ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Terri Kwan មិនបានលុបស្នាម​សាក់​អតីតមិត្តប្រុស

12 ឆ្នាំ មុន

តា​រា​សម្តែង​ចិន​តៃវ៉ា​ន់​នាងTerri Kwan និយាយថា នៅ​លើ​.ក​ជើង​របស់​នាង​មាន​​ស្នាម​​សាក់​​ដែល​សរសេរ​ពាក្យ Jerry ។ នៅ​​​ក្នុង​ឆ្នាំ​២០០៩ នាង​ក៏​មាន​រឿង​អាស្រូវ​ថា​មាន​ទំនាក់​ទំនង​យ៉ាង​ពិសេស​ជា​មួយ Jerry Yan។ នៅ​ពេល​នោះដែរ នាង Terri ត្រូវ​បាន​គេ​ជឿ​ថា បាន​ធ្លាក់​ក្នុង​អន្លង​ស្នេហ៍រ​បស់ Jerry ដែល​ជា​តារា សម្តែង​ដែល​មាន​ការ​តស៊ូ​ម្នាក់​។​ ក្រោយ​មក​​មា​ន​ដំណឹង​ថា នាង​បាន​ច្រាន​ចោល​សំណើ​រៀបការ​​របស់​បុរស​ជំនួញ​តៃវ៉ាន់​ម្នាក់​ដោយ​សារ Jerry ។

តារាសម្តែងចិនតៃវ៉ាន់នាងTerri Kwan និយាយថា នៅលើ​.កជើងរបស់នាងមាន​ស្នាម​សាក់​ដែលសរសេរពាក្យ Jerry ។
នៅ​ក្នុងឆ្នាំ២០០៩ នាងក៏មានរឿងអាស្រូវថា​មានទំនាក់ទំនងយ៉ាងពិសេសជាមួយ Jerry Yan។ នៅពេលនោះដែរ នាង Terri ត្រូវបានគេជឿថា បានធ្លាក់ក្នុងអន្លងស្នេហ៍របស់ Jerry ដែលជាតារា សម្តែងដែលមានការតស៊ូម្នាក់។ ក្រោយមក​មាន​ដំណឹងថា នាងបានច្រានចោលសំណើរៀប ការ​របស់បុរសជំនួញតៃវ៉ាន់ម្នាក់ដោយសារ Jerry ។

នាង Terri  ត្រូវបានគេថតរូបបន្ទាប់ពីបានចំ ណាយពេលមួយយប់នៅជាមួយ Jerry  ប៉ុន្តែនាង នៅតែចេញមកប្រកែកពីទំនាក់ទំនងរបស់នាង ដោយបាននិយាយថា «គាត់ចាត់ទុកខ្ញុំដូចជា​ស្ត្រី​ម្នាក់» ។ បើទោះជាពាក្យចចាមរ៉ាមមានសភាពស្ងប់ស្ងាត់ក្តី ក៏មានគេឃើញអ្នកទាំងពីរចូលរួម​កម្មវិធី​មនុស្សធម៌ជាមួយគ្នា។
ពេលនេះគេដឹងថា នៅលើកជើងរបស់នាង​​មាន​​ស្នាម​សាក់ ហើយនាងពន្យល់ថា «វាមានតាំង​ពី​ខ្ញុំនៅ​មាន​ទំនាក់​ទំនង់ជាមួយតារាសម្តែងលោក Jerry Huang ។ ខ្ញុំគ្មានបំណងនឹងលុប​ស្នាម​សាក់នេះចេញឡើយ។ តាមការពិតខ្ញុំមានតែ​គិត​បន្ថែមស្នាមសាក់ទៅវិញទេ វាអាចជាសត្វដំរី​ដែលខ្ញុំច្នៃម៉ូដដោយខ្លួនឯង» ៕