ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល មមី និងឆ្លូវ រឹតតែកត្តញ្ញូ រឹតតែមានជីវិតល្អ

6 ម៉ោង មុន

ភាពកត្តញ្ញូចំពោះអ្នកមានគុណគឺជាចំនុចដែលមនុស្សគ្រប់រូបត្រូវតែប្រតិបត្តិ ព្រោះនៅពេលដែលអ្នកជាកូនដែលមានកត្តញ្ញូ នោះអ្នកនឹងមានសំណាងល្អក្នុងឆាកជីវិតអ្នក។ ប៉ុន្តែមានឆ្នាំទាំង៣ដែលរឹតតែកត្តញ្ញូកាន់តែមានជីវិតល្អ។ តើមានឆ្នាំណាខ្លះទៅ? ឆ្នាំខាល អ្នកដែលកើតនៅឆ្នាំនេះតែងតែមានឪពុកម្តាយនៅពីក្រោយដើម្បីគាំទ្រ និងលើកទឹកចិត្តជានិច្ចនៅក្នុងផ្លូវជោគជ័យរបស់គេ។ គេជាមនុស្សដែលមានភាពកត្តញ្ញូដោយមិនភ្លេចពីការគាំទ្ររបស់ឪពុកម្តាយនោះទេ។ អ្នកដែលកើតនៅឆ្នាំនេះគឺជាមនុស្សដែលដឹងពីទុក្ខលំបាករបស់ឪពុកម្តាយតាំងពីពួកគេនៅតូច…

ភាពកត្តញ្ញូចំពោះអ្នកមានគុណគឺជាចំនុចដែលមនុស្សគ្រប់រូបត្រូវតែប្រតិបត្តិ ព្រោះនៅពេលដែលអ្នកជាកូនដែលមានកត្តញ្ញូ នោះអ្នកនឹងមានសំណាងល្អក្នុងឆាកជីវិតអ្នក។ ប៉ុន្តែមានឆ្នាំទាំង៣ដែលរឹតតែកត្តញ្ញូកាន់តែមានជីវិតល្អ។ តើមានឆ្នាំណាខ្លះទៅ?

ឆ្នាំខាល

អ្នកដែលកើតនៅឆ្នាំនេះតែងតែមានឪពុកម្តាយនៅពីក្រោយដើម្បីគាំទ្រ និងលើកទឹកចិត្តជានិច្ចនៅក្នុងផ្លូវជោគជ័យរបស់គេ។ គេជាមនុស្សដែលមានភាពកត្តញ្ញូដោយមិនភ្លេចពីការគាំទ្ររបស់ឪពុកម្តាយនោះទេ។ អ្នកដែលកើតនៅឆ្នាំនេះគឺជាមនុស្សដែលដឹងពីទុក្ខលំបាករបស់ឪពុកម្តាយតាំងពីពួកគេនៅតូច ដែលធ្វើឲ្យគេមានភាពស្និទ្ធស្នាលជាមួយមាតាបិតាជាខ្លាំង ហើយគេមានភាពកត្តញ្ញូខ្លាំងដែរ។ ដូចនេះផ្លូវគេនឹងដើរទៅមុខដោយជោគជ័យ ហើយពុំសូវមានឧបសគ្គនោះទេ។ នៅពាក់កណ្តាលជីវិតក្រោយ អ្នកនឹងអាចរស់នៅដោយសុខស្រួល។

ឆ្នាំមមី

អ្នកដែលកើតនៅឆ្នាំនេះគឺមានភាពអត់ធ្មត់ចំពោះការកត្តញ្ញូចំពោះមាតាបិតាណាស់ ដោយពួកគេតែងតែចងចាំនូវគុណបំណាច់របស់អ្នកមានគុណទាំងពីរជានិច្ច។ នៅពេលដែលពួកគេរកបានប្រាក់ច្រើន អ្នកទីមួយដែលគេនឹកឃើញគឺឪពុកម្តាយ។ នៅពេលដែលគេកាន់តែមានភាពកត្តញ្ញូចំពោះមាតាបិតា នោះលាភសំណាងផ្សេងៗនឹងរត់មករកគេ ថែមទាំងអាចធ្វើឲ្យគេមានគ្រួសារដែលមានសុភមង្គល និងមិនសូវឈ្លោះគ្នាទេ។

ឆ្នាំឆ្លូវ

បុគ្គលដែលកើតនៅឆ្នាំនេះមើលសំខាន់ចំពោះគ្រួសាររបស់គេណាស់ ថែមទាំងមានភាពកត្តញ្ញូចំពោះឪពុកម្តាយទៀតផង។ ដោយសារតែចំនុចនេះហើយដែលធ្វើឲ្យគេអាចទទួលបានភាពជោគជ័យនៅពេលដែលគេប្រឡូកក្នុងក្នុងសង្គម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ