ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ និងមមី
ប្ដីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ម្នាក់មានចរិតទន់ ម្នាក់ទៀតមានចរិតរឹង ដោយមិនងាយឈ្លោះគ្នាឡើយ។ ប៉ុន្តែនៅពេលដែលគេឈ្លោះ នឹងធ្វើឱ្យប៉ះពាល់ដល់លាភសំណាងទាំងមូលក្នុងផ្ទះ។ ដូច្នេះ មានរឿងអ្វីអ្នកគួរតែពិភាក្សាគ្នាឱ្យបានស្រួលបួល ទើបមិនធ្វើឱ្យលុយហូរចេញក្រៅអស់ដោយមិនដឹងខ្លួន។
ឆ្នាំម្សាញ់ និងរោង
ប្ដីប្រពន្ធដែលកើតក្នុងឆ្នាំទាំង២នេះ មានសមត្ថភាពខ្លាំងដូចគ្នា ដោយធ្វើឱ្យអាចកើតមានជម្លោះគ្រប់ពេល។ នៅពេលដែលមានបញ្ហាមិនដោះស្រាយ ហើយកើតតែជម្លោះ នោះលុយរបស់អ្នកមិនងាយអាចសល់បានច្រើនឡើយ។ ដូច្នេះ អ្នកគួរតែថយម្នាក់មួយជំហាន ទើបអាចការពារលុយកាក់បានជាប់ល្អ។
ឆ្នាំខាល និងជូត
ប្ដីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ នៅពេលដែលឈ្លោះច្រើន ប្រៀបដូចជាកំពុងដេញទេវតាទ្រព្យចេញពីផ្ទះអ៊ីចឹង។ ជាហេតុដែលធ្វើឱ្យមាសប្រាក់តែងតែខ្វះជានិច្ច។ ដូច្នេះ អ្នកគួរតែទប់កំហឹងរបស់ខ្លួន ទើបអាចទប់លុយជាប់បាន៕
ចែករំលែកព័តមាននេះ