ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិត​រដ្ឋា ត្រៀម​​បង្ហាញ​មុខ​ក្នុង​​ផលិត​​កម្ម​ថ្មី

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​​​តារា​ចម្រៀង​​ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ល្បី​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នាង​យក់ ឋិត​រដ្ឋា បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា នាង​ត្រៀម​​ចេញ​អាល់​ប៊ុម​​ដំបូង​ក្នុង​ផលិត​កម្ម​ថ្មី​នា​ដើម​ខែ​សីហា ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ផលិត​​កម្ម​​ប៊ិក​មែន ដោយ​ស្ងាត់ៗ​​ដើម្បី​ស្តារ​កេរ្តិ៍​ឈ្មោះ​​​ឡើង​វិញ ​លើ​វិស័យ​សិល្បៈ ។
​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១០ នាង​យក់​ ឋិត​រដ្ឋា ​ចេញបទចម្រៀង​​ជា​ច្រើន​ក្នុង​ផលិត​កម្ម​ប៊ិក​មែន ហើយ​បទចម្រៀង​​ទាំងនោះ​ទទួល​បាន​​ការគាំទ្រ​ និង​ធ្វើ​ឱ្យ​​កេរ្តិ៍​ឈ្មោះ​​រប​ស់​នាង​ឡើង​មួយ​​កម្រិត​​។ ​ប៉ុន្តែ​ក្រោយ​​មក​ក៏ស្រាប់តែ​បាត់​សំឡេង​​យក់ ឋិត​រដ្ឋា ​ពីវិស័យ​សិល្បៈ​​តែម្តង ​សូម្បី​តែ​ក្នុង​ផលិត​កម្ម​ប៊ិក​មែន ​ក៏គ្មាន​​បទ​ចម្រៀង​​​របស់​នាង​ដែរ ។

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​​​តារា​ចម្រៀង​​ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ល្បី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នាង​យក់ ឋិត​រដ្ឋា បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា នាង​ត្រៀម​​ចេញ​អាល់​ប៊ុម​​ដំបូង​ក្នុង​ផលិត​កម្ម​ថ្មី​នា​ដើម​ខែ​សីហា ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ផលិត​​កម្ម​​ប៊ិក​មែន ដោយ​ស្ងាត់ៗ​​ដើម្បី​ស្តារ​កេរ្តិ៍​ឈ្មោះ​​​ឡើង​វិញ ​លើ​វិស័យ​សិល្បៈ ។
កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១០ នាង​យក់​ ឋិត​រដ្ឋា ​ចេញបទចម្រៀង​​ជា​ច្រើន​ក្នុង​ផលិត​កម្ម​ប៊ិក​មែន ហើយ​បទចម្រៀង​​ទាំងនោះ​ទទួល​បាន​​ការគាំទ្រ​ និង​ធ្វើ​ឱ្យ​​កេរ្តិ៍​ឈ្មោះ​​រប​ស់​នាង​ឡើង​មួយ​​កម្រិត​​។ ​ប៉ុន្តែ​ក្រោយ​​មក​ក៏ស្រាប់តែ​បាត់​សំឡេង​​យក់ ឋិត​រដ្ឋា ​ពីវិស័យ​សិល្បៈ​​តែម្តង ​សូម្បី​តែ​ក្នុង​ផលិត​កម្ម​ប៊ិក​មែន ​ក៏គ្មាន​​បទ​ចម្រៀង​​​របស់​នាង​ដែរ ។

មាន​លេច​ឮ​ព័ត៌​មាន​ថា នាង​បាន​សម្រាក​ពី​​វិស័យ​​សិល្បៈ​មួយ​រយៈ​ជា​​មួយ​ស្វាមី​ គឺ​លោក​ឃុំ ប៉ុណ្ណា​ដែត ។ ​ប៉ុន្តែ​ព័ត៌​មាន​​នោះ​ត្រូវ​បាន​នាង​យក់ ឋិត​រដ្ឋា ច្រាន​ចោល ហើយ​បញ្ជាក់ថា នាង​និង​ស្វាមី​​មិន​បាន​ចាក​ចេញ​ពី​សិល្បៈ​​ទេ ។ ចំណែក​នាង​បាត់​មុខ​មួយ​រយៈ​​នេះ ​គឺនាង​និង​ស្វាមី​ជាប់​រវល់​ចេញ​ទៅសម្តែង​នៅ​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​​តាម​បណ្តា​ខេត្ត ។ ​អ្វីដែល​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​នោះ​គឺ​នាង​យក់ ឋិត​រដ្ឋា ​ខ្សឹប​ប្រាប់​​កោះ​សន្តិ​ភាព​ថា​នាង​នឹង​ចេញអាល់​ប៊ុម​បទ ចម្រៀង​​លើក​ដំបូង​ក្នុង​​ផលិត​កម្ម​​​ថ្មីនាដើម​ខែ​សីហា ខាង​មុខ​នេះ​ដែលនាង​អះអាង​ថា អាល់​ប៊ុម​​ទី១​របស់​នាង​​ប្រាកដ​ជា​ទទួលបានការ​គាំទ្រ​​មិនខាន ព្រោះសុទ្ធសឹង​ជា​បទ​ចម្រៀង​​ទាក់​ទង​នឹង​ស្រទាប់​យុវ​វ័យ។ ​ប៉ុន្តែ​នាង​មិន​​ប្រាប់​ថា ​ផលិត​កម្ម​ដែល​នាង​កំពុង​ផ្ញើ​ប្រាណនេះឈ្មោះ​​ផលិត​កម្ម​អ្វី​ ឬ​ជា​​ផលិត​កម្ម​ទើប​បង្កើត​ថ្មី​ ឬចាស់​នោះទេ ដោយ​នាង​គ្រាន់​តែ​​​បង្ហើបថា ផលិត​កម្ម​នោះ​មិនធំ​ដូច​ផលិត​កម្ម​ហង្ស​មាស​ ឬ​សាន់​ដេ​ទេ តែ​ជា​ទ្រនំ​ដ៏​ស្តុក​​មួយ​សម្រាប់​រូប​នាង ។

រំលឹក​​ពី​ប្រវត្តិ​នាង​យក់ ឋិត​រដ្ឋា គឺជា​តារា​ចម្រៀង​​លំដាប់ថ្នាក់​​​កំពូល មុន​ពេល​រូប​នាង​មិន​ទាន់​មាន​ស្វាមី​ ហើយ​ភាព​ល្បី​​របស់​នាង​​​កាល​នោះ អាច​​ប្រៀប​​នឹង​តារា​ល្បី​នា​សម័យ​​បច្ចុ​ប្បន្ន​​ដែរ ។ ​ក្រោយ​​ពេល​​នាង​រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​តារា​ចម្រៀង​​ឃុំ​ ប៉ុណ្ណា​ដែត ​ភាព​ល្បីរបស់​នាង​​​ហាក់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​នាង​និង​ស្វាមី​បាត់​មុខ​មួយ​រយៈ​ពី​វិស័យ​សិល្បៈ ។ ​វត្ត​មាន​ជា​ថ្មីរបស់​នាង​​យក់ ឋិត​រដ្ឋា ​បន្ទាប់​មក​នេះ​ក៏​មិន​អាច​ស្តារ​កេរ្តិ៍​ឈ្មោះ​រ​បស់​នាង​និង​ស្វាមី​​ឱ្យ​បាន​ស្មើ​នឹង​ភាព​ល្បី​របស់​នាង​កាល​ពី​ដំបូង​ដែរ។
ពាក់​ព័ន្ធ​បញ្ហា​នេះ​យក់ ឋិត​រ​ដ្ឋា ​បាន​សន្យា​ថា ​នាង​នឹង​​ខិត​ខំ​​ឱ្យ​អស់​ពី​សមត្ថ​ភាព​ពេល​ដែល​​នា​ង​ចូល​ច្រៀង​ឱ្យ​ផលិត​កម្ម​ថ្មី​នេះ ​ដើម្បី​ស្តារ​ និង​សាង​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ បើ​ទោះ​បីជា​នាង​មាន​ស្វាមី​មាន​កូន​​ក៏ដោយ​​ ព្រោះ​​តារា​ចម្រៀង​​ល្បីៗ​លើ​ពិភព​លោក​ភាគច្រើន​​ក៏មាន​ស្វាមី និង​មាន​កូន​ដូច​គ្នា​​ ។​នាង​បញ្ជាក់​ថា ​តារា​ចម្រៀង​​ ឬ​តារា​សម្តែង​​ដែល​​ល្បី គឺគេ​មិន​និយាយ​ដល់​​ការ​រើស​អើង​ចាស់ ឬ​ក្មេង​​ មាន​ស្វាមី​ ឬ​មាន​កូន​​នោះទេ សំខាន់​​​សីលធម៌​​ អត្ត​ចរិត​​ ​ទំនាក់​​ទំនង ​និង​ទឹក​ដម​សំឡេង​​ល្អពីរោះ​​ និង​ទទួល​បាន​​​ការ​គាំទ្រ​ពេញ​និយម​ពី​ទស្សនិក​ជន ។ ដូច្នេះ​នាង​មាន​សង្ឃឹមថា ​តាម​រយៈ​​ប​ទចម្រៀង​​អាល់​ប៊ុម​ដំបូង​នៃ​ផលិត​កម្ម​ថ្មី​នេះ​នឹង​អាច​​ឱ្យ​នាង​​ស្តារ និង​កសាង​​កេរ្តិ៍​ឈ្មោះ​​ឡើង​វិញ ​ដូច​គ្រា​ដើម​មិន​ខាន ។

នាង​យក់ ឋិត​រដ្ឋា ​អំពាវ​នាវ​ដល់​ទស្សនិក​ជន​កម្ពុជា​ សំខាន់​​អ្នក​ដែល​​ធ្លាប់​និយម​គាំទ្រ​​នាង​សុំ​ឱ្យ​បន្ត​ការ​គាំទ្រ​ដល់​រូប​នាង ហើយ​នាង​នឹង​ខិត​ខំ​ឱ្យ​អស់​សមត្ថ​ភាព និងដាក់​ខ្លួន​បម្រើ​​ទស្សនិក​ជន​មិន​ឱ្យខក​បំណង​ឡើយ៕