ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាវីន ហ្វីលីព ជូនដំណឹងដល់សមត្ថកិច្ចក្រោយមានជនខិលខូច យករូប និងឈ្មោះលោកទៅធ្វើរឿងមិនល្អ

15 ម៉ោង មុន
  • ភ្នំពេញ

តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បាន​ជូនដំណឹង​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាយ​ជ្រាវ​រក​ជន​ដែល​បាន​យក​រូប និង​ឈ្មោះ​របស់​លោក​ទៅ​បង្កើត​ឆា​ណែ​ល​យូ​ធូប​ក្លែងក្លាយ​យក​ទៅ​ប្រព្រឹត្ត​រឿង​មិន​ល្អជា​បន្តបន្ទាប់ រហូត​ប្រមាថ​អាយុជីវិត​ថ្នាក់ដឹកនាំ​ទាំង​ដែល​លោក​មិនដឹង​រឿង ។ តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក សា​វី​ន ហ្វី​លី​ព…

តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព បាន​ជូនដំណឹង​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាយ​ជ្រាវ​រក​ជន​ដែល​បាន​យក​រូប និង​ឈ្មោះ​របស់​លោក​ទៅ​បង្កើត​ឆា​ណែ​ល​យូ​ធូប​ក្លែងក្លាយ​យក​ទៅ​ប្រព្រឹត្ត​រឿង​មិន​ល្អជា​បន្តបន្ទាប់ រហូត​ប្រមាថ​អាយុជីវិត​ថ្នាក់ដឹកនាំ​ទាំង​ដែល​លោក​មិនដឹង​រឿង ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក សា​វី​ន ហ្វី​លី​ព បាន​លើក​ឡើង​ថា ថ្ងៃនេះ​ជនខិលខូច​បាន​បន្ត​យក​រូបថត និង​ឈ្មោះ​ខ្ញុំ​ទៅ​បង្កើត​ឆា​ណែ​ល​យូ​ធូប​ក្លែងក្លាយ ដោយ​ចូល​ទៅ​ខ​មិន​ក្នុង​ឆា​ណែ​ល​យូ​ធូប របស់​តារា​សម្ដែង លោក ច​ន ដោយ​បំផុស​ដំណឹង​អកុសល​លើស​ម្ដេច​តេ​ជោ ហ៊ុន សែន ថា សម្ដេច​បាន​ស្លា​.​ប់​ដោយ​ជំងឺ​ទឹកនោមផ្អែម ។

លោក​បញ្ជាក់​ថា ជនខិលខូច​បាន​ព្យាយាម​ធ្វើបាប​ខ្ញុំ​ជា​ច្រើន​ដង ក្នុង​ស​ប្ដា​ហ៍​នេះ ខ្ញុំ​សូម​ជូនដំណឹង​នេះ ដល់​សមត្ថកិច្ច​ស្នងការ​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​ស្រាវជ្រាវ​ជនខិលខូច​នេះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ផង ។

បន្ថែម​លើ​អ្វី​ដែល​លោក​បាន​សរសេរ​បង្ហោះ​ខាងលើ​នេះ លោក សា​វី​ន ហ្វី​លី​ព ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រ​ហូ​មក​ទល់​នា​ពេល​នេះ​មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​ជនខិលខូច​បាន​យកឈ្មោះ និង​រូប​របស់​លោក​បង្កើត​ជា​ឆា​ណែ​ល​យូ​ធូប​ក្លែងក្លាយ ហើយ​ចូល​ទៅ​ខ​មិន​ជេរ​ទាំង​បងប្អូន​នៅ​បារាំង និង​អា​មេ​រិ​ក ។

លោក​បន្ត​ថា ថ្មី​ៗ​គណនេយ្យ​ក្លែងក្លាយ​នេះ​ក៏​បាន​ចូល​ទៅ​ខ​មិន​ពីក្រោយ​ឆា​ណែ​ល​យូ​ធូប​តារា​សម្តែង​មួយ​រូប​ដោយ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ប្រមាថ​អាយុជីវិត​ថ្នាក់ដឹកនាំ​ថែម​ទៀត​ផង ។

លោក​បញ្ជាក់​ថា លោក​មិនដឹង​ទេ​ថា អ្នក​ណា​ដែល​បាន​បង្កើត​រឿង​នេះ​ឡើង ប៉ុន្តែ​វា​អាច​ចេញ​មក​ពី​អ្នក​ដែល​គេ​ច្រណែន និង​ស្អប់​រូប​លោក ហើយ​ធ្វើ​រឿង​នេះ ដើម្បី​បំផ្លាញ​លោក​ទាំង​យើង​មិនដឹង​ខ្លួន ។ លោក​ថា បើ​លេង​ត្រឹម​ខ្ញុំ ម្តាយ​ឪពុក​ខ្ញុំ ឬ​បងប្អូន​ខ្ញុំ ខ្ញុំ​មិន​ខឹង​ទេ តែ​នេះ​លេង​ដល់​ថ្នាក់ដឹកនាំ ទើប​ខ្ញុំ​មានការ​ប្រតិកម្ម​ខ្លាំង ទើប​ពេល​នេះ​ខ្ញុំ​ត្រូវ​ប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ចំពោះ​ខ្ញុំ ។

យ៉ាងណា បើ​តាម​លោក សា​វី​ន ហ្វី​លី​ព ចំពោះ​បញ្ហា​នេះ​លោក​បាន​ជូនដំណឹង​ទៅ​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រួច​ហើយ ឲ្យ​លោក​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជន​ដែល​បាន​ធ្វើ​រឿង​មួយ​នេះ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ