ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ឆ្នាំខាល ថោះ និង​មមី មិន​ចេះ​ប្រើ​ល្បិ.ច​ទេ តែ​​លុយ​មាន​ជាងគេ

1 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល នារី​ដែល​កើត​ក្នុង​ឆ្នាំខាល មិន​ចេះ​ប្រើ​ល្បិច ព្រមទាំង​មិន​ចេះ​ប្រកាន់​ច្រើន​ឡើយ​។ ជា​ពិសេស ពេល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ជួបនឹង​ការ​លំបាក គេ​តែងតែ​ចេញ​មុខ​ជួយ​ជា​និច្ច​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំខាល

នារី​ដែល​កើត​ក្នុង​ឆ្នាំខាល មិន​ចេះ​ប្រើ​ល្បិច ព្រមទាំង​មិន​ចេះ​ប្រកាន់​ច្រើន​ឡើយ​។ ជា​ពិសេស ពេល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ជួបនឹង​ការ​លំបាក គេ​តែងតែ​ចេញ​មុខ​ជួយ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែងតែ​អាច​ទទួល​បាន​ជំនួយ​ធំ​ពេល​ដែល​ជួបនឹង​បញ្ហា​ម្តង​ៗ​។ ដូចនេះ ក្រដាសប្រាក់​ដែល​មាន​ក្នុង​ដៃ​នឹង​មិន​ចេះ​មាន​លេខ​តូច​នោះ​ទេ​។

ឆ្នាំថោះ

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំថោះ មានចិត្ត​ដែល​ល្អ ដោយ​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ជា​និច្ច​។ ជា​ពិសេស លាភ​ធំ​ៗ​ក៏​ចូល​ចិត្ត​តាម​ក្បែរ​ខ្លួន​គេ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ចំណេញ​បាន​ប្រាក់​ក្រាស់​រហូត​។ ដូចនេះ ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​នឹង​មិនមែន​ជា​បញ្ហា​ទៀត​ទេ ដោយ​មាន​ចាយ​ពេញ​ៗ​ដៃ​តែ​ម្តង​។

ឆ្នាំមមី

នារី​ដែល​កើត​ក្នុង​ឆ្នាំមមី មិន​ចេះ​ធ្វើបាប​នរណា​ទេ ថែម​ទាំង​តែងតែ​មិន​អាច​បែងចែក​នរណា​ល្អ ឬ​អាក្រក់​នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទេវតា​អាណិត ដោយ​តែងតែ​នាំ​មនុស្ស​ល្អ​មក​ក្បែរ​ខ្លួន​គេ​ជា​និច្ច​។ ដូចនេះ ការ​រកបាន​ប្រាក់​ធំ​ជាង​អ្នក​ដទៃ​មិនមែន​ជា​បញ្ហា​សម្រាប់​គេ​ទៀត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ