Taylor Swift បុគ្គលដ៏មានឥទ្ធិពលលើពិភព លោក ប្រកាសបោះឆ្នោតឱ្យលោកស្រី ហារីស
សហរដ្ឋអាមេរិក ៖ កំពូលតារាចម្រៀង ថេល័រ ស្វីហ្វ (Taylor Swift) បានប្រកាសនៅលើគណនី Instagram របស់ខ្លួន…
សហរដ្ឋអាមេរិក ៖ កំពូលតារាចម្រៀង ថេល័រ ស្វីហ្វ (Taylor Swift) បានប្រកាសនៅលើគណនី Instagram របស់ខ្លួន…
សហរដ្ឋអាមេរិក ៖ កំពូលតារាចម្រៀង ថេល័រ ស្វីហ្វ (Taylor Swift) បានប្រកាសនៅលើគណនី Instagram របស់ខ្លួន ដើម្បីគាំទ្រលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រភពពីសារព័ត៌មានធំៗនៅលើពិភពលោក រួមទាំង AFP និង CNN កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ បានឱ្យដឹងថា កញ្ញា ថេល័រ ស្វីហ្វ តារាចម្រៀងអាមេរិកដ៏ល្បីលំដាប់ពិភពលោកបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការបញ្ចេញសារគាំទ្រលោកស្រី កាម៉ាឡា ហារីស សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ នាងថែមទាំងបានហៅលោកស្រី ហារីស បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យថា «មេដឹកនាំដែលមានអំណោយទាន»។
កញ្ញា ថេល័រ ស្វីហ្វ ដែលស្ថិតក្នុងចំណោមបុគ្គលដ៏មានឥទ្ធិពលរបស់ពិភពលោក បានបង្ហោះសារលើគណនី Instagram របស់ខ្លួនថា «ខ្ញុំនឹងបោះឆ្នោតឱ្យលោកស្រី កាម៉ាឡា ហារីស និងលោក ធីម វ៉ល (Tim Walz ដែលជាបេក្ខភាពអនុប្រធានាធិបតីអាមេរិក) ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤»។
តារាចម្រៀងវ័យ៣៤ឆ្នាំរូបនេះបន្ថែមថា «ខ្ញុំបោះឆ្នោតឱ្យលោកស្រី កាម៉ាឡា ហារីស ព្រោះតែលោកស្រីប្រយុទ្ធដើម្បីសិទ្ធិ និងជាមួយនឹងមូលហេតុដែលខ្ញុំជឿថាត្រូវការអ្នកចម្បាំងដើម្បីដណ្តើមជើងឯក។ ខ្ញុំគិតថា លោកស្រីគឺជាអ្នកដឹកនាំដែលរឹងមាំ និងមានអំណោយទាន ហើយខ្ញុំជឿថា យើងអាចសម្រេចបានរឿងជាច្រើនទៀតនៅក្នុងប្រទេសមួយនេះ ប្រសិនបើយើងត្រូវបានដឹកនាំដោយភាពស្ងប់ស្ងាត់ និងគ្មានភាពវឹកវរ»។
ការបង្ហោះសារគាំទ្រដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានមើលឃើញថា គឺជាការរួមចំណែកដ៏ធំមួយផងដែរ សម្រាប់ការប្រជែងតំណែងប្រធានាធិបតីអាមេរិករបស់លោកស្រី កាម៉ាឡា ហារីស ដោយសារតែ ថេល័រ ស្វីហ្វ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប ដែលមានអ្នកគាំទ្ររាប់រយលាននាក់ នៅលើពិភពលោក។ តួយ៉ាង តារាចម្រៀងម្ចាស់បទ «Shake It Off» រូបនេះ បច្ចុប្បន្នមានអ្នកតាមដានលើបណ្តាញសង្គមទាំងអស់សរុបជាង ៥៥០លាននាក់ នៅលើពិភពលោក ហើយក្នុងនោះអ្នកគាំទ្រនៅសហរដ្ឋអាមេរិកផ្ទាល់ក៏មានចំនួនច្រើនលាននាក់ផងដែរ៕
ចែករំលែកព័តមាននេះ