ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​បង្ហោះ​សារ​ជូនពរ និងបង្ហាញទស្សនៈ​​​​​ផ្សេងៗ​គ្នា​លើ​បណ្តាញ​សង្គម​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ដែល​ឆ្នាំ​ចាស់​២០២៤ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០២៥ នា​ពេល​នេះ ​គេ​ឃើញ​មាន​អ្នកសិល្បៈ​ជា​បន្តបន្ទាប់ ​បាន​បញ្ចេញ​សារ​ចូលរួម​អបអរសាទរ និង​ជូនពរ​ទៅ​កាន់​សាច់ញាតិ ទស្សនិកជន ជា​ពិ​សេស​…

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ដែល​ឆ្នាំ​ចាស់​២០២៤ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០២៥ នា​ពេល​នេះ ​គេ​ឃើញ​មាន​អ្នកសិល្បៈ​ជា​បន្តបន្ទាប់ ​បាន​បញ្ចេញ​សារ​ចូលរួម​អបអរសាទរ និង​ជូនពរ​ទៅ​កាន់​សាច់ញាតិ ទស្សនិកជន ជា​ពិ​សេស​ អ្នកគាំទ្រ​ទាំងអស់​របស់​គេ ដោយនៅ​ក្នុង​នោះ​ក្រៅពី​សារ​ជូនពរពួក​គេ​ខ្លះ​ក៏​បាន​បញ្ចេញ​ជា​ទស្សនៈ​ផ្សេង​ៗ​គ្នា​ផង​ដែរ ។

តារាចម្រៀង​លោក ឆ​ន សុវណ្ណ​រាជ បាន​បង្ហោះ​សំ​ណេ​រ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា សៀវ​ភៅ​កំណត់ហេតុ​ឆ្នាំ 2024 របស់ខ្ញុំ បាន​សរសេរ​ដល់ សន្លឹក​ទី 366​ហើយ ដែល​ជា​ទំព័រ​ចុង​ក្រោយ​នៃ​ឆ្នាំ​2024 អរគុណ​គ្រប់យ៉ាង នៅ​ឆ្នាំ​2024 ដែល​បាន​ផ្តល់​អោយ​ខ្ញុំ នូវ​រឿងរ៉ាវ​ល្អ​ៗ ការងារ​ល្អ​ៗ នឹង​អ្វី​ៗ​ល្អ​ៗ ជា​ច្រើន​ដែល​បាន​ផ្តល់​មក​ដល់​ខ្ញុំ ពេលវេលា​ពេញ​មួយ​ឆ្នាំ​វា​ពិតជា​លឿន​មែនទែន ប៉ុន្តែ​អ្នក​បាន​បង្រៀន​ខ្ញុំ​ច្រើន​ណាស់ អោយ​ស្គាល់​នឹង​យល់​ពី​អ្វី​ៗ​គ្រប់​បែប​យ៉ាង បញ្ហា ការងារ មនុស្ស នឹង ជីវិត លា​សិន​ហើយ​ឆ្នាំ 2024 ជួប​គ្នា​ឆាប់​ៗ ឆ្នាំ​2025 អំពើ​ល្អ​មិន​វង្វេង​ម្ចាស់ អំពើ​ល្អ​មិន​សាបសូន្យ ។

តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បញ្ចេញ​សំ​ណេ​រដែ​រថា ឆ្នាំ​ចាស់​💫 ផ្លាស់​ទៅ ឆ្នាំ​ថ្មី សុំ​សុខសួស្ដី​ជោគជ័យ​ទាំងអស់​គ្នា​🌸​សូម​ឱ្យ​រោគា​ជៀស​ទៅ​ឲ្យ​ឆ្ងាយ​សុំ​កុំឱ្យ​មានរឿង​ហ្មងសៅ​ក្នុង​ជីវិត ទៅ​ណា​មក​ណា​មាន​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន ធ្វើ​ដំណើរ​សុំ​ឱ្យ​មាន​សុវត្ថិភាព ។

តារា​សម្តែង​វ័យក្មេង​កញ្ញា ឈិន មុន្នីនាថ បាន​បញ្ចេញ​សារ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា រូប​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២៤ គ្មាន​អ្វី​ផ្ដែផ្ដាំ​ច្រើន​ទេ អ្វី​ដែល​សំខាន់​ត្រូវ​ថែរក្សា​ផ្លូវចិត្ត​ខ្លួនឯង​អោយ​បាន​ល្អ​បំផុត ថែរក្សា​សុខភាព​អោយ​ល្អ​ណា ត្រូវ​ចាំ​ថា​គ្រប់យ៉ាង​មិន​ទៀងទាត់​ឡើយ ត្រៀម​ចិត្ត​ទទួល​ទាំង​រឿង​ល្អ និង រឿង​អាក្រក់ ស្រឡាញ់​ខ្លួនឯង​អោយ​ច្រើន​ៗ និង​ថែរក្សា​មនុស្ស​ល្អ​ៗ​ជុំវិញ​ខ្លួន​អោយ​បាន​ល្អ​បំផុត ជីវិត​នេះ​ជួប​មនុស្ស​ល្អ​មិន​ច្រើន​ដង​ទេ ។

ចំណែក​តារាចម្រៀង​នាង និង​សម្តែង ឌី សូ​នី​តា ក៏​បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ដែរ​ថា ចុងឆ្នាំ​២០២៤​នេះ មក​អង្គុយ​សរុប​រឿង​តាំងពី​ដើមឆ្នាំ​ជាមួយ​គ្នា គ្រប់​ខែ​ទាំង​១២ សុទ្ធតែ​រឿង​ថ្មី​ៗ​រហូត ចូល​មក​ក្នុង​ជីវិត​ខ្ញុំ រឿង​ខ្លះ​ក៏​ល្អ​លើស​ការ​រំពឹង​ទុក រឿង​ខ្លះ​ក៏​អាក្រក់​មិន​គួរ​ឲ្យ​ទទួល តែ​ចុងបញ្ចប់​នៃ​ដំណោះស្រាយ គឺ​យើង​ត្រូវ​តែ​ទទួល​គ្រប់​រឿង ហើយ​តស៊ូ​ដោះស្រាយ​ជំនះ​រាល់​បញ្ហា​នោះ​ដោយ​សតិ​ពេញលេញ​និង​ដោយ​ស្នាមញញឹម មេរៀន​ជីវិត​វា​បាន​បង្រៀន single mom ដូច​ជា​នាង​ខ្ញុំ​ឲ្យ​រឹតតែ​ខំប្រឹង តស៊ូ ជំនះ​គ្រប់​រឿង មិន​ថា​រឿង តូច​រឺ​ធំ​។

មក​ដល់​ថ្ងៃ​ទី​៣១​ខែ​១២ ថ្ងៃ​នៃ​ចុងខែ​ទាំង​១២​ខែ នា​ឆ្នាំ​២០២៤​នេះ ពាក្យ​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​និយាយ អរគុណ​មនុស្ស​គ្រប់​គ្នា ដែល​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ មិន​ថា​មនុស្ស​ល្អ​រឺ​អាក្រក់ ពួក​អ្នក​សុទ្ធតែ​ជា​គ្រូ​ដែល​បង្រៀន​ឲ្យ​ជីវិត​ខ្ញុំ​កាន់តែ​មាន​ន័យ​មួយ​ដំណាក់កាល​បន្ថែម​ទៀត ។

តារា​សម្តែង​អ្នក​នាង ផា​ន់ ផា​ណាត ក៏​បាន​បញ្ចេញ​សំ​ណេ​រ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម​ដែរ​ថា ឆ្នាំ ២០២៥ នឹង​មក​ដល់​ឆាប់​ៗ​នេះ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​លា​ទៅ​កាន់​មនុស្ស​អវិជ្ជមាន ។

ពិធី​ការិនី កញ្ញា ជី​ជី បាន​បញ្ចេញ​សំ​ណេ​រលើ​បណ្តាញ​សង្គម​របស់​ខ្លួន​ដែរ​ថា មួយ​ថ្ងៃ​ចុង​ក្រោយ​នៃ 2024 សូម​សុខ​សប្បាយ រួច​ផុត ចាក​ទុក្ខ​ទាំងអស់​គ្នា សុខភាព​ល្អ លុយកាក់​ចូល​ហូរហៀរ
សំរាប់ 2025 ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេចចុះ​អ្នក​ទាំងអស់​គ្នា​វិញ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ