ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុភ័ក្រ កុសុម៉ា ទម្លាយរឿងគេធ្លាប់មើលងាយរហូតប្រើពាក្យទាំងនេះដាក់នាង

1 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង នាង សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ទម្លាយ​នូវ​រឿងរ៉ាវ​អតីត​កាលដែល​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់ និង​មើលងាយ​លើ​រូបរាង​កាយ រហូត​ប្រើ​ពាក្យ​មក​ខ្លួន​«​មី​.​ក្របី » ថែម​ទៀត​ផង ។…

តារាចម្រៀង នាង សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ទម្លាយ​នូវ​រឿងរ៉ាវ​អតីត​កាលដែល​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់ និង​មើលងាយ​លើ​រូបរាង​កាយ រហូត​ប្រើ​ពាក្យ​មក​ខ្លួន​«​មី​.​ក្របី » ថែម​ទៀត​ផង ។

ការ​ទម្លាយ​នូវ​រឿងរ៉ាវ​មួយ​នេះ ពី​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បានឃើញ​មហាជន​មួយ​ចំនួន​បាន​ប្រើ​ពាក្យ​មិនល្អ មើលងាយ​ទៅ​លើ​ភរិយា​របស់​តារាចម្រៀង​មួយ​រូប តាម​បណ្តាញ​សង្គម ។

មហាជន​មួយ​ចំនួន​តូច​បាន​ធ្វើការ​រិះគន់​បែប Bully ទៅ​លើ​ភរិយា​របស់​តារាចម្រៀង​មួយ​រូប​ថា ជា​តារាចម្រៀង​ល្បី​ដែរ តែ​មាន​ភរិយា​មិន​ស្អាត បន្ទាប់​ពី​តារាចម្រៀង​រូប​នោះ​បាន​បង្ហាញ​រូបភាព​ភរិយា​ទើប​សម្រាលកូន​រួច ។

តាម​រយៈពាក្យ​សម្តី​ខាងលើ​នេះ​បាន​ធ្វើ​អោយ​សុ​ភ័​ក្រ កុ​សុ​ម៉ា ហាក់រ​ង្គា​ស់​ចិត្ត មិន​សប្បាយចិត្ត ត្បិត​នាង​ក៏​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​រឿង​ដូច​គ្នា​នេះ កាលពី​កុមារភាព​ផង​ដែរ ។ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ថា គេ​បង្កើត​ហ្វេ​ស​បុក ដើម្បី​ងាយស្រួល​បង្កើត​ទំនាក់​ទ​ន​ង​ល្អជា​មួយ​គ្នា និង​គ្នា មិនមែន​មាន​ដៃ​ចេះ​តែ​សរសេរ​ដោយ​មិន​បាន​ឆ្លង​ការ​គិត​នោះ​ទេ ។

នាង​បញ្ជាក់​ថា ការ​សរសេរ​របស់​អ្នកដឹង​ទេ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គេ បើ​គេ​ចិត្តធ្ងន់​មានអី ចុះបើ​គេ​ចិត្តទន់ គេ​មិន​បាក់ទឹកចិត្ត ហឹ​ម​ម​ម​ម ។ នាង​ថា ឈប់​ទៅ​ព្រោះថា ខ្ញុំ​ឆ្លងកាត់​អស់ហើយ តាំងពី​ខ្ញុំ​នៅ​ក្មេង មីនេះ​ខ្មៅ​ម៉េះ អាក្រក់​ម៉េះ មើល​ស្បែក​ខ្មៅ​ឡើង​គ្រើម មី​ក្របី មី​ខ្ទីង ខ្មៅ​ឃើញ​តែ​ធ្មេញ កាល​បាន​លាប​ឡេ​ស​ដូច​គេ ខ្មៅ​ចឹ​ង​ទាល់តែ​ដាំទឹក​ក្តៅ​កោស ខ្មៅ​ចឹ​ង​ត្រាំ​ទឹកដោះ​គោមួយ​ពាង​ក៏​មិន​ស​ដែរ ស្គាល់​ភាព​ឈឺចាប់​អស់ហើយ រស់​ជា​មនុស្ស​ដូច​គ្នា គួរ​ណា​ចេះ​លើកទឹកចិត្ត ចេះ​សរសើរ​ពាក្យ​ល្អ​ៗ គឺ​បាន​បុណ្យ​ណាស់ ។

ជា​ការ​កត់សម្គាល់​សម្រាប់​រឿងរ៉ាវ​ខាងលើ​នេះ កន្លង​មក សុ​ភ័​ក្រ កុ​សុ​ម៉ា ក៏​ធ្លាប់​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ដូច​គ្នា បន្ទាប់​ពី​នាង​បានឃើញ​មហាជន​មួយ​ចំនួន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ទៅ​រូប​ចំពោះ​ពី​អតីតកាល​របស់​នាង​ត្រូវ​បាន​ប្រើ​ពាក្យ​ពេបជ្រាយ​មក​លើ​រូបរាង​របស់​នាង ។

តារាចម្រៀង ក៏​ដូច​ជា ពិធី​ការិនី​វោហា​ស័ព្ទ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ចែករំលែក​សារ​មួយ​នៅ​លើ​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​ដោយ​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​នៅ​ពេល​តារា​ស្រី​រូប​នេះ បានឃើញ​មហាជន​មួយ​ចំនួន យក​រូបថត​កាលពី​អតីតកាល​របស់​នាង ទៅ Comment លេងសើច​ទៅ​វិញ ។

បើ​តាម សុ​ភ័​ក្រ កុ​សុ​ម៉ា មហាជន​មួយ​ចំនួន​បាន​ប្រើប្រាស់​ពាក្យ​ថា រូបថត​មិនសូវ​ស្អាត​ដូច​ជា​ស្បែក​ខ្មៅ អាវ​ហោះ ឃើញ​តែ​ធ្មេញ ក្រលៀន​ខ្មៅ ជង្គង់​ជាំ​ជាដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​ប្រើ​ពាក្យ​មិន​គប្បី​នៅ​លើ​រូបភាព​របស់​នាង​យក​ទៅ Comment ជា​ការ​កម្សាន្ត​អារម្មណ៍ ។

សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​លើក​ឡើង​ថា មួយ​រយៈ​នេះ​ឃើញ​តែ​បងប្អូន​មួយ​ចំនួន​ច្រើន​ដែរ comment រូប​ខ្ញុំ ប្រើ​ពាក្យ​មើលងាយ​ខ្ញុំ​សឹងតែ​គ្រប់​ៗ​គ្នា ប្រៀប​ខ្ញុំ​ទៅ​ជា​សត្វ ស្បែក​ខ្មៅ​អាក្រក់ អាវ​ហោះ ឃើញ​តែ​ធ្មេញ ក្រលៀន​ខ្មៅ ជង្គង់​ជាំ តើ​បងប្អូន​មួយ​ចំនួន​គាត់​ឃើញ​ខ្ញុំ​ចឹ​ង​មែន ឬ​ក៏​គាត់​comment តាម​គ្នា? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ