ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ចាប៉ី​អមតៈ​បង្កើត​ចលនា​ចុះ​សួរសុខទុក្ខ​សិល្បៈករ​ចាប៉ី​ដង​វែង​ជើង​ចាស់​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត-​ក្រុង

2 ថ្ងៃ មុន
  • ភ្នំពេញ

សហគមន៍​ចាប៉ី​អមតៈ​បាន​ផ្តួចផ្តើម​បង្កើត​ចលនា​ចុះ​សួរសុខទុក្ខ​សិល្បករ​ផ្នែក​ចាប៉ី​ដង​វ​វែង​ជើង​ចាស់​ដែល​នៅ​រស់រាន​មានជីវិត នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា ខ​ណៈពេល​ដែល​យុទ្ធនាការ​នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ នៅ​វត្ត​ព្រះ​ធាតុ រាជធានី​ភ្នំពេញ ។ លោក…

សហគមន៍​ចាប៉ី​អមតៈ​បាន​ផ្តួចផ្តើម​បង្កើត​ចលនា​ចុះ​សួរសុខទុក្ខ​សិល្បករ​ផ្នែក​ចាប៉ី​ដង​វ​វែង​ជើង​ចាស់​ដែល​នៅ​រស់រាន​មានជីវិត នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា ខ​ណៈពេល​ដែល​យុទ្ធនាការ​នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ នៅ​វត្ត​ព្រះ​ធាតុ រាជធានី​ភ្នំពេញ ។

លោក ពេ​ជ្ជ សា​រ៉ាត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​សិ​ល្បៈ​ជើង​ចាស់​ផ្នែក​ចាប៉ី​ដង​វែង​នេះ​ ដែល​មាន​វ័យ​៦០​ឆ្នាំ​ឡើង​ទៅ​គឺ​មាន​មិន​ដល់​១០០​នាក់​ឡើយ ក្នុង​ពេល​ដែល​ពួក​គេ​គាត់​ភាគច្រើន​កំពុង​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក ។

លោក​បញ្ជាក់​ថា ពេល​ខ្លះ​ពួក​គាត់​បាន​ទាក់ទង​មក​លោក​ផ្ទាល់ ដើម្បី​ឲ្យ​ជួយ​គាត់​ផង ដោយសារ​គាត់​កំពុង​លំបាក ហើយ​លោក​ក៏​មិន​មាន​អ្វី​ច្រើន​សម្រាប់​ជួយ​គាត់​ដែរ ប៉ុន្តែ​លោក​នៅ​តែ​ខំប្រឹង​ប្រែង​ខ្នះខ្នែង​ជួយ​ពួក​គាត់​តាម​លទ្ធភាព ។

យ៉ាងណា​ដោយ ​ឃើញ​ស្ថានភាព​បែប​នេះ ​លោក​ក៏​តែងតែ​រៀបចំ​ព្រឹ​ត្ត​ការណ៍​ស្វែងរក​សប្បុរស​នានា ដើម្បី​ជួយ​ឧបត្ថម្ភ ចូលរួម​ជួយ​ដល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ដែល​ពួក​គាត់​មាន​វ័យ​ចំណាស់ និង​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក ។

លោក​បន្ថែម​ថា ជាក់ស្តែង​នា​ឆ្នាំ​នេះ​ សហគមន៍​ចាប៉ី​អមតៈ ក៏​រៀបចំ​យុទ្ធនាការ​មួយ​ដុល្លារ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​ចាប៉ី​ដង​វែង​លើក​ទី​៨ ក្រោម​ប្រធានបទ រំ​ឮ​ក​ដឹងគុណ​បុព្វបុរស​ខ្មែរ​ចាប៉ី​ដង​វែង ។

លោក​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ​នា​ឆ្នាំ​គឺ ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៨ ឆ្នាំ​នៃ​ការ​ដាក់​ចាប៉ី​ដង​វែង ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អង្គការ​យូ​ណេ​ស្គូ ជា​វេទិការ​ផ្តល់ ឱកាស​ជូន សិល្បៈ​បុរាណ​ខ្មែរ​ចាប៉ី​ដង​វែង កុមារ យុវវ័យ យុវជន ជំនាន់​ក្រោយ​បាន​បង្ហាញ​ទេព​កោសល្យ​ផ្នែក​ចាប៉ី​ដង​វែង សម្តែង​ជា​ទំរង់​ទោល ឆ្លង​ឆ្លើយ លក្ខណៈ​ជា​ក្រុម និង​សូ​ឡូ តាម​លំនាំ​ពី​បុរាណ ។

ព្រឹ​ត្ត​ការណ៍​នេះ ​ក៏​ជា​វេទិការពិភាក្សាសិក្សា​ឈ្វេងយល់​រៀនសូត្រ​ទម្រង់​ចាប៉ី​ដង​វែង រួមចំណែក​លើក​ស្ទួយ​អភិរក្ស ថែរក្សា សិល្បៈ​បុរាណ​ខ្មែរ​អត្តសញ្ញាណ​ជាតិ និង អភិវឌ្ឍន៍ បង្កើត​ស្នាដៃ ច្នៃប្រឌិត​បង្កើត​ថ្មី ។

ជា​ពិសេស​នោះ យុទ្ធនាការ​មួយ​ដុល្លារ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​ចាប៉ី​ដង​វែង​លើក​ទី​៨ ថវិកា​ដែល​ទទួល​បាន​ពី​ការ​ចូលរួម​របស់​ពុក​ម៉ែ​បងប្អូន និង​សប្បុរសជន​នានា ក៍​ជា​ចំណែក​មួយ នៃ​កម្មវិធី ចុះ​សុខទុក្ខ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ដែល​លោក​មាន​ព្រះ​ជន្មាយុ​ចាប់ពី​60​ឆ្នាំ​ឡើង​ទៅ​ដែល​កំពុង​រស់នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ជាមួយនឹង​ជីវភាព​ខ្វះខាត ។

បើ​តាម​លោក ពេ​ជ្ជ សារា​ត ក្រុមការងារ​ស្ម​គ្រ័​ចិត្ត​រៀបចំ និង​សិល្បៈករ​សិល្បៈការ​នី​បុរាណ​ខ្មែរ​ចាប៉ី​ដង​វែង សូម​គោរព​គារវៈ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ទឹកចិត្ត​ដ៏សប្បុរស របស់ ពុក​ម៉ែ​បងប្អូន ចូលរួម​ចំណែក​បរិច្ចាគ​ជាមួយ បុព្វហេតុ សេចក្តី​ស្រឡាញ់ លើក​ស្ទួយ​អភិរក្ស​ថែរក្សា អត្តសញ្ញាណ​ខ្មែរ បន្ត​ជំនាន់ និរន្តរភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ