កាលពី៨ឆ្នាំមុន តារាចំរៀងចិននាង Anita Mui ស្លាប់ដោយសារជំងឺមហារីក។ នាងមានអាយុ៤០ឆ្នាំ។ ក្រោយពីការបាត់បង់ជីវិតរបស់នាងមក ម្តាយរបស់នាង លោកស្រីTam Mei Kam បានព្យាយាមទាមទារតាមផ្លូវច្បាប់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនស្រីទាំងអស់ ដែលមានតម្លៃសរុបប្រហែល ១៦លានដុល្លារ។ តែទោះជាយ៉ាងណាក្តីការប្តឹងទាមទាររបស់គាត់ត្រូវតុលាការច្រានចោលកាលពីខែមុន។
ហេតុនោះដើម្បីរកប្រាក់ស៊ូក្តី ស្រ្តីវ័យ៨០ឆ្នាំរូបនេះមានផែនការចេញលក់សៀវភៅមួយក្បាលដែលនិយាយពីជីវិតឯកជនរបស់កូនស្រីនាង Anita។
លោកយាយTam បានឲ្យដឹងថា ក្នុងចំណោម មិត្តប្រុសរបស់កូនស្រី អានីតា គឺនាងស្រឡាញ់លីតាវ ហ៊ួរជាងគេ។ នាងពិតជាចង់រស់នៅក្បែរលីតាវហ៊ួរ។ មានថ្ងៃមួយ នាងបានមកជួបខ្ញុំហើយនិយាយថា «ម៉ាក់ ខ្ញុំអស់ចិត្តហើយ លីតាវហ៊ួរមានមិត្តស្រីហើយ»។ មិត្តស្រីដែលនាងនិយាយនោះសំដៅទៅលើភរិយាក្នុងពេលនេះរបស់លីតាវហ៊ួរ។
ពេលនិយាយពីបញ្ហាទំនាស់របស់នាងអានីតាជាមួយតារាសម្តែងនាងSandra Ng រួមគ្នាជា មួយនាងក្នុងរឿងDance of a Dream លោកយាយបាននិយាយថា នាងបានយំក្រោយពេលមកផ្ទះ ព្រោះសំបុត្រដែលនាងបានទទួលត្រូវគេជ្រើសរើសសម្តែងជាតួមិត្តស្រីរបស់លោកលីតាវហ៊ួរក្នុងរឿងនោះ។
ក្រៅពីនេះ លោកយាយTam បានបង្ហាញឲ្យដឹងជាច្រើនពីជីវិតស្នេហារបស់កូនស្រីគាត់ ។ ក្នុងសៀវភៅដែលលោកយាយគ្រោង នឹងចេញលក់ និយាយពីព្រឹត្តិការណ៍ដ៏សំខាន់ផ្សេងៗទៀតរបស់នាងអានីតា។
ចែករំលែកព័តមាននេះ