ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ សេងលីហួរ ប្រាប់ពីបទពិសោធន៍ចូលប្រឡងបវរកញ្ញា ក្រោយដេត ស្រីនាឌ បកស្រាយការមិនចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​បេក្ខភាព Miss Earth និង​Miss Grand Cambodia កែវ សេង​លី​ហួរ…

រាជធានី​ភ្នំពេញ ៖ អតីត​បេក្ខភាព Miss Earth និង​Miss Grand Cambodia កែវ សេង​លី​ហួរ បាន​ចេញ​មុខ​និយាយ​ពី​បទ​ពិសោធន៍​ខ្លះ​ៗ​ពាក់ព័ន្ធ​ការ​ចូលរួម​បវរកញ្ញា​របស់​នាង កាលពី​ពេល​កន្លង​ទៅ ។

ការ​ចេញ​មុខ​និយាយ​ពិសោធន៍​របស់ កែវ សេង​លី​ហួរ នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាង​បានឃើញ​ការ​បកស្រាយ​របស់ ដេ​ត ស្រី​នា​ឌ ពី​មូលហេតុ​នៅ​ពីក្រោយ​ដែល​នាង​បានអោយ​នាង​សម្រេច​ធ្វើ​ចិត្ត​មិន​ចូលរួម​ការ​ប្រកួត Miss Planet នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។

តាម​រយៈ​ការ​បកស្រាយ​របស់ ដេ​ត ស្រី​នា​ឌ បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​មិន​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នោះ គឺ​ដោយសារ​នាង​បានឃើញ​ពី​ការ​មើលងាយ​ពី​អ្នក​រៀបចំ​ដែល​មិន​អោយ​តម្លៃ​ខ្មែរ​អំឡុង​ពេល​ថត​ឈុត​តំណាង​ជាតិ​នៅ​ប្រាសាទអង្គរវត្ត ។ យ៉ាងណា តាម​រយៈ​ការ​បកស្រាយ​យ៉ាង​ខ្លី​នេះ មហាជន​ជា​ច្រើន​ក៏​នៅ​មិន​ទាន់​អស់ចិត្ត​នឹង​មិន​អាច​ទទួលយក​បាន​នៅឡើយ ខណៈ​ពេល​ដែល​គេ​នៅ​តែ​ចាត់​ទុក​ថា បេក្ខភាព​រូប​នេះ​បំបាក់មុខ​កម្ពុជា​សម្រាប់​ការ​ដកខ្លួន​នេះ ។

ដោយឡែក សម្រាប់ កែវ សេង​លី​ហួរ ក៏​បាន​ចេញ​មុខ​និយាយ​ចំពោះ​រឿងរ៉ាវ​របស់ ដេ​ត ស្រី​នា​ឌ ផង​ដែរ ក្នុង​ពេល​ដែល​នាង​ចាត់​ទុក​ថា ទ​ង្វើ​របស់​ដេ​ត ស្រី​នា​ឌ គឺ​មិន​ត្រឹម​ត្រឹម​ក្នុង​នាមរូប​នាង​ក៏​ធ្លាប់​ជួប​បញ្ហា​ដូច​គ្នា​នះ តែ​មិន​បោះបង់​នៅ​ក្នុង​ការ​ចូលរួម​ប្រឡង​បវរកញ្ញា​ជា​បន្តបន្ទាប់ កាលពី​ពេល​កន្លង ។ កែវ សេង​លី​ហួរ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា ជំរាបសួ​រពុក​ម៉ែ​បងប្អូន​អ៊ុំ​ពូ​មីង​ទាំងអស់​គ្នា នាង​ខ្ញុំ​សុំ​ចេញ​មតិយោបល់​បន្តិច​ខ្ញុំ​បាន​ស្ដាប់​ការ​បកស្រាយ​របស់​គាត់​ហើយ ។

នាង​ថា ខ្ញុំ​យល់​ពី​ការ​មើលងាយ​ពី​ការ​មិន​ឲ្យ​តម្លៃ​មិន​ថា ប្រទេស​ជិតខាង​មិន​ថា ប្រទេស​ដទៃ​មិន​ថា​ប្រទេស​គ្នា​ឯង​ដែល​មិន​ឲ្យ​តម្លៃ​ប្រទេស​យើង ។ ខ្ញុំ​យល់​ដោយសារ​តែ​ខ្ញុំ​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ច្រើន​ៗ​រាប់​មិន​អស់​មិន​ថា នៅ​លើ​ឆាក​អន្តរជាតិ ឬ​នៅ​ក្នុង​ប្រទេស​ខ្ញុំ​ធ្លាប់​ជួប​ហើយ ។ ប៉ុន្តែ​យើង​ត្រូវ​គិត​ឡើង​វិញ​ថា អំឡុង​ពេល​នេះ​យើង​កំពុង​តែ​ប្រកួត​ស្រោចស្រង់​មុខមាត់​របស់​ប្រទេស​យើង ។ ដូច្នេះ​ទោះជា​មាន​បញ្ហា​អ្វី​ក៏​ដោយ​មិន​ថា​ធ្ងន់ ឬ​ក៏​ស្រាល ឬ​ក៏​យើង​ទទួលយក​មិន​បាន​ខ្លាំង សូម​ប្រាប់​ខ្លួនឯង​ថា ទ្រាំ​សិន​ព្រោះ​ពេល​នេះ​ជា​ពេល​ប្រឡង​សំខាន់​កម្មវិធី​រៀបចំ​ឡើង នៅ​ប្រទេស​របស់​យើង យើង​ជា​ម្ចាស់ផ្ទះ ។ ពេល​នោះ​ហើយ​យើង​ត្រូវ​តែ​រឹង​មាំ​យើង​ត្រូវ​តែ​បង្ហាញ​ពី​សមត្ថភាព​របស់​យើង ព្រោះ​យើង​ជា​ម្ចាស់ផ្ទះ​នៅ​ពេល​ដែល​យើង​ធ្វើ​បាន​ជោគជ័យ​អ្វី​ៗ​វា​នឹង​ល្អ​ហើយ​រឿង​ដែល​កើតឡើង​មិនល្អ​សម្រាប់​យើង គេ​មើលងាយ​ប្រជាជន​យើង​គេ​មិន​ឲ្យ​តម្លៃ​យើង​ទុក​មួយ​វា​កន្លែង​សិន ប្រមូល​អារម្មណ៍ ដើម្បី​ប្រកួត​យក​ភាព​ជោគជ័យ​មិន​ថា យើង​ទទួល​បាន​លំដាប់​រង់ ឬ​ក៏​លំដាប់​ណាមួយ​ក៏​ដោយ ។

នាង​បញ្ជាក់​ថា ពេល​ដែល​យើង​ជោគជ័យ​រឿង​ដែល​យើង​ខំ​លាក់​ទុក យើង​អាច​បកស្រាយ​នៅ​ពេល​ក្រោយ​បាន​តើ សំខាន់​ភាព​ជោគជ័យ នៅ​ពេល​នោះ​គេ​នឹង​ឃើញ​ពី​សមត្ថភាព​របស់​យើង ។ សំខាន់​ពេល​នេះ​យើង​ត្រូវ​តែ​ប្រកួត​ឲ្យ​ចប់​បង្ហាញ​ពី​សមត្ថភាព​របស់​ម្ចាស់ផ្ទះ​អោយ​ឱ្យ​ពិភពលោក​គេ​បានឃើញ​ពី​សមត្ថភាព​របស់​យើង​ឲ្យ​គេ​ដឹង​ថា ការ​មើលងាយ​របស់​ពួក​គេ​ទៅ​លើ​ប្រទេស​របស់​យើង គឺ​គិត​ខុស​ទាំងស្រុង ។ ការ​ចេញ​មតិ​របស់​នាង​ខ្ញុំ គឺ​មាន​តែ​ប៉ុណ្ណឹង ។

អ្នក​ទាំងអស់​គ្នា​ក៏​ធ្លាប់​ដឹង​ហើយ​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​មានការ​ចូលរួម​ប្រកួត​ជា​ច្រើន​ចេញ​ទៅ​ឆាក​អន្តរជាតិ​ក៏​ច្រើន​ដែរ ។ អ​ញ្ចឹ​ង​ខ្ញុំ​ធ្លាប់​ជួប​បញ្ហា​ទាំងអស់​ហ្នឹង​ជា​ច្រើន ។ ខ្ញុំ​ដឹង​ថា នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ទៅ គឺ​មិន​បាន​អ្វី​មក​វិញ​ទេ ព្រោះ​រឿង​បាន​ចប់​ហើយ ។ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ បើសិនជា​ពួក​គាត់​មានចិត្ត​មោះមុត​ក្លាហាន​ចង់​ចូលរួម​ប្រកួត ដើម្បី​ក្នុង​កម្មវិធី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា សូម​គាត់​តាំងចិត្ត តាំង​កាយ លះបង់​ពេលវេលា និង​បេះដូង ធ្វើ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​មាន​កំហុស​ខុសឆ្គង​ជា​លើក​ទី​១ ២ ៣ ឬ​ទៅ​ថ្ងៃ​អនាគត ។ ព្រោះ​ប្រជាជន​កម្ពុជា​ទាំង​ស្រឡាញ់​ដាក់ចិត្ត​ដាក់​កាយ​លះបង់​ទាំង​ថវិកា ដើម្បី​ឲ្យ​ម្ចាស់ផ្ទះ ឬ​តំណាង​ប្រទេស​កម្ពុជា ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ដើម្បី​មុខមាត់​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ