ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ពិសេស​ចំនួន​៣ ដែល​ធ្វើ​ឱ្យ រ៉េ​ត សារី​តា យល់ព្រម​ដាក់ចិត្ត​ស្រឡាញ់​គូស្នេហ៍

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​វេលា​ចូល​រោងការ​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នោះ តារា​សម្តែង​នាង រ៉េ​ត សារី​តា និង​គូស្នេហ៍​ត្រូវ​បាន​គេ​មើលឃើញ​ថា អ្នក​ទាំង​ពីរ​កាន់តែ​បង្កើន​ភាព​ផ្អែមល្ហែម និង​ស្និទ្ធស្នាល​ជាមួយ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​វេលា​ចូល​រោងការ​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នោះ តារា​សម្តែង​នាង រ៉េ​ត សារី​តា និង​គូស្នេហ៍​ត្រូវ​បាន​គេ​មើលឃើញ​ថា អ្នក​ទាំង​ពីរ​កាន់តែ​បង្កើន​ភាព​ផ្អែមល្ហែម និង​ស្និទ្ធស្នាល​ជាមួយ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស អ្នក​ទាំង​ពីរ​ក៏​តែងតែ​បង្ហាញ​វត្តមាន​រួម​គ្នា​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ដើរ​លេង​កំសាន្ត និង​ការ​ចូលរួម​កម្មវិធី​អ្នកសិល្បៈ​ដូច​គ្នា ។

ជាមួយ​ការ​បញ្ចេញ​មុខ​គូស្នេហ៍​ដោយ​មិន​លាក់លៀម​នេះ កញ្ញាឯក Miss Universe Cambodia ២០២០ រ៉េ​ត សារី​តា ក៏​បាន​បង្ហើប​នូវ​ចំណុច​ល្អ​របស់​គូស្នេហ៍​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​នាង​ព្រម​ដាក់ចិត្ត​ស្រឡាញ់ និង​ទទួលយក​បុរស​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ មក​ធ្វើ​ជា​គូ​អនាគត ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម រ៉េ​ត សារី​តា បាន​លើក​ឡើង​ថា មនុស្ស​ដែល​មានគុណ​ធម៌ សីលធម៌ វិន័យ​ខ្ពស់ គឺ​បរុស​ម្នាក់​នេះ​ហើយ គាត់​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ខ្ញុំ គោរព​ស្រលាញ់​ម្នាក់​នេះ​ណាស់ អរគុណ​សម្រាប់​គ្រប់យ៉ាង ។

តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ ត្រូវ​បាន​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខម​មិន ដោយ​ម្នាក់​ៗ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ទៅ​ដល់​រូប​នាង​ដែល​អាច​ស្វែងរក​បុរស​ល្អ​ម្នាក់​មក​ធ្វើ​ជា​គូ​អនាគត​នា​ពេល​នេះ ខណៈ​ពេល​ដែល​ពួក​គេ​ក៏​បាន​ជូនពរ​ឲ្យ​នាង​មាន​សុភមង្គល​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​៣​ឆ្នាំ​ហើយ​ដែល រ៉េ​ត សារី​តា បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​គូស្នេហ៍​ខ្លួន​ឱ្យ​ទស្សនិកជន​បានដឹង​ឮជា​សាធារណៈ ជា​ពិសេស រាល់ពេល​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​តូច​ធំ​នានា នាង​តែងតែ​បណ្តើរ​គូស្នេហ៍​ទៅ​ចូលរួម​មិន​ដែល​ខាន ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​នាង​និង​គូស្នេហ៍ កាន់តែ​ផ្អែមល្ហែម​ឡើង ។

ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ រ៉េ​ត សារី​តា បាន​បង្ហោះ​ពី​រូបភាព​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​អឺរ៉ុប​ជាមួយ​គូស្នេហ៍​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក ហើយ​សង្សារ​នាង​បាន​លុតជង្គង់​សុំ​រៀប​ការ​ដែល​ធ្វើ​ឲ្យ​នាង​មានការ​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ផង​ដែរ ។

យ៉ាងណា បើ​ទោះបីជា​មិន​ទាន់​មានការ​រៀបចំ​ពិធី​មង្គលការ​នៅឡើយ​ក្តី ប៉ុន្តែ រ៉េ​ត សារី​តា ធ្លាប់​បាន​បញ្ជាក់​អះអាង​ថា នាង​និង​គូស្នេហ៍​បាន​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា​រួច​ហើយ ក្នុង​ពេល​ដែល​ពិធី​មង្គលការ​របស់​នាង​អាច​ធ្វើ​ឡើង​នៅ​ចុង​ក្រោយ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​កំពុង​តែ​មាន​ភាព​មមាញឹក​ខ្លាំង​លើ​ការងារ​សិល្បៈ ជា​ពិសេស ការ​បញ្ជ្រាប​ខ្លួន​ចូលរួម​ក្នុ​អាជីព​ជា​ផលិតករ​ភាពយន្ត ៕