ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្ដែង ទេពរិន្ទដារ៉ូ នៅតែឈរក្នងលេខរៀងទី១ដែលដើរតួអង្គក្សត្រខ្មែរបុរាណសមបំផុត

1 ខែ មុន
  • ភ្នំពេញ

ប្រឡូក​ក្នុង​សិល្បៈ​ជិត​៤០​ឆ្នាំ និង​ធ្លាប់​ដើរ​ជា​តួអង្គ​សំខាន់​ៗ​រាប់​មិន​អស់ ជា​ពិសេស​តួអង្គ​ក្សត្រ​ខ្មែរ​បុរាណ តែបើ​គិត​រហូត​មក​ទល់​បច្ចុប្បន្ន តារា​សម្តែង​ប្រុស​ជើង​ចាស់ លោក ទេព រិ​ន្ទ​ដា​រ៉ូ នៅ​តែ​ត្រូវ​បាន​បងប្អូន​មហាជន​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស គាំទ្រ…

ប្រឡូក​ក្នុង​សិល្បៈ​ជិត​៤០​ឆ្នាំ និង​ធ្លាប់​ដើរ​ជា​តួអង្គ​សំខាន់​ៗ​រាប់​មិន​អស់ ជា​ពិសេស​តួអង្គ​ក្សត្រ​ខ្មែរ​បុរាណ តែបើ​គិត​រហូត​មក​ទល់​បច្ចុប្បន្ន តារា​សម្តែង​ប្រុស​ជើង​ចាស់ លោក ទេព រិ​ន្ទ​ដា​រ៉ូ នៅ​តែ​ត្រូវ​បាន​បងប្អូន​មហាជន​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស គាំទ្រ និង​លើកតម្កើង​ជា​តួអង្គ​ស្ដេច​ខ្មែរ​សម័យ​បុរាណ ដែល​ដើរតួ​បាន​សម​បំផុត និង​ជា​បុគ្គល​ទី​១ មិន​គួរ​មើល​រំលង ។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ធំ​ៗ​សំខាន់​ៗ​នីមួយ​ៗ តួអង្គ​ក្សត្រ​ពិតជា​សំខាន់​ណាស់ ព្រោះ​ជា​បុគ្គល​ទី​១ ដែល​ទស្សនិកជន​ចង់​មើលឃើញ និង​តាម​សំឡឹង​មើល​មុនគេ ។

ដោយឡែក បើ​ក្រឡេក​មក​ចាប់អារម្មណ៍ តារា​សម្ដែង​ជើង​ចាស់ លោក ទេព រិ​ន្ទ​ដា​រ៉ូ ឯណេះ​វិញ បើ​ទោះជា​ស្ថិត​ក្នុង​វ័យ​ជ្រេ​ក៏​ពិតមែន តែ​តារា​សម្តែង​ដែល​មិន​ចេះ​ថមថយ​ប្រជាប្រិយភាព​រូប​នេះ​នៅ​តែ​មាន​ទីផ្សារ​ការងារ ព្រមទាំង​នៅ​រក្សា​បាន​រូបរាង​ស្រស់​សង្ហា​ដដែល គ្មាន​ខុស កាលពី​ភាពយន្ត​លោក​សម្តែង កាលពី​ទសវត្សរ៍​៨០​ឡើយ ។

យ៉ាងណាមិញ ថ្មី​ៗ​នេះ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​តារា​ប្រុស​លោក ទេព រិ​ន្ទ​ដា​រ៉ូ ដោយ​មហាជន​យល់​ឃើញ​ថា​លោក គឺជា​តារា​សម្ដែង​ប្រុស​ទី​១ និង​ឈរ​នៅ​ខាង​មុខ​គេ​បំផុត​ដែល​សាក​សម​ដើរ​ជា​តួអង្គ​ក្សត្រ​ខ្មែរ​បុរាណ ព្រោះ​លោក​មាន​ទាំង​រូបរាង រូប​សម្រស់ ទឹកមុខ​សម្ដែង សមត្ថភាព​បទ​ពិសោធន៍​ច្រើន​រាប់​មិន​អស់ បូក​រួម និង​វ័យ​របស់​លោក​ផង​ដែរ ។

តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នកគាំទ្រ​មួយ​រូប បាន​រៀបរាប់​ពី​ចំណុច​ពិសេស​ៗ​របស់​តារា​ប្រុស​រូប​នេះ​ដូច​ខាងក្រោម ៖ ទី​១ វ័យ​របស់​តារា​ប្រុស​រូប​នេះ​នៅ​ពេល​គ្រង​ឈុត​ក្សត្រ​ស៊ីគ្នា​ទៅ​ហ្នឹង​អាយុ​អង្គ​ក្សត្រ​ក្នុង​ប្រវត្តិសាស្ត្រ សម័យកាល​អង្គរ​រុងរឿង ។ ទី​២ ទឹកមុខ​តារា​ប្រុស​ជើង​ចាស់​រូប​នេះ​នៅ​ពេល​គ្រង​ម្កុដ ទឹកមុខ​បង្កប់​ដោយ​មេត្តាធម៌ ទោះ​ក្នុង​ឈុត​កាច​ក៏​សមជា​ក្សត្រ មាន​ហេតុ​មាន​ផល មានចិត្ត​មេត្តា​បង្កប់​ក្នុង​ទឹកមុខ​របស់​គាត់ (​មុខ​អត់​កោងកាច អត់​ឈ្លើយ​) ។ ទី​៣ កម្ពស់​រាងរៅ​លោក ទេព រិ​ន្ទ​ដា​រ៉ូ ស៊ីគ្នា​ជាមួយ​តួអង្គ​ក្ស​ត្រី មាឌ​សម​ល្មម មិន​ចាំតែ​សាច់ដុំ​កង់​ៗ តែ​នៅ​ពេល​ឈរ​ក្បែរ​តួ​ស្រី​មិន​សម​នោះ​ទេ ។ ទី​៤ កាយវិការ និង​ទេព​កោសល្យ​សម្តែង​ក្សត្រ​ចំក្សត្រ​រឹង​មាំ មិន​ច្រងេងច្រងាង ប្រឹង​ៗ​នោះ​ឡើយ ។ សោកសៅ​ចំ​សោកសៅ ទឹកមុខ​បៀមទុក្ខ​ព្រួយ មិន​ប្រឹង​ៗ ។ ស្នេហា​ចំ​ស្នេហា មាន​ស្នេហ៍មុខ ។

ទាំងនេះ​ជា​ទេព​កោសល្យ​សម្តែង​រាប់​ឆ្នាំ​របស់​តារា​ប្រុស​រូប​នេះ​ដែល​យើង​មើល​មក គឺ​ដាក់​ពិន្ទុ​គាត់​នៅ​លើ​គេ​ក្នុង​ចំណោម តួ​ជា​ច្រើន​រួច​ទៅ​ហើយ ដូចនេះ​ទើប​មិនសូវ​មាន​ចំណុច​ឆ្គង និង​តាម​ចាប់កំហុស​គាត់​ពេល​សម្តែង​ម្តង​ៗ ។

ជា​ចុង​ក្រោយ អ្នកគាំទ្រ​រូប​នេះ​បាន​បញ្ជាក់​ថា ខ្ញុំបាទ​ដឹង​ថា ព្រឹត្តិការណ៍​វប្បធម៌​នីមួយ​ៗ ចំណាយ​ថវិកា ពេលវេលា និង​ទឹកចិត្ត​ការ​លះបង់​របស់​សិល្បៈករ​គ្រប់​រូប​ច្រើន​ណាស់​ក៏​សូម​អរគុណ​យ៉ាង​អនេក ហើយ​នេះ​គ្រាន់​ជា​មតិយោបល់​ក្នុង​ន័យ​ស្ថាបនា និង​ដោយ​ការ​ស្រលាញ់​របស់​ទស្សនិកជន​មួយ​រូប និង​ក្នុង​នាម​ជា​អ្នកគាំទ្រ​ព្រឹត្តិការណ៍​វប្បធម៌​មួយ​រូប​ប៉ុណ្ណោះ ។ ចុះ​សម្រាប់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​វិញ តើ​យល់​យ៉ាងណា​ដែរ តើ​តារា​សម្ដែង​ជើង​ចាស់ លោក ទេព រិ​ន្ទ​ដា​រ៉ូ សាក​សមជា​បុគ្គល​ទី​១ ដែល​ដើរ​ជា​តួអង្គ​ក្សត្រ​ខ្មែរ​បុរាណ​ដែរ​ឬទេ ហើយ​តើ​មាន​តារា​រូប​ណាខ្លះ​ដែល​លោក​អ្នក​គិត​ថា អាច​ដើរ​ជា​តួអង្គ​ក្សត្រ​ខ្មែរ​សាក​សមនៅ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ធំ​ៗ​ជា​ច្រើន​ទៀត ៕ អត្ថបទ​៖ រៀម រ៉ា​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ