ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់ណាស់ ! ជីវិតតារាកំប្លែងជើងចាស់ តាចេក មិនមែនកម្សត់តែក្នុងរឿងនោះទេ

1 ខែ មុន

ប្រិ​យ​មិត្ត​ទូរទស្សនិកជន អាច​នឹង​បាន​ស្គាល់​ហើយ តារា​កំប្លែង​ជើង​ចាស់​តា​ចេក កំពុង​ជួប​ការ​លំបាក​ខ្លាំង ខណៈ​ជីវិត​សិល្បៈ​របស់​លោក មាន​អ្នក​ហៅ​សម្តែង ឆ្លៀតពេល​មក​លក់​ក្តាម ខ្យង បន្លែបង្ការ ដើម្បី​ចិញ្ចឹមជីវិត…

ប្រិ​យ​មិត្ត​ទូរទស្សនិកជន អាច​នឹង​បាន​ស្គាល់​ហើយ តារា​កំប្លែង​ជើង​ចាស់​តា​ចេក កំពុង​ជួប​ការ​លំបាក​ខ្លាំង ខណៈ​ជីវិត​សិល្បៈ​របស់​លោក មាន​អ្នក​ហៅ​សម្តែង ឆ្លៀតពេល​មក​លក់​ក្តាម ខ្យង បន្លែបង្ការ ដើម្បី​ចិញ្ចឹមជីវិត ។

ជា​ការ​ពិត កាលពី​កន្លង​ទៅ​ក្នុង​បណ្តាញ​សង្គម តា​ចេក​ក៏​ធ្លាប់​បាន​បង្ហោះ​ក្នុង​គណនី Tik Tok របស់​លោក​ភ្ជាប់​ជាមួយ​រូបភាព​វី​ដេ​អូ​លក់​ក្តាម​ខ្យង នៅ​ផ្សា​រថា «​លក់​ក្តាម​នឹង​សន្សំ​លុយ​ទៅ​ស្រុក​» ពោល​តាម​រយៈ​វី​ដេ​អូ​សកម្មភាព​២៩​វិនាទី ឃើញ​ថា លោក​ពិតជា​ជួប​ការ​ខ្វះខាត ដោយ​កាលពី​កន្លង​ទៅ ពុំ​មាន​សូវ​មាន​នរណា​ដឹង​ពី​ជីវិត​លំបាក​របស់​លោក​នោះ​ឡើយ ។

ក្រោយ​ការ​បង្ហោះ​របស់​តា​ចេក ឃើញ​មាន​បងប្អូន​មហាជន​ខ្លះ​លើក​ឡើង​ថា « ធ្វើ​ឲ្យ​ខ្ញុំ​អាណិត​លើស​អាណិត គឺ​គាត់​អាយុ​ច្រើន​ហើយ តែ​មក​ពិបាក​រឿង​លុយកាក់ ចាស់​ហើយ​មិនដឹង​រឿង​អី​ឲ្យ​បាន​ទេ​»​។

មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា «​គេ​មាន​អស់ហើយ​ភ្លេច​លោក​អ៊ុំ​ហើយ កម្សត់​ណាស់​» ។ និង​មហាជន​ខ្លះ​ទៀត​ថា « បងប្អូន​អើយ បើ​ឃើញ​លោកពូ​ចេក គាត់​លក់​នៅ​កន្លែង​ណា​បងប្អូន​ជួយ​គាត់​ម្នាក់​បន្តិច​ផង ឬ​ក៏​ជួយ​ទិញ​គាត់​ក៏​បាន​ដែរ ។ ខ្ញុំ​មិន​ដែល​បាន​ជួប​ទេ ទើបតែ​ពេល​នេះ​ឃើញ tik tok គាត់​» ។ និង​មហាជន​ខ្លះ​ទៀត​រៀបរាប់​ថា « ជីវិត​ក្រោយខ្នង​នៃ​សិល្បៈ​ពី​មុន គឺ​លំបាក​ណាស់ ពួក​គាត់​ធ្វើ​ឲ​យើង​គ្រប់​គ្នា​សើច​សប្បាយ តែ​ក្រោយ​សិល្បៈ​វិញ​ពួក​គាត់​លំបាក​ពេក​ហើយ​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោកតា​ចេក ប្រាប់​ថា បច្ចុប្បន្ន​លោក​កំពុង​តែ​លក់ដូរ​ក្តាម បន្លែបង្ការ​ផ្សេង​ជា​ច្រើន ក្រោម​ស្ពាន​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ដោយ​កាលពី​កន្លង​ទៅ​លោក​នៅ​គួរ​ស្រូវ​នោះ ។

តា​ចេក​បន្ត​ទៀត​ថា សព្វថ្ងៃ​លោក​ប្រកប​របរ​លក់ដូរ​នេះ ចំណេញ​បាន​២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ខណៈ​ជីវភាព​លោក​លំបាក​ខ្លាំង​ក្រោយ​ពេល​លោក​មិនសូវ​មានការ​សម្តែង ។ លោក​ថា ជា​ធម្មតា​បន្លែ​ដែល​លោក​បាន​យក​មក​លក់​បន្ត​នេះ គឺ​លោក​ត្រូវ​ងើប​តាំងពី​ម៉ោង​២​ទាប​ភ្លឺ ដើម្បី​ទិញ​ពី​បងប្អូន​យក​មក​លក់​បន្ត​ផ្សារ​ចំណេញ​ក្បាលកាក់​តិច​ប៉ុណ្ណោះ ។

ស្ថិត​ក្នុង​វ័យ​៧១​ឆ្នាំ តា​ចេក ដែល​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​លោក​ថា កន្លែង​ដែល​លោក​លក់ដូរ​បន្តិចបន្តួច​នេះ គឺ​ក្នុង​មួយ​ខែ​យក​ម៉ា​ស៊ី​៨​ម៉ឺន​រៀល ខណៈ​ពេល​ដែល​លោក​សុំ​គេ​លក់​ទៀត​ផង ។ ជា​ការ​ពិត មាន​វ័យ​កាន់​ចាស់ តា​ចេក មាន​បងប្អូន​ចំនួន​៤​នាក់ តែ​បច្ចុប្បន្ន​បងប្អូន​លោក​បាន​ស្លា​.​ប់​អស់ហើយ ដោយនៅ​តែ​លោក​ប៉ុណ្ណោះ ។ កាលពី​កន្លង​ទៅ​តា​ចេក បង្ហើប​ថា កាលពី​ឆ្នាំ​៧៩ លោក​ជា​គ្រូបង្រៀន និង​បន្ត​មក​ឆ្នាំ​៨៦ លោក​បាន​ប្រឡូក និង​ចូល​សិល្បៈ​មក​ដល់​បច្ចុប្បន្ន ដោយ​គិត​ត្រួស​ៗ​ទៅ​៤០​ឆ្នាំ ដែល​សម្តែង​កំប្លែង ។

គួរ​បញ្ជាក់​ដែរ​ថា តាម​រយៈ​ការ​បង្ហោះ​របស់​លោក សា​វិ​ន ហ្វី​លី​ព​លោក​ថា « ជួយ​ស៊ែ​ផង​! តា ចេក វ័យ​៧១​ឆ្នាំ កំពុង​ប្រកប​របរ​លក់​បន្លែ​ក្ដាម​ខ្យង​យ៉ាង​កំសត់​ក្រោម​ស្ពាន​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​»៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ