ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ន ណាត និង​គូស្នេហ៍ ​គ្រោង​នឹង​ចូល​រោងការ​ឆាប់​ៗ​នេះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង រឿ​ន ណាត និង​គូស្នេហ៍​គឺ​លោក​លាវ វេ​ង​ហួរ នឹង​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ បន្ទាប់​ពី​គេ​បាន​​ក​សាង​ទំនាក់ទំនង​ស្នេហ៍​ក្រៅ​ឆាក ​ជាមួយ​គ្នា​ត្រឹម​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ…

រាជធានីភ្នំពេញ ៖ តារា​សម្តែង រឿ​ន ណាត និង​គូស្នេហ៍​គឺ​លោក​លាវ វេ​ង​ហួរ នឹង​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ បន្ទាប់​ពី​គេ​បាន​​ក​សាង​ទំនាក់ទំនង​ស្នេហ៍​ក្រៅ​ឆាក ​ជាមួយ​គ្នា​ត្រឹម​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្នុង​ពេល​ដែល​គូស្នេហ៍​របស់​នាង​ ក៏​ទើបតែ​ធ្វើ​ឲ្យ​នាង​មានការ​រំភើប​ខ្លាំង ក្រោយ​បាន​លុតជង្គង់​សុំ​នាង​រៀប​ការ​នៅ​លើ​ទឹកដី​អង្គរ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

មង្គលការ​របស់​តារា​ស្រី​រូប​នេះ ​អាច​នឹង​កើតឡើង​ឆាប់​ៗ​នេះ បន្ទាប់​ពី​គេ​បានឃើញ រឿ​ន ណាត បាន​បង្ហោះ​វី​ដេ​មួយ​តាម​រយៈ​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​របស់​នាង ​កំពុង​ជ្រើសរើស​ធៀប​ការ​សម្រាប់​ត្រៀម​ហៅភ្ញៀវ​ចូលរួម​នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន ។

តាម​រយៈ​វី​ដែ​អូ​នេះ រឿ​ន ណាត មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នូវ​ថ្ងៃ​ចូល​រោងការ​នោះ​ឡើយ ប៉ុន្តែ​គេ​បាន​កត់សម្គាល់​ដឹង ដោយសារ​តែ​នាង​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ខ្លី​ថា ត្រៀម​ឈុត​ឲ្យ​ហើយ​ផង​ណា see you នោះ​មាន​ន័យ​ថា មង្គលការ​របស់​នាង​អាច​នឹង​កើត​មាន​ឆាប់​ៗ​នេះ ។

ជា​ការ​កត់សម្គាល់ អតីត Miss universe Cambodia 2018 កញ្ញា រឿ​ន ណាត បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​គូស្នេហ៍​របស់​នាង​បាន​លុតជង្គង់​សុំ​នាង​រៀប​ការ​នៅ​មុខ​ប្រាសាទអង្គរវត្ត ។

ជាមួយ​ក្តី​រំភើប​មួយ​នេះ រឿ​ន ណាត ក៏​បាន​បង្ហោះ​សំ​ណេ​រ​តាម​បណ្តាញ​សង្គម​ថា អរគុណ​បង​ដែល​ចូល​មក​ថ្នម​ថែ​បេះដូង​អូន បង​ធ្វើ​អោយ​ស្នេហា​នេះ​ស្រស់​ស្អាត​ខ្លាំង បង​អោយ​តម្លៃ​អូន លើស​អ្វី​ដែល​អូន​ប្រ​ថ្នា អូន​មិន​ដែល​ទាមទា​តែ​បង​ផ្ដល់​អោយ​គ្រប់យ៉ាង បង​ធ្វើ​អោយ​អូន​មាន​អារម្មណ៍​ថា ​ខ្លួន​សំណាង​ណាស់ បង​ទុក​អូន​ដូច​ជា​ព្រះ​នាង​ម្ចាស់​…​អរគុណ​ដែរ​ចូល​មក​ក្នុង​ជីវិត​អូន 🙏🏻 ។

ដោយឡែក​ សម្រាប់​គូស្នេហ៍​របស់​នាង​ គឺ​តារា​សម្តែង​លោក​លាវ វេ​ង​ហួរ បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​ដែរ​ថា ថ្ងៃកំណើត​ដ៏​សែន​ពិសេស អរគុណ​អូន​ដែល​បាន​ចូល​មក​ជីវិត​បង ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​បង​មាន​សម្រស់​និង​មាន​ន័យ បង​សន្យា​ថា​ បង​នឹង​ការពារ​បេះដូង​អូន​អស់​មួយ​ជីវិត ។

យ៉ាងណា​ តាមរយៈ​សកម្មភាព​ខាងលើ​នេះ​ ទស្សនិកជន មិត្តភក្តិ ជា​ពិសេស ​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ក្នុង​ពេល​ដែល​ចំណង​ស្នេហ៍​របស់​ពួក​គេ​ទាំង​ពីរ​​បាន​ឈាន​ឡើង​មួយ​កម្រិត​ទៀត ខ​ណៈ​ពេល​ដែល​គេ​រំពឹង​អ្នក​ទាំង​ពីរ​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឆាប់​ៗ​ខាង​មុខ​នេះ ។

គូស្នេហ៍​បវរកញ្ញា​-​បុរសឯក កញ្ញា រឿ​ន ណាត និង​លោក លាវ វេ​ង​ហួរ កាន់តែ​ស្អិតរ​មួ​ត​ឡើង​រាល់ថ្ងៃ ហើយ​ជា​រឿយ​ៗ​គេ​រមែង​ឃើញ​គូស្នេហ៍​ថ្មីថ្មោង​នេះ ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដាក់​គ្នា​លើ​បណ្តាញ​សង្គម ។

កន្លង​មក រឿ​ន ណាត និង​គូស្នេហ៍​ធ្លាប់​បាន​ប្រាប់​មិន​លាក់លៀម​ថា អ្នក​ទាំង​ពីរ​ប៉ះ​ក្រសែភ្នែក​គ្នា​ដោយសារ​ការ​ថត​ខ្សែភាពយន្ត​ជាមួយ​គ្នា ពោល​គឺ​ស្នេហា​បែប​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​តែ​ម្តង​។ ដោយ​ភាគី​ខាង​ស្រី​ជា​អ្នក​ចាប់អារម្មណ៍​មុន តែ​ខាង​ប្រុស​ជា​អ្នក​ហ៊ាន​ផ្តោះផ្តង​ស្នេហា ដោយ​ពុំ​គិត​ថា អាច​ស្រវា​ផ្កា​មួយ​ទង​នេះ​មក​កាន់​ក្នុង​ដៃ​បាន​ឡើយ​ ។ តែ​ផ្ទុយ​ស្រឡះ រឿ​ន ណាត និង លាវ វេ​ង​ហួរ បើកភ្លើង​ខៀវ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក រហូត​បង្កើត​បាន​ទំនាក់ទំនង​ស្នេហា​ផ្អែម​ល្អែ​ម​ដូច​សព្វ​ថ្ងៃនេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ