ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំមមី ឆ្លូវ និង​ច គួរតែ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយ​ប៉ុន្មាន​ទើប​ល្អ

1 ថ្ងៃ មុន

លេខ​ឡាន ប្រសិនជា​អ្នក​ប្រើ​លេខ​ត្រូវ នោះ​អ្នក​នឹង​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់ ហើយ​ជួប​តែ​រឿង​ល្អជា​និច្ច​។ ដូចនេះ​តើ​ឆ្នាំមមី ឆ្លូវ និង​ច​គួរតែ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយលេខ​ប៉ុន្មាន​ទៅ? ឆ្នាំមមី អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ស័ក្តិសម​ក្នុង​ការ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយលេខ​៣ ៤…

លេខ​ឡាន ប្រសិនជា​អ្នក​ប្រើ​លេខ​ត្រូវ នោះ​អ្នក​នឹង​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់ ហើយ​ជួប​តែ​រឿង​ល្អជា​និច្ច​។ ដូចនេះ​តើ​ឆ្នាំមមី ឆ្លូវ និង​ច​គួរតែ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយលេខ​ប៉ុន្មាន​ទៅ?

ឆ្នាំមមី

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ស័ក្តិសម​ក្នុង​ការ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយលេខ​៣ ៤ ៨​។ បើ​អ្នក​ប្រើ​លេខ​ទាំងនេះ នោះ​អ្នក​នឹង​អាច​ទទួល​បាន​លាភ​សំណាង​ពេញ​មួយ​ជីវិត មិន​ថា​មុខរបរ ឬ​ការងារ​ឡើយ សុទ្ធតែ​អាច​ធ្វើ​បាន​ល្អ​ណាស់​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ស័ក្តិសម​ក្នុង​ការ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយលេខ​៤ ៥ ៩​។ នៅ​ពេល​ដែល​អ្នក​ប្រើ​លេខ​ឡាន​នេះ អ្នក​នឹង​គ្មាន​គ្រោះ​ពេញ​មួយ​ជីវិត​។ មិន​ថា​ស្នេហា ឬ​មុខរបរ​ឡើយ​សុទ្ធតែ​អាច​សម្រេច​ដូច​បំណង​។ ជា​ពិសេស​អ្នក​នឹង​មិន​ខ្វះ​ប្រាក់​ចាយ​នោះ​ទេ​។

ឆ្នាំច

អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​គួរតែ​ប្រើ​លេខ​ឡាន​ដែល​មាន​កន្ទុយលេខ​៦ ៧ ៩​។ ក្រោយ​ពេល​ដែល​អ្នក​ប្រើ​លេខ​នេះ វា​នឹង​នាំ​សំណាងល្អ​មក​រក​អ្នក​។ ជា​ពិសេស​វា​នឹង​ជួយ​បណ្តេញ​សំណាងអាក្រក់​ទាំងឡាយ​ចេញ​ឲ្យ​អស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ