ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​ ទទួល​បាន​​សុវត្ថិ​ភាពល្អ​មិន​មាន​គ្រោះ.ថ្នា.ក់.​ចរា​ចរណ៍​

2 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ ដោយ​ការ​យកចិត្តទុកដាក់​ និង​ទទួលបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​ បាន​ដាក់​បញ្ជា​ដល់​ស្នងការ​រង​ទទួល​ផែន​ចរាចរ ​និង​លោកនាយ​កា​រិ​យា​ចរាចរ​ផ្លូវ​គោ​​ក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹកនាំ​កំលាំង​ប្រចាំការ​ផ្ទាល់​នៅ​គោលដៅ​សំខាន់​ៗ​​​ក្នុង​ក្រុង ​និង​ស្រុក​ទូ​ទាំង​ខេត្ត​យ៉ាង​ហ្មត់ចត់​បំផុត​…

ខេត្តកំពត​ ៖ ដោយ​ការ​យកចិត្តទុកដាក់​ និង​ទទួលបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​ បាន​ដាក់​បញ្ជា​ដល់​ស្នងការ​រង​ទទួល​ផែន​ចរាចរ ​និង​លោកនាយ​កា​រិ​យា​ចរាចរ​ផ្លូវ​គោ​​ក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹកនាំ​កំលាំង​ប្រចាំការ​ផ្ទាល់​នៅ​គោលដៅ​សំខាន់​ៗ​​​ក្នុង​ក្រុង ​និង​ស្រុក​ទូ​ទាំង​ខេត្ត​យ៉ាង​ហ្មត់ចត់​បំផុត​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ណ៍​ ក៏​ដូច​ជា​ការ ការពារ​សុវត្ថិភាព​ចរាចរ​ណ៍ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍កើត​មាន​ឡើង ​ក្នុងរយៈពេល​៣​ថ្ងៃ គិតចាប់ពីថ្ងៃទី១ ២ និងទី៣ តុលា ២០២៤ ​។

ជា​លទ្ធផល​ បាន​សម្រេច​ដោយ​ជោគជ័យ​ទូ​ទាំង​ខេត្ត​ គឺ​មិន​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ផ្តល់​ព​ត៌​មាន​ឲ្យ​កោះសន្តិភាព​ដឹង​ពី​លោក​វរសេនីយឯក ពុធ ស៊ឺ​ង នាយការិយាល័យ​ចរាចរ​ផ្លូវ​គោ​ក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​៤​ខែតុលា​នេះ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ