាកដ ។

ចំណុច​នេះ ព្រះ​កាយ ច័ន្ទ គូស​បញ្ជា​​ក់ថា នាង​ចង់អោយ​ឪពុក​ម្តាយ​ទាំងអស់​ដែល​មាន​បំណង​អោយ​កូន​ចូល​សិ​ល្បៈ សូម​ផ្តល់​តម្លៃ​ដល់​សាលា​សិ​ល្បៈ ហើយ​ប​ច្ចុ​ប្បន្នសាលា​សិ​ល្បៈដែល​ធំ​ជាងគេ និង​មាន​តែ​មួយ​គត់​នៅ​កម្ពុជា​គឺ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បៈ ក្នុង​ពេល​បន្តបន្ទាប់​នោះ​គឺ​មាន​ក្លឹ​ប​សិ​ល្បៈ​មួយ​ចំនួន ។

នាង​បញ្ជាក់​ថា នាង​ចង់អោយ​ទស្សនិកជន​ជួយ​ផ្តល់​តម្លៃ​អោយ​អ្នក​សិ​ល្បៈ ​ដែល​ចេញពី​សាលា​ពិតប្រាកដ ហើយ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ហាត់រៀន​ដែល​ចេញពី​មូលដ្ឋាន​គ្រឹះ​នៃ​សិ​ល្បៈ​យ៉ាង​ពិតប្រាកដ ។

គួរ​បញ្ជាក់ថា ក្រៅពី​អាជីព​សម្តែង ព្រះ​កាយ​ច័ន្ទ ក៏​មាន​បើក​សាលា​បណ្តុះបណ្តាល​ផ្នែក​សិ​ល្បះ​ជា​ច្រើន​ទម្រង់​ទាំង​បុរាណ និង​សម័យ​ផង​ដែរ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ